បុរស​ជន​ជាតិចិន​ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មកដល់​ចំណុច​ផ្លូវបំបែក​មិន​បង្អង់​ល្បឿន ក៏​បុក​រថយន្ត​ស៊ី​អវី បណ្តាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​

0

​ ​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី រូបគាត់​កំពុងតែ​ជិះ​ក្នុង​រថយន្ត​ប្តី ហើយ​ត្រូវ​បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​កា​មេ​រី​បា​ឡែ​ន ក្នុង​ល្បឿន​យ៉ាង​លឿន មកដល់​ចំណុច​ផ្លូវបំបែក​មិន​បង្អង់​ល្បឿន 3ក៏​ជ្រុល​បុក​រថយន្ត​ស៊ី​អវី​ចំ​ផ្នែក​ចំហៀង​ខាងមុខ​ពេញទំហឹង ហើយ​រថយន្ត​ជនរងគ្រោះ​បាន​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ថែមទៀត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​២០​នាទី​យប់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​៣២០ កែង​នឹង​ផ្លូវ​លេខ​១៤៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។
​ ​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កា​មេ​រី​បា​ឡែ​ន ពណ៍​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2G-0710 ដែល​បើកបរ​ដោយ បុរស​ជន ជាតិចិន​ម្នាក់ ទំនងជា​ស្រវឹងស្រា បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៤២០ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន យ៉ាង លឿន ខ​ណះ​មកដល់​ចំណុច​ផ្លូវបំបែក​ជា​៤ កែង​នឹង​ផ្លូវ​លេខ​១៤៣ មិនបាន​បង្អង់​ល្បឿន ក៏បាន​បុក​រថយន្ត​ស៊ី​អវី ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-5386 ដែល​បើកបរ​តាម​ណ្តោ​យ​ផ្លូវ​លេខ​១៤៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំ​ផ្នែក2​ចំហៀង​ខាងមុខ​ពេញទំហឹង ហើយ​រថយន្ត​ស៊ី​អវី​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បន្ថែមទៀត បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ដែល​ជិះ​នៅក្នុង​រថយន្ត​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​ប​ញ្ចូ​ន​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ភ្លាមៗ ចំណែក​រថយន្ត​ទាំង​២​គ្រោះ​បាន​រង​ការខូចខាត​យ៉ាងដំណំ ។ ប្រភព​បន្តថា ក្រោយពី​បង្កហេតុ​បុរស​ជន ជាតិចិន​ដែលជា​ជនបង្ក​បាន​បើកទ្វារ​ចេញពី​រថយន្ត ហើយ​បាន​បញ្ចេញ​អាកប្បកិរិយា​ច្រងេង ច្រងាង​ទាំង​ស្ថាន ភាពស្រវឹង ហើយ​រករឿង​បំរុង​វាយ​បុរស​ដែលជា​ប្តី​ស្ត្រី រងគ្រោះ​បន្ថែមទៀត ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ និង​កម្លាំង​សមត្ថកិច្ច​ធ្វើការ​អន្តរា​គន៍​ភ្លាមៗ​ផងដែរ ។1
​ ​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​ជំនាញ ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នាពេល​ក្រោយ ៕