សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញារជួញដូរគ្រឿងញៀនចំនួន៧នាក់រួមនិងថ្នាំញៀន៣កញ្ជាប់

0

 

ខេត្តក្រចេះ ៖ មន្ត្រីនគរបាលនៃអធិការរដ្ឋាននគបាលក្រុងក្រចេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៧នាក់ នៅទីតាំងពីផ្សេងគ្នាស្ថិតក្នុងក្រុងក្រចេះ កាលពីរសៀលថ្ងៃម្សិលម៉ិញ ព្រមទាំងដកហូតបានថ្នាំញៀនចំនួន៣កញ្ជាប់ រួមនិងសំភារះមួយចំនួនទៀត ។IMG-20150504-WA0004 IMG-20150504-WA0006
នៅក្នុងប្រតិបត្តិការបង្រ្កាបក្នុងករណីជួញដូរគ្រឿងញៀនខាងលើគឺមានការដឹកនាំកម្លាំង ពីសំណាក់ លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត សមត្ថកិច្ចបានឆ្មក់ទៅដល់ទីតាំងចំនួន២កន្លែងផ្សេងគ្នានៅចំណុចផ្ទះលក់អីវ៉ាន់មួយកន្លែងស្ថិតក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ និងមួយកន្លែងទៀតនៅចំណុចក្រោយបន្ទាយយោធាវរសេតូចលេខ២ ស្ថិតក្នុងភូមិស្រែរស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ។
លោក អនុសេនីយ៍ឯក ស៊ាង សុភក្រ័ អធិការរងផ្នែកព្រហ្មប្រទណ្ឌ បានអោយដឹងថាបន្ទាប់ពីសមត្ថកិច្ច ធ្វើការកំណាត់មុខសញ្ញារបានលើទីតាំងខាងលើនៅចំណុចភូមិដូនជ្រាំ កម្លាំងរបស់លោក បានឆ្មក់ទៅចូល ឈានដល់កាចាប់ខ្លួនមនុស្សចំនួន៥នាក់ និងធ្វើកាឆែកឆេររកឃើញវត្ថុតាំងមានគ្រឿងញៀនចំនួន២កញ្ជាប់និងសំភារះមួយចំនួន ។ យោងតាមចំលើយសាភាពរបស់ជនសង្ស័យទាំង៥នាក់នោះ សមត្ថកិច្ចឈានទៅបង្ក្រាបទីតាំងមួយផ្សេងទៀតនៅភូមិស្រែស្តៅធ្វើការឃាត់បក្សបួករបស់គេចំនួន២នាក់ផ្សេងទៀតថ្នាំញៀន រួមនិង សំភារះមួយចំនួនទៀតផងដែរ។ លោក អនុសេនីយ៍ឯក ស៊ាង សុភក្រ័ បានបន្តរអោយដឹងថា ទាំង៧នាក់ មានឈ្មោះទី១ ខេ សុបញ្ញារត្ន័ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ទី ឈ្មោះទូច ឧត្តម ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ទី៣ឈ្មោះវង់ គឹមIMG-20150504-WA0004 លន់ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិចុងកោះ សង្កាត់កោះទ្រង់ ទី៤ឈ្មោះ ជុំ រស្មី ភេទស្រី អាយុ២១ឆ្នាំ នៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ទី៥ឈ្មោះ ទិន ស្រីតី ភេទស្រី អាយុ២៣ឆ្នាំនៅភូមិ ជាប្រពន្ឋរបស់ ខេ សុបញ្ញារត្ន័ ជាម្ចាស់ផ្ទះ ទី៦ឈ្មោះ លី វីលក្ខ័ ភេទប្រុស អាយុ២៩ឆ្នាំរស់ ភូមិព្រែកគ្រៀង ស្រុកសំបូរ និងទី៧ឈ្មោះមាស ថៃអ៊ាង ភេទប្រុស២១ឆ្នាំ នៅសង្កាត់រការកល ក្រុងក្រចេះ ។
ជនសង្ស័យទាំង៧នាក់ខាងលើនេះ ត្រូវសមត្ថកិច្ចជំនាញធ្វើតេស្តកាលពីព្រឹកថ្ងៃទី៤នេះ ដោយរកឃើញនូវសាធាតុញៀន ជាប្រភេទម្សៅក្រាមពណ៌សរ ទាំងបីកញ្ជាប់រួមនិងសំភារះ វត្ថតាំងផ្សេងៗទៀតត្រូវបានមន្ត្រីជំនាញអធិការដ្ឋាននគបាលក្រុងក្រចេះកសាងសំណុំត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងនៅថ្ងៃទី៥ ស្អែកនេះ ដើម្បីចាត់កាបន្តរទៅតាមនិតិវិធីច្បាប់។IMG-20150504-WA0004