ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខហាងផឹកស៊ីមួយកន្លែងឃាត់ខ្លួននិងប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីរួបគេបានចូលទៅខាងក្នុងផឹកហើយខ្ចីទូរស័ព្ធនាក់ដែលអង្គុយក្បែរហើយចេញមកក្រៅ កាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចហាផឹកស៊ីមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់
ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ជនសង្ស័យឈ្មោះ ពៅ រ៉ាស៊ី ភេទប្រុសអាយុ២១ ឆ្នាំ មុខរបជាជាងសំណង់ ស្នាក់នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សី កែវ ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតជនសង្ស័យបានចូលទៅខាងក្នុងហាងផឹកស៊ីខាងលើមានគ្នា៤ទៅ៥នាក់ និងអង្គុយតុក្បែជនរងគ្រោះអស់រយពេលជិត១ម៉ោង បន្ទាប់មកជនសង្ស័យរួបនោះក៏បានខ្ចីទូរស័ព្ធជនរងគ្រោះមួយគ្រឿងម៉ាកសាំសុង ថាយកតេទៅមិត្តភ័ក្តហើយដើរចេញក្រៅបាត់ ។ដោយជនរងគ្រោះចាំយូពេញនិងធ្លាប់ស្គាល់ថា ជនសង្ស័យធ្លាប់យកទូរស័ព្ធគេជាញឹកញាប់ ទើបជនរងគ្រោះប្តឹងឲ្យសន្តិសុខធ្វើការឃាត់ខ្លួនតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងនាំយកទៅសាកសួបន្ត ខណៈដែលក្រុមអ្នកសារព័ត៌មានចុះទៅដល់ប៉ុស្តិ៍រដ្ឋបាលនគរបាលឫស្សីកែវ ដើម្បីផ្តិតរូបភាពនិងសួព័ត៌មានតែបែជាសមត្ថិបានរារាំងនិងមិនសហការជាមួយក្រុមអ្នកសារព័ត៌មាននិងបានបិទទ្វាមិនឲ្យក្រុមអ្នកសារព័ត៌មានថតនិងសួនាំជនរងគ្រោះថែមទៀត។



































