ខេត្តបន្ទាយមានជ័យកម្លាំងនគរបាលស្រុកភ្នំស្រុកបានធ្វើការឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន៧នាក់ជិះម៉ូតូ២គ្រឿងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ពេលដាក់គោលដៅត្រួតពិនិត្យនៅពេលយប់នៅចំណុចរង្វង់ មូលទីរួមស្រុកភ្នំស្រុកចាប់ពីម៉ោង១យប់រំលងអាធ្រាត្ររហូត ដល់ម៉ោង៥និង៣០នាទីទាប ភ្លឺថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥។លោកយ៉តសុផលអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ដើម្បីពង្រឹងបញ្ហាសន្ដិសុខក៏ដូចជា ការទប់ស្កាត់បទល្មើសនៅតាមមូលដ្ឋាននោះ
លោកឧត្តមសេនីយ៍ត្រីអាត់ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យបានដាក់ផែនការឱ្យកំលាំងនគបាននៅតាមមូលដ្ឋានចុះដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវសាធារណៈនៅពេលយប់ ។នៅក្នុងប្រតិបត្ដិការចុះត្រួតពិនិត្យនៃការធ្វើដំណើរ របស់ប្រជាពលរដ្ឋ រយៈពេលជាង៤ម៉ោង មកនោះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន៧នាក់ជិះម៉ូតូ២គ្រឿងដែលជា មុខសញ្ញាប្រើប្រាស់គ្រឿងញៀន។លោកយ៉តសុផលបានបញ្ជាក់ថាជនសង្ស័យមានឈ្មោះទី១-ឈ្មោះខៀវ រ៉ាឈិក អាយុ១៩ឆ្នាំ រស់នៅភូមិស្រះឈូក ខាងលិច ឃុំស្រះជីក ទី២-ឈ្មោះ ឈន់ ឆៃណា (ហៅវិត) អាយុ១៨ឆ្នាំ រស់នៅ ភូមិមាត់ស្រះ ឃុំស្រះជីក ជាបើកម៉ូតូ១គ្រឿង ទី 3-ឈ្មោះ រឿង សុចាន់ អាយុ២១ឆ្នាំ រស់នៅភូមិកណ្ដាលលិច ឃុំស្រះជីក ទី៤-ឈ្មោះ ធន់ ធារិទ្ធ អាយុ១៩ឆ្នាំ រស់នៅភូមិភ្នំដី ឃុំភ្នំដី ទី៥-ឈ្មោះ ផៃ បឿ អាយុ២៤ឆ្នាំ រស់នៅ ភូមិយាងឧត្តម ឃុំណាំតៅ ជាអ្នកបើកម៉ូតូ មួយគ្រឿង ទី៦-ឈ្មោះ យុន រ៉ា អាយុ២១ឆ្នាំ រស់នៅ ភូមិកណ្ដាលលិច ឃុំស្រះជីក និងទី៧-ឈ្មោះ ឡិន តាយ អាយុ១៩ឆ្នាំ រស់នៅភូមិយាងឧត្តម ឃុំណាំតៅ។បច្ចុប្បន្ន ក្រុមក្មេងស្ទាវទាំងនេះ ត្រូវបាន យកទៅសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីចាត់ការតាមនីតិវិធីបន្ដទៀត។លោកយ៉តសុផលបាននិយាយបន្តទៀតថាចំពោះយុទ្ធនាការដាក់គោលដៅចុះពិនិត្យនៅពេលយប់នឹងធ្វើឡើងជាបន្តបន្ទាប់ដូចភ្លៀងរលឹមតាមការណែនាំពីសំណាក់ស្នងការនគរបាលខេត្ត។ចំណែកជនសង្សៈយទាំង៧នាកត្រូវបានកសាងសុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕




































