​កូនស្រី​ទាហាន​ប្រតិបត្តិការ​សឹក​រង​ម្នាក់​ស្លាប់​ហើយ​រស់​ឡើងវិញ​បង្ក​ភាព​ភ្ញាកផ្អើល​នៅ​ពេញ​ស្រុក​អន្លង់វែង

0

​ឧ​ត្ត​រ​មានជ័យ៖ ​​ស្ត្រី​ម្នាក់​ស្លាប់​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី ស្រាប់តែ​ដល់ពេល​រសៀល​ម៉ោង​ប្រហែល​៣​នៅ​ថ្ងៃទី​៣ ខែឧសភា​ឆ្នាំ​២០១៥​មានការ​ភ្ញាក់ផ្អើល​ថា នាង​នៅមាន​ដង្ហើម​និង​សាច់​នៅ​ក្តៅ បែក​យូ​ស​ក្បាល​នៅឡើយ ដោយ​មតិ​ខ្លះ​សន្និដ្ឋានថា នាងIMG_5719​នៅរស់​នោះទេ ដែល​ការស្លាប់​ហើយ​រស់​ឡើងវិញ​នេះ បង្ក​ការភ្ញាក់ផ្អើល​នៅ​ពេញ​ស្រុក​អន្លង់វែង​។​តាម​ប្រភព​ព័ត​មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១០​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៥​ឪពុក​ឈ្មោះ​ភូ​ក ភ​ន់ ជា​ទាហាន​ប្រតិបត្តិការ​សឹក​រង​ស្រុក​អន្លង់វែង បាន​ទិញ​សាច់​ឆ្លុស​ប្រហែល​២​គីឡូក្រាម​យកទៅ​ឲ្យ​កូនស្រី​ហូប​នៅ​ចំការ​ស្វាយ ហើយ​បាន​រយះពេល​១​ម៉ោង​ក្រោយមក​ក៏មាន​បញ្ហា​ស្ពឹក​ដៃ​ខាងឆ្វេង​រហូតមកដល់​ម៉ោង​១២ ថ្ងៃ ខែ ឆ្នាំ ដ៏​ដែល ប្តី​ឃើញ​សភាព​មិន​ស្រួល​ក៏​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ដើម្បី​ជួយសង្គ្រោះ​នៅពេលនោះ គ្រូរ​ពេទ្យ​ថា ចាក់​ថ្នាំ​មិន​ចូល ហើយ​ក៏បាន​ដឹកយក​ផ្ទះ​វិញ ហើយ​បងប្អូន​ក្រុមគ្រួសារ​បាន​រក​គ្រូរ​ខ្មែរ​មើល នៅពេលនោះ​គ្រូរ​ខ្មែរ​បាន​ថា ត្រូវ​ផោះ​គេ រួចហើយ​ខុសមាត់​ខុស ក ផង​។​ប្រភព​ព័ត​មានបាន​បន្តទៀតថា នៅពេល​បច្ចុប្បន្ន បងប្អូន​ក្រុមគ្រួសារ​នៅតែ​មិន​អស់ចិត្ត IMG_5722ពីព្រោះ​នាង ឈ្មោះ​ភូ​ក ភឿន ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ស្លាប់​ទៅហើយនោះ សាច់ឈាម​នៅ​ក្តៅ នៅឡើយ​។​ទោះបីយ៉ាងណា​យើង​នៅ​មិនទាន់​ដឹង​ពី​លទ្ធផល​ចុងក្រោយ​តើ​នាង​អាច​រស់រានមានជីវិត​ជាធម្មតា​ឡើងវិញ​ឬ​យ៉ាងណា​នោះទេ រហូតមកដល់​វេលា​ម៉ោង​១២​និង​៨​នាទី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៥​នេះ​៕ រហូតដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៥ ព្រឹក​មិញ​នេះ ទើប​បងប្អូន​ក្រុមគ្រួសារ​និង​ឪពុកម្តាយ អស់ចិត្ត​បន្ទាប់ពី​ស្ត្រី​ជា​កូន​សុ​ី​សាច់​ឆ្លុស​ហើយ​ត្រូវ​ទាស់​ស្លាប់​ក៏​ប៉ុ​ែ​ន្ត​ដៃជើង​នៅ​ទុន​.​ហើយ​នៅ​ក្តៅ​នោះ ហើយ​បងប្អូន​ក្រុមគ្រួសារ​មិន​អស់ចិត្ត​ខិតខំ​រក​គ្រូរ​មើល​ត្រូវធ្វើ​នេះ​ត្រូវធ្វើ​នោះ​នៅតែ​មិន​រស់​ដូច​បំណង កាលពី​ថ្ងៃទី​១​ឧសភា​នោះ​ហើយ​នៅពេល​ព្រឹក​មិញ​នេះ ដោយ​មានការ​ធុមខ្លិន​ស្អុយ​ពី​ខ្លួន​សាកសព​ទៅហើយ ហើយ​បងប្អូន​ក្រុមគ្រួសារ​និង​ឪពុកម្តាយ​សំរាច​បូរ​ជា នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៥​ស្អែក​នេះ​៕IMG_5717