កំពង់ឆ្នាំង៖សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រចឃុំខ្លួនយុវជន៣នាក់ក្នុងពន្ឋនាគារខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទរក្សាទុក និងចរាចរណ៍អាវុធ (ដាវសាម៉ូរ៉ៃមួយដើម)ខុសច្បាប់ ដែលបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០ ១៥ នៅចំណុច ភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ។ លោក ទេព សារ៉ាត់ នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាននិយាយអោយដឹងថាៈ ជនសង្ស័យទាំង៣នាក់ មាន ៖ ១ឈ្មោះ ពូ កៅ អាយុ២៨ឆ្នាំ មានទីលំនៅភូមិច្រក រមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច , ២ឈ្មោះ ឃួន បញ្ញា អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលខ្សាច់ ឃុំ ជ្រៃបាក់ ស្រុករលាប្អៀរ , និង៣ ឈ្មោះ សឿង វ៉ែន អាយុ១៩ ឆ្នាំមានទីលំនៅភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ។
លោកបានអោយដឹងទៀតថាៈ មុនពេលឃាត់ខ្លួន សមត្ថកិច្ចនគរបាល ស្រុកកំពង់ត្រឡាច បានដាក់ កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ពេលនោះសមត្ថកិច្ចបានឃាត់ជនសង្ស័យទាំង៣នាក់ដែលជិៈម៉ូតូមួយគ្រឿង មានកាន់ដាវសាម៉ូរ៉ៃមួយដើម ជាប់ខ្លួន ហើយបានទាត់ខ្លួនកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ។បនញតាប់មកបានបញ្ជូនខ្លួនបន្តទៅតុលាការខេត្តទើប តុលាការខេត្តបានសម្រេចឃុំខ្លួនតែម្តង ដោយចោទប្រកាន់ពីបទលាក់ទុកនិងចរាចរណ៏អាវុធ។
លោក នាយការិយាល័យព្រហ្មទណ្ឌ័កំរិតស្រាលខេត្តបានបន្តថាៈ បើទោះបីជនសង្ស័យខាងលើមិនទាន់មានសកម្មភាពកាប់ប្រហារ ទៅលើអ្នកណាម្នាក់អោយមានរបួសក៏ពិតមែន ប៉ុន្តែក្នុងផ្លូវច្បាប់ ការរក្សាទុក ការចរាចរណ៏ អាវុធដែលអាចបង្កអោយមនុស្សស្លាប់ និងរបួសបាន គឺត្រូវមានទោសពី ៣ទៅ៦ខែ ដូចករណីខាងលើនេះ ជនសង្ស័យខាងលើ អាចជាប់ទោសយ៉ាងតិក៏៣ខែដែរ ករណីនេះគឺជាសារមួយដល់យុវជនទាំងឡាយគួរតែប្រុងយត្ន័និងជៀសវាងអោយឆ្ងាយពីដាវសាម៉ូរៃ ដែលជាអាវុធប្រហារមនុស្ស៕




































