បង្ក្រាបទីតាំងចែកចាយជួញដូរថ្នាំញៀនមួយកន្លែងចាប់ជនល្មើសបាន៣នាក់បញ្ជូនទៅតុលាកាខេត្ត

0

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យប្រុសស្រី៣នាក់ ព្រមទាំងវត្ថុតាងថ្នាំញៀន ត្រូវបានលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ ព័ទ្ធចាប់បាននៅក្នុងលំនៅដ្ឋានរបស់ពួកគេក្រោយពីសមត្ថកិច្ចតាមដានអស់រយៈពេលជាច្រើនថ្ងៃរួចមក។ប្រតិបត្តការបង្ក្រាប
DSC07119 DSC07122ទីតាំងគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១២និង០៥នាទីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងលំនៅដ្ឋានជនសង្ស័យ ស្ថិតក្នុងភូមិតាអត ឃុំពានី ស្រុកកំពង់រឡាច ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានអោយដឹងថា៖ ក្រោយពីមានការអនុញាតិពីលោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងការបង្ក្រាប និងឆែកឆេរ នៅវេលាម៉ោង១និង៣០នាទីថ្ងៃដដែល លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះប្រមាណជិត៣០នាក់ ចូលឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យខាងលើ។ខណៈនោះសមត្ថកិច្ចចំរុះចាប់បានជនសង្ស័យចំនួន៣នាក់ដែ លមានឈ្មោះ ភួង មឿន អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ កង សុគន្ធី DSC07118ហៅកង អាយុ៣៨ឆ្នាំ ជនសង្ស័យទាំង២នាក់ គឺជាមេក្លោងចែកចាយជួញដូរថ្នាំញៀនយ៉ាងសកម្មនៅក្នុងស្រុកកំពង់ត្រឡាច និងជាមុខសញ្ញាចាស់ផងដែរ និងម្នាក់ទៀតឈ្មោះ យ៉ង់ អែម អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិសូរវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ជាអ្នកចែកចាយថ្នាំញៀន(ចាប់បានពេលរូបគេមកទិញថ្នាំញៀនពីមេក្លោងរបស់គេដើម្បីយកទៅលក់បន្ត)។ ក្នុងការឆែកឆេររសមត្ថកិច្ចចំរុះបានរកឃើញវត្ថុតាងថ្នាំញៀនម៉ាទឹកកក ចំនួន១កញ្ចប់តូចតំលៃ៦ម៉ឺនរៀល ទូរស័ព្ទ១៣គ្រឿង ម៉ូតូ៣គ្រឿង អង្គចងចាំទូរស័ព្ទចំនួន៦ និងប្រាក់រៀលមួយចំនួនទៀត។ សមត្ថកិច្ចបានអោយដឹងទៀតថា៖នៅក្នុងការឆែកឆេរនោះ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ បានតដៃជាមួយសមត្ថកិច្ច និងមន្ត្រីតុលាការដោយមិនព្រមអោយកម្លាំងចំរុះចូលឆែកឆេរផ្ទះរបស់គេឡើយ ខណៈនោះគេបានយកកាំបិតចុងស្រួចគំរាមចាក់សមត្ថកិច្ចទៀតផង។ជនទាំង២នាក់នេះ ត្រូវបានអាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋប្រាប់ថា ជាមុខសញ្ញាចាស់ និងសកម្មបំផុតនៅក្នុងមូលដ្ឋាន ដែលពុំដែលមានសមត្ថកិច្ចណាធ្លាប់បង្ក្រាបគេបានឡើយ។ នៅក្នុងពេលសមត្ថកិច្ចចំរុះកំពុងតែឆែកឆេរនោះ ទូរស័ព្ទរបស់ជនសង្ស័យគឺមានបក្ខពួកគេបានទូរស័ព្ទមករកទិញថ្នាំញៀនជាបន្តបន្ទាប់។ដោយឡែកប្រាក់ធ្នាក់ ដែលសមត្ថកិច្ចប្រឆាំងគ្រឿងញៀនអោយកំលាំងសម្ងាត់មកទិញថ្នាំញៀនរបស់គេ ត្រូវបានសមត្ថកិច្ចឆែករកឃើញនៅក្នុងកាបូបលុយគេទាំងអស់ផងដែរ វត្ថុតាងទាំងនេះបានបញ្ជាក់យ់ាងច្បាស់ថាពួកគេ ពិតជាមេក្លោងចែកចាយថ្នាំញៀនដុះស្លែរ នៅក្នុងស្រុកកំពង់ត្រឡាចប្រាកដមែន។ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានចាប់បញ្ជូនមកអធិការដ្ឋានស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕កំពង់ឆ្នាំង,ថ្ងៃទី០៤.០៥.១៥។DSC07119
​​