បើករថយន្ដ​វ៉ា​គេ​គេច​មិន​ផុត​ប៉ះ​ជាមួយនឹង​ម៉ូតូ​

0

​រាជធានី​ភ្នំពេញ​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៤​នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​នៅ​ទល់មុខ​សាលា​កសិកម្ម​ព្រែកលៀប​ស្ថិត​ក្នុងភូមិ​ព្រែកលៀប​សង្កាត់​ព្រែកលៀប​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បណ្ដាលមកពី​រថយន្ដ​បាន​បើ​វ៉ា​គេ​វ៉ា​ឯង​គេច​មិន​ផុត​ក៏​ជ្រុល​ចង្កូត​ទៅបុក​ជាមួយនឹង​ម៉ូតូ​បណ្ដាលអោយ​ដួល​រងរបួស​។​រថយន្ដ​បង្ក​ដែល​បាន​បើក​ប៉ះ​ជាមួយ​ម៉ូតូ​

បណ្ដាលអោយ​រងរបួស​នោះ​ម៉ាក​ហ្វ​ត​១២​កៅអី​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2R0040​បើកបរ​ដោយ​បុរស​ម្នាក់​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​សង់​សេ​១២៤​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CB6891​បើកបរ​ដោយ​ឈ្មោះ​ឡ​យី​ឡែ​ត​ភេទ​ប្រុស​អាយុ​២២​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ទឹកល្អក់​ឃុំ​ទឹក​ហួត​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​

បើតាម​ប្រភព​ពណ៌​មានបាន​អោយដឹង​ថាះ​មុនពេល​កើតហេតុ​រថយន្ដ​បង្ក​បាន​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ដ​ក៏បាន​បើ​តវ៉ា​រថយន្ដ​មួយគ្រឿង​ដោយ​រថយន្ដ​បាន​បើក​វ៉ា​ពី​ខាងស្ដាំ​ដៃ​ពេលនោះ​ស្រាប់តែ​រថយន្ដ​បាន​ជ្រុល​ចង្កូត​ទៅបុក​ជាមួយនឹង​ម៉ូតូ​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ឌុប​គ្នា​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​បណ្ដាលអោយ​ឌួ​ល​ឃើញ​សភាព​បែបនេះ​រថយន្ដ​បង្ក​មិនបាន​ឈប់​ចុះមក​មើល​ទេ​រថយន្ដ​បាន​បន្ថែម​ល្បឿន​ទៅមុខទៀត​បម្រុង​នឹង​បើ​គេចខ្លួន​

ពេលដែល​ឃើញ​រថយន្ដ​មិន​ចុះមក​មើល​ហើយ​ព្យាយាម​បើក​រត់គេច​នោះ​ស្រាប់តែ​ជនរងគ្រោះ​បាន​លើក​ម៉ូតូ​ហើយ​ជិះ​ដេញតាម​រថយន្ដ​នោះ​រហូតដល់​រង្វង់​មូល​ជ្រោយចង្វា​ត្រើយ​ខាងលិច​ទើប​ប្រាប់​សមត្ថកិច្ច​ដែល​ប្រចាំ​គោលដៅ​នៅ​រង្វង់​មូល​ជ្រោយចង្វា​នោះ​ជួយ​ឃាត់​រថយន្ដ​អោយ​។​រថយន្ដ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់​បាន​នៅ​រង្វង់​មូល​កាំភ្លើង​គួច​កាណុង​ស្ថិតក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​បាន​សុំអោយ​ភាគី​រថយន្ដ​បង្កចេញ​ថ្លៃ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​២៥០​ដុល្លារ​បន្ទាប់ពី​ធ្វើការ​សម្របសម្រួល​គ្នា​អស់​រយះពេល​ជិត​មួយ​ម៉ោង​ទើប​ភាគី​ខាង​រថយន្ដ​បង្ករ​ព្រម​ចេញថ្លៃ​ខូចខាត​និង​ជួសជុល​ម៉ូតូ​ចំនួន​250$​ដុល្លារ​ដើម្បី​បញ្ចប់រឿង​៕image image (1) image (2)