ទីតាំងផលលិតទឹកសុទ្ធ១កន្លែង ត្រូវបាន កម្លាំង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប សហកាជាមួយ មន្ទីរជំនាញ ចុះបង្ក្រាប ក្រោយមានការ សង្ស័យថា បើកគ្មានច្បាប់អនុញាតិ បានធ្វើសកម្មភាព ផលិតនិងចែកចាយ ទីក្នុងទីផ្សា ដោយពុំខ្លាចញញើតពីច្បាប់ឡើយ ជាហេតុធ្វើឲ្យមហាជនសង្ស័យ ថាប្រាកដជាមានការ ឃុប ឃិតគ្នាទើបបានជាទីតាំងសិប្បកម្មលផលិតទឹកសុទ្ធ យីហោ ស៊ីវជាតិ គ្មានច្បាប់នេះ បើកដំណើរការដោយរលូន ។
លោកវរះសេនីយ៏ឯក សឿន សេន ប្រធានការិយាលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាល ខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីកម្លាំងក្រោមឳវាទ បានជូនដំណឹងថា មានទីតាំងសិប្បកម្មមួយកន្លែងបានផលិតទឹកសុទ្ធ យីហោស៊ីវ ជាតិ ចំណុះ៥០០មីលីលីត្រ និងចំណុះ២០លីត្រ បានចែកចាយពេញទីផ្សាក្នុងខេត្តសៀមរាប ដោយគ្មានបច្បាប់អនុញ្ញាតិ និងគ្មានអនាម័យ គ្មានការចុះត្រួតពិនិត្យ ដែលជាហេតុបង្ករឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ។
ទើបលោក បានដឹកនាំកម្លាំងចុះប្រតិបត្តិការណ៍ដោយទប់ស្កាត់ទីតាំងផលិតទឹកសុទ្ធដោយគ្មានអនាម័យ ដែលស្ថិតនៅ ក្នុងភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយជនអនុវត្តល្មើសច្បាប់ បានលួចសាងសង់រោងសិប្បកម្ម នៅកណ្តាលវាលស្រែផលិតទឹកសុទ្ធ ដោយគ្មានការ ឆ្លងកាតប្រព័ន្ឋសំលាប់មេរោគ និងការលាងដប ព្រមទាំងការច្រក ដោយគ្មានអនាម័យ បង្ករឲ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ យ៉ាងខ្លាំងទើបលោក សម្រេចផ្អាកការផលិតទឹកសុទ្ធនិងរបស់លោក សៀ ម៉េង ជាម្ចាស់សប្បិកម្ម ភេទប្រុសអាយុ៣៥ឆ្នាំ នាំយកទៅ សាកសួរនៅស្នងការនគរបាលខេត្តសៀមរាប ពាក់ព័ន្ឋករណីនេះនិងធ្វើការផាកពិន័យទៅតាមច្បាប់។
មន្ត្រីឧស្សាហកម្មរ៉ែនិងថាពល ខេត្តសៀមរាប បានឲ្យដឹងថា ទីតាំង ផលលិតទឹកសុទ្ធនេបានលួចប្រើប្រាស់ឈ្មោះ ស៊ីវ ជាតិ ជាយីហោក្រៅផ្លូវការ ដោយគ្មានអាជ្ញាប័ណ្ណ ពុំមានច្បាប់អនុញាតិនោះទេហើយគ្មានអនាម័យបានធ្វើឲ្យបះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង និងចាំបាច់ត្រូវបិទទីតាំងសិប្បកម្ម យីយោ ក្លែងក្លាយ ស៊ីវជាតិ ជាបណ្ដោះអាសន្ន។
ប្រជាពលរដ្ឋ បានសំណូមពរឲ្យសមត្ថកិច្ច ចាត់វិធានការចំពោះជនប្រព្រឹត្តខុស លោក សៀ ម៉េង ដែលហ៊ាន លបលួចផលិតទឹកសុទ្ធដោយគ្មានច្បាប់អនុញ្ញាតិ ចំណែកទីតាំងផលិតដបទឹកសុទ្ធ ចោលពាសពេញ វាលស្រែ នៅកណ្តាលវាល ហើយយកមកច្រកទឹកសុទ្ធលក់ចែកចាយ ការធ្វើបែបនេះបើសមត្ថកិច្ច ជាបងប្អូន ឬក៏ជាអ្នកស្គាល់គ្នារាប់អាន យ៉ាងណានោះ ក៏សូមឲ្យសមត្ថកិច្ច ជួយពិចារណាគិតគូរពីសុខភាពប្រជាពលរដ្ឋ រាប់ម៉ឺនរាប់សែននាក់ ដែលទទួលរងគ្រោះខូចសុខភាព ដោយសារតែធ្វេសប្រហែស និងខ្វះការត្រួតពិនិត្យពីកម្លាំងសមត្ថកិច្ចជំនាញ និងសូមឲ្យដាក់ទោសឲ្យធ្ងន់កុំឲ្យមាន សង្គមនេះមានការ លបលួចផលិតតាមអំពើចិត្តទៀត។
ដោយ ខេង ឧត្តម