​ប៉ូលិស​ឃាត់ខ្លួន​បុរស​វ័យ​65​ឆ្នាំ​ម្នាក់​ពីបទ​បៀតបៀន​កេរ្តិក្មាស់​ក្មេងស្រី​អាយុ​9​ឆ្នាំ​

0

​ខេត្តកណ្តាលៈ បុរស​វ័យ​65​ឆ្នាំ​ម្នាក់រ​ពិស​ដៃ​​យកដៃ​ទៅ​ស្ទាប​ច្របាច់​ប្រដាប់ភេទ កុមារី​
​អាយុ​9​ឆ្នាំ​ម្នាក់ កាលពី​ថ្ងៃទី​29​ខែ មេសា ឆ្នាំ​2015​កន្លងទៅ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​
​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​ចាប់​វៃ​ខ្នោះដៃ តាម​បណ្តឹង​របស់​ឪពុកម្តាយ​
​កុមារី​រងគ្រោះ ។​​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​​រស់ ភី ភេទ ប្រុស អាយុ 65​ឆ្នាំ នៅ​ថ្ងៃទី 2​ខែ ឧសភា ឆ្នាំ 2015 នៅផ្ទះ​ជនសង្ស័យ​ស្ថិតនៅ​ភូមិ ឈើទាល ឃុំ ឈើទាល ស្រុក​
​កៀនស្វាយ ខេត្តកណ្តាល ។នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​​ឆ្លើយ​សារភាពថា ខ្លួន​បាន​លួងលោម​ក្មេង​​ស្រី​រងគ្រោះ​រូបនោះ​ឲ្យ​ទៅផ្ទះ​របស់គាត់​យក​ផ្លែឈើ​ហូប ឆ្លៀត​ពេលនោះ បុរស​វ័យ ចំ​​ណាស់​ព្រើល បានធ្វើ​សកម្មភាព​កដៃ​ទៅ​​លូក​ស្ទាប​ច្របាច់​ប្រដាប់ភេទ​ក្មេងស្រី​រហូត​​ដល់​ដាច់​សាច់​ហើម បង្ក​ការឈឺចាប់​រយៈ​​ពេល 5 ថ្ងៃ ទើប​ឪពុក ម្តាយ កុមារី​រងគ្រោះ​
​បានដឹង ក៏​សម្រេចចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​​នៅ​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ឈើទាល​តែម្តង ។IMG-20150503-WA0004_resized បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​រួច ប៉ូលិស​​ប៉ុស្តិ​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ មក​សាកសួរ​រួច​កសាង​សំណុំរឿង បញ្ជូនទៅ​​អធិការ​ស្រុក​កៀនស្វាយ​ចាត់ការ​បន្ត ។​ដោយឡែក​ក្រុមគ្រូពេទ្យ​បាន​បញ្ជាក់ថា​​កុមារី​រងគ្រោះ​គឺ​ហើម​សាច់​កន្លែង​ប្រដាប់​​ភេទ​តែ​មិនបាន​ដាច់​ស៊ី​ជំរៅ​នោះទេ ។​
បច្ចុប្បន្ន ជ​នស​ង្ស៏​យ ត្រូវបាន​ប៉ូលិស​​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ កសាង​ឯក​សារ បន្ត​បញ្ជូនទៅ​ស្នងការ​ខេត្តកណ្តាល​​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕