គោយន្តកន្ដ្រៃកើ់នដល់៩ពាន់គ្រឿងផ្ដល់ប្រយោជន៍ដល់វិស័យកសិកម្មខេត្ត

0

ខេត្តព្រះវិហា៖​ ប៉ុន្ដែមានគុណវិបត្តិខ្លះបង្កគ្រោះថ្នាក់ចរាចរណ៍នៅពេលថ្ងៃនិងយប់ខេត្តព្រះវិហារ
បច្ចុប្បន្ននេះប្រជាកសិករប្រមាណ៩០ភាគរយនៅទូទាំងខេត្តព្រះវិហារបានប្រើប្រាស់គោយន្តកន្ដ្រៃសំរាប់បំរើអោយវិស័យកសិកម្មភ្ជួររាស់ធ្វើស្រែចំការគឺមានការកើនទ្បើងជាង៩ពាន់vlcsnap-2014-05-17-14h23m51s191គ្រឿងហើយឈានចូលដល់ឆ្នាំ២០១៥។យានយន្តប្រភេទនេះវាមានលក្ខណះសំខាន់ចាំបាច់ខ្លាំងណាស់សំរាប់ប្រជាកសិករនៅខេត្តព្រះវិហារព្រោះវាមិនត្រឹមតែប្រើប្រាស់សំរាប់បង្កបង្កើនផលភ្ជួររាស់ធ្វើស្រែចំការតែមួយមុខប៉ុណ្ណោះទេគឺសព្វថ្ងៃប្រជាពលរដ្ឋជាប្រជាកសិករចាត់ទុកវាជាមធ្យោបាយដឹកជញ្ជូនមួយយ៉ាងសំខាន់ដូចការប្រើប្រាស់រថយន្ដដែរ។មហាជនមួយចំនួនមានការចាប់អារម្មណ៍នៅចំពោះមុខអ្នកសារព័ត៌មានថាគ្រួសារប្រជាកសិករណាមួយមានគោយន្តកន្ដ្រៃ១គ្រឿងប្រើ់ប្រាស់គឺវាប្រៀបដូចជាមានរថយន្ដប្រភេទដឹក20150108_114133ជញ្ជូន១គ្រឿងដែរ។តាមធម្មតាគោយន្ដកន្ដ្រៃសំរាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មភ្ជួររាស់ធ្វើស្រែចំការតែប៉ុណ្ណោះប៉ុន្តែនៅខេត្តព្រះវិហារឯណេះវិញយើងសង្កេតឃើញប្រជាកសិករបានប្រើប្រាស់វាសណ្តោងកន្ទុយរ៉ឺម៉កជំនួសការប្រើប្រាស់រថយន្ដយ៉ាងងាយស្រួលផងដែរគឺនៅតាមដងផ្លូវជាតិមានគោយន្តកន្ដ្រៃបើកបរដឹកជញ្ជូនមនុស្សនិងសម្ភារះពេញៗណែនច្រើនជាងរថយន្ដនិងម៉ូតូទៅទៀតក្នុង១ថ្ងៃៗលោកតាំងហាក់ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានអោយដឹងនៅរសៀលថ្ងៃទី០៤ឧសភា២០១៥ថាការប្រើប្រាស់គោយន្តកន្ត្រៃនៅទូទាំងខេត្តព្រះវិហារកើនទ្បើងចំនួន៩ពាន់គ្រឿងគិតមកដល់vlcsnap-2014-05-17-14h23m51s191ឆ្នាំ២០១៥នេះ។ប្រជាពលរដ្ឋរស់នៅតាមបណ្តាជនបទទូទាំងខេត្តព្រះវិហារបានប្រើប្រាស់វាជាមធ្យោបាយដឹកជញ្ចូនទៅមកពីជនបទមកកាន់ទីក្រុងនិងពីទីក្រុងទៅកាន់បទវិញតាមដងផ្លូវសាធារណះដូចរថយន្ដនិងម៉ូតូដែរ។លោកនិយាយថាតាមរបាយការណ៍នៅស្រុកឆែបស្រុករវៀងស្រុកជាំក្សាន្តមានការប្រើប្រាស់គោយន្តកន្ដ្រៃជាង១ពាន់គ្រឿងដូចគ្នា។លោកប្រធានការិយាល័យចរាចរណ៍បានបន្តទៀតថាមើលឃើញកត្តានេះវាអាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដល់អ្នកធ្វើដំណើរផ្សេងៗទៀតគឺតាំងពីឆ្នាំ២០១៣គាត់បានចុះផ្សព្វផ្សាយនៅថ្នាក់ខេត្តរហូតដល់ថ្នាក់មូលដ្ឋានណែនាំអោយអ្នកប្រើប្រាស់គោយន្តទាំងអស់ត្រូវបំពាក់ចំណាំងផ្លាតពីក្រោយដើម្បីបញ្ចៀសកុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតទ្បើង។លោកនិយាយថាចំណាំងផ្លាតទាំងនេះអាចមានលក់នៅមន្ទីរសាធារណការនិងដឹកជញ្ជូន។គួរជម្រាបជូនថាគ្រប់បងប្អូនប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរជាតិនិងអន្តជាតិដែលអញ្ជើញមកពីគ្រប់ទិសទីមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរតាមដងផ្លូវជាតិមកដើរលេងកំសាន្តនៅខេត្តព្រះវិហារព្រោះនៅមានគោយន្តកន្ដ្រៃភាគច្រើនដែលបើកបរទៅមកនៅពេលយប់មិនទាន់មានបំពាក់ចំណាំងផ្លាតគ្រប់គ្រាន់នៅទ្បើយទេ។លោកតាំងហាក់ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកបានទទួលស្គាល់ថាគ្រោះថ្នាក់ចរាចរណ៍បង្កទ្បើងដោយគោយន្តកន្ដ្រៃគ្មានចំណាំងផ្លាតបើកបរនៅតាមដងផ្លូវសាធារណះកើតមានច្រើនករណីដែរ៕