កំពង់ធំៈ ព្រៃឡង់នៅក្នុងខេត្តកំពង់ធំ កំពុងតែរលាយបាត់ពីដែនដី ដោយបន្សល់នៅតែឈ្មោះនៃអតីតកាល គឺបណ្តាល មកពីមានការធ្វេសប្រហែសរបស់សមត្ថកិច្ចជំនាញ ផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ បណ្តែតបណ្តោយឲ្យមានការរុករាន្ទ កាប់បំផ្លាញ់សម្បត្តិជាតិ ដោយពុំមានការអើពើពីសំណាក់មេព្រៃ និងអាជ្ញាធរស្រុកសណ្តាន់ឡើយ។
តាមប្រភពពត៌មាន ពីសំណាក់អ្នកឃ្លាំមើលសកម្មភាពព្រៃឡង់ ត្រូវទំលាយឲ្យដឹងថា មានឈ្មួញដែលត្រូវបានគេស្គាល់ថា ជាប់ងាជាឧកញ៉ាក្រៅផ្លូវការ ឈ្មោះ អ៊ឹង ម៉េងតឹក និង ឧកញ៉ា ជ្រៃ បានប្រដាក់ទុន ប្រមូលទិញឈើធ្នង់ ឈើសុក្រំ ស្ថិតនៅចំនុចមុម៣ ក្នុងទឹកដីខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តព្រះវិហារ ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយបានដឹកចេញទៅចេញឆ្លងកាត់ ស្រុកព្រែកប្រសព្វ ខេត្តកំពង់ចាមឆ្ពោះទៅប្រទេសវៀតណាម ។ ប្រភពបានបន្តថា សកម្មភាពរបស់លោក ឧកញ៉ា អ៊ឹង ម៉េងតឹក និងលោក ខុម ហៅឧកញ៉ា ជ្រាយ បានកំពុងបំផ្លាញទ្រព្យសម្បត្តិជាតិ ដោយខុសច្បាប់ទាំងស្រុង មិនតែប៉ុណ្ណោះបុរសខ្លាំងខាងបំផ្លាញព្រៃឈើនេះ ពុំត្រូវបានទប់ស្កាត់ ឬហាមឃាត់នោះទេ ថែមទាំងប្រមូលទិញផ្តាច់មុខ មិនឲ្យអ្នកណាចូលទិញបាន ចំណែកឈើធ្នង់ និងឈើប្រណិតជាច្រើន ត្រូវបានកាប់រុក រាន្ទនៅបរិវេណភ្នំជី ដែលជាចំនុចមុម៣នេះ ត្រូវបានឲ្យប្រជាពលរដ្ឋចូលអាឈើ ពាស់ពេញព្រៃដោយខុសច្បាប់ តែទោះជាមានសកម្មភាពកាប់អា យ៉ាងលាន់កក្រើកដីយ៉ាងណានោះ ក៏មិនមានការខ្វាយខ្វល់ និងបង្ក្រាបពីសំណាក់លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ឡើយ ដោយសារតែក្រុមឈ្មួញឈលើទាំងនេះ បានចង់សម្ព័ន្ឋមិត្តជាមួយលោកនាយផ្នែកម្នាក់នេះអស់ហើយនេះជាសកម្មភាពប្រជាពលរដ្ឋ កាប់អាឈើ ប្រមូលឈើសម្រាប់ទុកលក់ជូន ក្រុមឈ្មួញ។
តាមប្រភពពត៌មាន ពីសមត្ថកិច្ចដែលប្រចាំការនៅចំនុច មុម៣ បានខ្សឹមប្រាប់ថា លោក ឧកញ៉ា អ៊ឹង ម៉េងតឹក ជាអ្នកប្រមូលទិញឈើខុសច្បាប់ ចំនែកលោកខុម ហៅ ឧកញ៉ា ឆាយ ជ្រាយ ជាអ្នកដឹកជញ្ជូននិងទទួលភារៈកិច្ចតាមផ្លូវចេញពីខេត្តកំពង់ធំ ឆ្លងកាត់ស្រុកសំបូរ និងផ្នែករដ្ឋបាលព្រៃឈើ ព្រែកប្រសព្វ តាមកំពង់ដរស្រុកឈ្លងកំពង់គោ ដែលជាផែរបស់ឈ្មោះ ម៉ាត់ ហ៊ីម ឆ្លងតាមស្រុកឈ្លងឆ្ពោះទៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយឡែកឈ្មោះលោក ឆាយ ជ្រាយ និងលោក អ៊ឹង ម៉េងតឹក ជាប់ពាក់ព័ន្ឋទៅនឹងការប្តឹងរបស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ឋទៅនឹងការរំលោភយកដីប្រជាពលរដ្ឋ ជាង៥០០០ហិតតា ។
រីឯអ្នកទទួលខុសត្រូវដឹកបន្ត ឆ្លងដែនចូលទៅប្រទេសវៀតណាម ត្រូវគេបង្ហើបឲ្យដឹងថា មានឧកញ៉ាម្នាក់ទៀត មិន បានបញ្ជាក់ឈ្មោះ គ្រាន់តែបញ្ជាក់ថា ជាឧញ៉ា ឧក្រិដ្ឋជនព្រៃឈើជាប់លំដាប់ថ្នាក់ ១និងពាក់ព័ន្ឋនិងដីធ្លី និងបទល្មើសព្រៃឈើជាច្រើនខេត្ត ។
ពាក់ព័ន្ឋទៅនឹងការចោទប្រកាន់ថាលោក ឧកញ៉ា អ៊ឹង ម៉េងតឹក និងឧកញ៉ា ឆាយ ជ្រាយ ខលចូលហើយមិនលើកទូរស័ព្ទ ក្រោយមកក៏បិទទូរស័ព្ទពុំអាចទំនាក់ទំនងបានទេ ជាហេតុធ្វើឲ្យពុំអាចសុំការបំភ្លឺបានទេ ។
ដោយ ខេមរា ដេលី