បន្ទាយមានជ័យៈ ខ្យល់កន្ត្រាក់-ភ្លៀង បន្តប៉ើងដំបូលផ្ទះ ជញ្ជាំងផ្ទះ និងរន្ទះបានបាញ់សម្លាប់សត្វគោ៨ក្បាល កាលពីព្រលប់ថ្ងៃទី០៤ ឧសភា ២០៥ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។បើតាមរបាយការណ៍ពីអធិការស្រុកព្រះនេត្រព្រះ បានអោយដឹងថា ដោយ
មានភកលៀងខ្យល់ ផ្គររន្ទះបានកាលពីព្រលប់ម៉ោង៦ ថ្ងៃទី០៤ ឧសភា បានធ្វើអោយលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៨ខ្នង នៅក្នុងឃុំទឹកជោ និងឃុំភ្នំលៀប ប៉ើងដំបូល និងជញ្ជាំង មិនថែមតែប៉ុណ្ណោះ រន្ទះក៏បានបាញ់សម្លាប់សត្វគោចំនួន៨ក្បាលផងដែរ គឺនៅក្នុងភូមិត្រយោង ឃុំភ្នំលៀប ។ លំនៅដ្ឋានប្រជាពលរដ្ឋដែលនៅក្នុងឃុំទាំង២នេះ គិតចាប់ពីខែមេសា មកដល់ខែឧសភា នេះគឺបានរងគ្រោះដោយសាខ្យល់កន្ត្រាក់ លាយឡំជាមួយ និងភ្លៀង
ចំនួន៤លើកមកហើយ ដោយលើកទី១ ក្រោយបុណ្យចូលឆ្នាំខ្មែរមួយថ្ងៃ គឺនៅថ្ងៃទី១៨ មេសា ២០១៥ បានប៉ើង និងដួលរលំផ្ទះអស់ប្រមាណជា៥០ខ្នង និងនៅថ្ងៃទី២២ មេសា ខ្យល់កន្ត្រាក់ដូចគ្នានេះ បានផ្តួលរំលំបង្គោលភ្លើងដែលចែកចាយអគ្គីសនីពីខេត្តបន្ទាយមានជ័យទៅខេត្តសៀមរាបអស់ជាង១០បង្គោល ទៅលើផ្ទះប្រជាពរដ្ឋ៥ខ្នង លុះថ្ងៃទី២៩ មេសា កន្លងទៅនេះខ្យល់កន្ត្រាក់បានក៏បានធ្វើអោយប៉ើងដំបូលសាលារៀន និងដំបូលសាលាឆន្ទ ។លោកបន្តទៀតថា ក្រោយប៉ើងដំបូលផ្ទះប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី០៥ នេះលោកក៏បានដឹកនាំកំលាំងរបស់លោ្ និងមានការចូលរួមពីអាវុធហត្ថស្រុក និងប្រជាពលរដ្ឋធ្វើការជួសជុល លំនៅដ្នានជួនពួកគាត់វិញ ៕
អ,ពៅ ០៥ ឧសភា ២០១៥




































