​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​របួសធ្ងន់​ស្រាល​៥​នាក់​

0

ខេត្តកំពង់ឆ្នាំង៖​កាលពី​វេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៥ មនុស្ស​ស្រី​ប្រុស​៥​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្កឡើង​ដោយ​រថយន្ត​ពីរ​គ្រឿង បាន​បុក​គ្នា​ពេញ​មួយ​ទំហឹង ហើយ​អូស​ជាង​១០​ម៉ែត្រ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។​8
​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ដឹកទំនិញ​មួយ ម៉ា​ហ់​ហ្វុ​យ​ហ្ស៊ូ ពាក់​ស្លាក​លេខ បាត់ដំបង 3A-0278 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង នៅពេល​មកដល់​ចំណុចកើតហេតុ ដែលជា​ចំណុច​ផ្លូវបំបែក​ជា​បួន ស្រាប់​តែមាន​រថយន្ត​តូ​យូ​តា កាមរី​បា​ឡែ​ន​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-5072 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ចេញពី​ផ្លូវ​ក្រាល​កៅស៊ូ របស់​ខេត្ត ដោយ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បើកចូលទៅ​ខាងស្តាំ​ផ្លូវ​រថយន្ត​ដឹកទំនិញ បណ្តាលអោយ​រថយន្ត​ដឹកទំនិញ បុក​ពេញ​មួយ​ទំហឹង រថយន្ត​ជាប់​គ្នា​អូស​ជិត​១០​ម៉ែត្រ បណ្តាល​អ្នកជិះ​នៅក្នុង​រថយន្ត​បា​ឡែ​ន ចំនួន​៥​នាក់​រងរបួស​ធ្ងន់​និង​ស្រាល ។​unnamed
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ដោយ​មធ្យោបាយ​បង្ក ត្រូវបាន​ដឹក​យកទៅ​រក្សាទុក នៅ​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ។
​សមត្ថកិច្ច​បានអោយដឹង​ទៀតថា ភាគី​ខាង​រថយន្ត​កាមរី​បា​ឡែ​ន គឺ​ទើប​ចេញពី​ហូប​ការ​មិត្ត​ភ័ក្តិ នៅ​សណ្ឋាគារ​សំរោង​សែន ខេត្តកំពង់ឆ្នាំង ហើយក៏​ជួប​ហេតុការណ៍​នេះ​តែម្តង ពោលគឺ​ទំនងជា​អ្នកជិះ​ក្នុង​រថយន្ត​ទាំងអស់​ស្រវឹង ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​តែម្តងទៅ ៕4