រថយន្ត​កូរ៉េ​ធុន​ធំ​មួយ​គ្រឿង​បើក​លឿន​បួង​ចង្កូត​ឡើង​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ក្រឡាប់​ផ្ងារ​ជើង​

ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ធុន​ធំ​មួយ​គ្រឿង​បាន​ក្រឡាប់​ក្បែរ​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី​ខាងលិច ព្រោះតែ​តៃកុងរ​រថយន្ត​បើក​លឿន​ហើយ​បួង​ចង្កូត​ឆ្ពោះ​ឡើង​ស្ពាន​ព្រះមុនីវង្ស​ថ្មី​បណ្ដាលអោយ​ក្រឡាប់​តែម្ដង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អាធ្រា​ត្រ​

ឈានចូល​ថ្ងៃ​ទី​៨​ខែ​មេសា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ខាងលិច ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​១ ខណ្ឌមានជ័យ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​កូរ៉េ​ធុន​ធំ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3822 បាន​ធ្វើដំណើរ​តាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​២​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុចកើតហេតុ​ផ្លូវ​កោង​ឡើងទៅ​ស្ពាន​ព្រះមុនីវង្ស​ថ្មី រថយន្ត​បង្ក​មិន​បាន​បន្ថយល្បឿន​ឡើយ​ក៏​បួង​ចង្កូត​ឆ្ពោះ​ឡើង​ស្ពាន​ព្រះមុនីវង្ស​ថ្មី បណ្ដាលអោយ​ក្រឡាប់​ក្បែរ​គល់​ស្ពាន​តែម្ដង សំណាង​ដែល​ពុំមាន​មនុស្ស​រងរបួស​ដោយ​អាយុជីវិត​គ្រាន់តែ​រងរបួស​បន្តិច​បន្តួច​។​
​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ប្រចាំការ​ក្បែរ​គល់ស្ពាន​បាន​ចុះមក​អន្តរាគមន៍ និង​ទំនាក់ទំនង​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​និង​ផាកពិន័យ​៕​

1 2