​ជឹះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​បុក​អ្នកដើរ​ឆ្លងផ្លូវ​បណ្ដាលអោយ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​រងរបួស​ធ្ងន់​នឹង ស្រាល​

0

​ភ្នំពេញ​៖​យុវជន​ម្នាក់​ជឹះ​ម៉ូតូ​១​គ្រឿង​ដឹក​នារី​ម្នាក់​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​បុក​អ្នកដំណើរ​ដើរ​ឆ្លងផ្លូវ​បណ្ដាល អោយ​ដួល​រងរបួស​ធ្ងន់​នឹង​ស្រាល​ចំនួន​៣​នាក់​ត្រួវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ភ្លាមៗ​។​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​3កាលពី​វេលា​ម៉ោង ០៩​នឹង​៣០​នាទី​យប់ ថ្ងៃទី ០១ ឧសភា ឆ្នាំ ២០១៥ តាម​បណ្ដោយ​ផ្លូវ ព្រះសីហនុ ទល់មុខ​នឹង​ផ្សារ​ទំនើប ឡាក់​គី ស្ថិតក្នុង​សង្កាត់ បឹង​កេងកង​១ ខណ្ឌចំការមន​។​
ប្រភពពី​សាក្សី​នៅនឹងកន្លែង​កើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​បុរស់ ជា​ជន​ជាតិចិន​២​នាក់​បាន​ដើរ​ឆ្លងផ្លូវ​ព្រះសីហនុ​ពី​ជើង​មក​ត្បូង​ពេល​ឆ្លង​បាន​ពាក់កណ្ដាល​ផ្លូវ​ក៏មាន​ម៉ូតូ​១​គ្រឿង ម៉ាក​សង់​សេ​១២៥​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-9465 បើកបរ​ដោយ​យុវជន​ម្នាក់​នឹង​រួម​ដំណើរ​ជា មួយ​នារី​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ2​ព្រះសីហនុ​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​ជ្រុល​ចង្កូត បុក​អ្នកដើរ​ម្នាក់​ពេញទំហឹង បណ្ដ​ល​អោយ​ដួល​រងរបួស​បែកក្បាល​នឹង​អ្នក​ជឹះ​ម៉ូតូ​ទាំង​២​នាក់​រងរបួស​ធ្ងន់​។​
ក្រោយ​កើតហេតុ​បុរស់​ជា​ជនជាតិ​ចិន​បាន​ក្រោក​ដើរ​នាំគ្នា​គេចខ្លួនបាត់ ចំនែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន កំលាំង សម្ថ​តិ​កិច្ច​មូល​ដ្ធា​ន​យកទៅ​រក្សាទុក​ដើម្បី​រងចាំ​បងប្អូន​មក​ដោះស្រាយ​នៅពេល​ក្រោយ​៕4