​លោក គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​បានចេញ​បទបញ្ជារ​បិទ​ច្រករបៀង​ទាំងអស់​នៅតាម​ព្រំដែន​ខ្មែរ ថៃ​

0

​ខេត្តបន្ទាយមានជ័យ​៖ ​លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​បានដាក់​បញ្ជា​យ៉ាង​តឹង​ចំពោះ​ច្រករបៀង​ណាក៏ដោយ​មិន​ថា​របស់​អស់លោក​ណា​នោះទេ គឺ​ត្រូវតែ​បិទ​ទាំងអស់ ចាប់ពីពេលនេះ​តទៅ​ដោយ​មិន​យោគយល់​នោះឡើយ​លោក​គោ​ស៊ុំ​សារឿ​ត​បាន​និយាយ​imageនៅក្នុង​សាលាខេត្ត​នា​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥​។​លោក​អភិបាលខេត្ត​បន្ទាយ​មាន​ជ​យ័​បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការប្រកាស​បិទ​ច្រករបៀង​នោះ​ថា​គឺមាន​បទបញ្ជា ពី​ថ្នាក់លើ គឺ​សុំ​ឲ្យ​បិទ​នូវ​ច្រករបៀង​ទាំងអស់​នៅតាម​ព្រំដែន​ខ្មែរ ថៃ​គឺ​ត្រូវ​បិទ​ឲ្យ​អស់​តែម្តង​។ លោក​បាន​បន្ត​ថាបើ​ម្ចាស់​ច្រក​ណាក៏ដោយ​ឲ្យ​តែ​ហ៊ាន​លួច​បើក គឺ​មេ​ច្រក​នោះ​ជា​ចោរលួច​ឬ​ប្លន់​ពិតប្រាកដ​ហើយ​ជន​នោះ​អាចមាន​ការដាក់ទោស​ទៅតាម​ផ្លូវច្បាប់​ជាមិនខាន​នោះទេ​។​សូមបញ្ជាក់ថា​កន្លងមក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ខេង​សុ​ម៉េ​ត​អ​ក្គ​ស្នងការរង​នគរបាលជាតិ​ធ្លាប់បាន​ប្រកាស​បិត​ច្រករបៀង​ដោយ​ព្រមាន​ដាក់ទោស​ទៅលើ​អង្គភាព​ការពារ​ព្រុំដែន​ណា​ហ៊ាន​លួច​ដាក់​ច្រករបៀង​ខុសច្បាប់​នោះ​ត្រូវ​ទទួលទោស​ទៅតាម​ផ្លូវច្បាប់​។​លោក​បន្តទៀតថា​បុណ្យចូលឆ្នាំ​ខ្មែរ​បានបញ្ចប់​មាន​ពលករ​ខ្មែរ​ជាច្រើន​ពាន់​នាក់​បាន​សំរុក​ចេញទៅ​ប្រទេស​ថៃ​ដូច​ទឹកបាក់​ទំនប់ ដោយ​អ្នកខ្លះ​សម្រុក​ចេញទៅ​តាម​ច្រករបៀង​ហើយ​គេ​សង្កេតឃើញ​មាន​ទាហាន ប៉ូលិស ដែលជា​ម្ចាស់​ច្រករបៀង​នាំគ្នា​ជំរិត​យកលុយ​ពី​ជនរងគ្រោះ​យ៉ា​ខ្លាំង​ទៀតផង​រួច​ឲ្យ​ពលករ​ចេញទៅ​ថៃ​ទាំង​ប្រថុយ​ជីវិត​ត្រូវបាន​ទាហាន​ថៃ​វាយ​ធ្វើបាប​ឥត​ត្រា​ប្រណី​រយះពេល​កន្លងមក​។​ក្នុងចំណោម​ច្រ​របៀង​ទាំងនោះ​មាន​ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​នគរបាល​វរៈ​៩១១​អង្គភាព​នគរបាល​វរៈ​៨៩១ អង្គភាព​នគរបាល​វរៈ​៨០៧ វរៈ​៨១៥​និង​អង្គភាព​យោធា​វរៈ​៥១៥​ចំណុះ​កងពលតូច​លេខ​៥១​ជាដើម​។​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ត្អូញត្អែរថា​គាត់​ត្រូវ​សម​ត្ត​កិច្ច​ថៃ​ជម្រឹត​ទារប្រាក់​អស់​៤០០​បាត​ពេល​ត្រូវ​ចាប់​បញ្ជូនមក​ស្រុក​ខ្មែរ​វិញ​។​បើ​ចឹ​ង​ពលករ​ខ្មែរ​ត្រូវ​រងគ្រោះ​ពីរ​ជាន់​ទីមួយ​អស់​លុយ​ឲ្យ​សម​ត្ត​កិច្ច​ព្រុំដែន​ខ្មែរ​ពេល​ត្រូវ​លួច​ឆ្លងដែន​តាម​ច្រករបៀង​ចូល​ដី​ថៃ​និង​ទី​ពីរ​អស់​លុយ​ពេល​ថៃ​ចាប់បញ្ជូន​មកវិញ​។​ក្រោយពី​លោក​imageអភិបាលខេត្ត​ចេញ​បទបញ្ជា​នេះ​រួចមក​ប្រជាពលរដ្ឋ​បាន​អបអរសាទរ​យ៉ាងខ្លាំង​ចំពោះ​បទបញ្ជា​នេះ​តែ​ប្រជាពលរដ្ឋ​បាន​និយាយថា​ច្បាប់​នេះ​អាច​គ្មាន​ប្រ​សិ​ទិ្ធ​ភាព​អនុវត្តន៍​ព្រោះ​កន្លងមក​លោក​ចៅហ្វាយខេត្ត​ក៏​ធ្លាប់​ដាក់ចេញ​បទបញ្ជារ​ច្រើនដង​ដែរ​សម្រាប់​សម​ត្ត​កិច្ច​តាម​ព្រុំដែន​ត្រូវ​បិត​ច្រក​តែ​ស​មិ​ត្តិ​កិច្ច​ទាំងនោះ​មិន​ព្រម​អនុវត្តតាម​។​ប្រពល​រដ្ឋ​រងចាំ​មើល​ថា​តើ​លោក​អភិបាលខេត្ត​ចេញ​ច្បាប់​នេះហើយ​តើ​មាន​មន្ត្រី​ក្រោម​ឪ​វាទ​ណា​គេ​យកទៅ​អនុវត្តតាម​៕​គង្គា​