​រថយន្ត​មិន​ស្គាល​ម៉ាក​បុក​រៈ​ម៉ូតូ​២​គ្រឿង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៥​នាក់​រងរបួស​ធ្ងន់​

0

​ភ្នំពេញ​៖ មនុស្ស​ចំនួន​៥​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណុច​ខាងកើត​និង​ប្រេង​ឥន្ទ​នៈ​កាល​តិច តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៥ បន្ទាប់​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​ស្រមោល​តែម្តង​។​2
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​២​គ្រឿង មួយគ្រឿង​ម៉ាក​សង​កូរ៉េ ពណ៌​ក្រហម គ្នាន​ស្លាក​លេខ​ជិះ​ដោយ​យុវជន ៣​នាក់ និង​មួយគ្រឿង​ទៀត​ប្រភេទ​ម៉ូតូ​លេខ​អូ​តូ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AH-5719 ជិះ​គ្នា​២​នាក់ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​លឿន ហើយ​បាន​បុក​រៈ​ម៉ូតូ​ទាំង​២​គ្រឿង​ពីក្រោយ​ពេញទំហឹង​និង​អូស​ជាង​១០​ម៉ែត្រ​បណ្តាល​ឲ្យ​នាក់​ជិះ​ម៉ូតូ​ទាំង​២​គ្រឿង​រងរបួស​ធ្ងន់ ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។1
​ ​សាក្សី​ដដែល​បាន​បន្តថា បន្ទាប់ពី​រថយន្ត​បង្ក​បាន​បុក​ម៉ូតូ​ទាំង​២​គ្រឿង​ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់ស្រមោល​តែម្តង​ដោយ​មិនមាន​ន​ណារ​ម្នាក់​ម៉ាក​នោះទេ​។​
​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​យកទៅ​រក្សាទុក​ប​ណ្ណោះ​អាសន្ន​៕3