​កម្លាំង​នគរបាល ក្រុង​ប៉ោយប៉ែត ចុះ​ល្បាត ប្រទះឃើញ ជនសង្ស័យ​៣​នាក់​កំពុង​ជក់​គ្រឿងញៀន​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

0

​ខេត្តបន្ទាយមានជ័យ​៖ ​កំលាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ប៉ោយប៉ែត​កំពុង​ចុះ​ល្បាត​នៅ​ចំណុច ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​នៅតាម​ផ្លូវ​សាធារណ​ក៏បាន​ជួបប្រទះ ឃើញ​ជនសង្ស័យ​៣​នាក់​កំពុង​ជក់​គ្រឿងញៀន​ខុសច្បាប់​រួច​ឃាត់ខ្លួន​បញ្ជូន​image (1)មកកាន់​អធិការដ្ឋាន​នគរបាល ក្រុង​ប៉ោយប៉ែត ដើម្បី​សាកសួរ​បន្ត​។​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​នៅវេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៥​នេះ​ដោយ​ដកហូត​បាន​ដប​កែច្នៃ​សំរាប់​ជក់​ថ្នាំញៀន​មួយ ទុយោ​បឺត និង​ដែកកេះ​មួយ ។​លោក​អ៊ុំ​សុផល​អធិការ​នគ​បាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ទទួលបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លើ​ការខិតខំ ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​នានា នៅក្នុង​មូលដ្ឋាន របស់ខ្លួន ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នោះ កម្លាំង​នគរបាល​របស់លោក បាន​ចុះ​ល្បាត នៅ​ចំណុច ភូមិ​សង្កាត់​ខាងលើ ក៏​ជួបប្រទះ​ក្មេង ទំនើង​៣​នាក់ សង្ស័យ​កំពុង​ជក់​គ្រឿងញៀន ពេលនោះ​កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​ដប​កែច្នៃ សំរាប់​ជក់​ថ្នាំញៀន មួយ ទុយោ​បឺត និង​ដែកកេះ​មួយ និង​បាន​នាំមក​សាកសួរ ដើម្បី​រក​ប្រភព អ្នក​ចែកចាយ​។​
​លោក​អ៊ុំ​សុផល​បាន​បន្តទៀតថា មកដល់ពេលនេះ នគរបាល ជំនាញ​បាន​នាំខ្លួន ជនសង្ស័យ ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល​ក្រុង ។​លោក​បាន​បនតទៀតថា​ជនសង្ស័យ​ទី​១ ឈ្មោះ មួង វីន​ដា​ណេ ហៅ​ថៃ​សុន អាយុ​២២​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន​១ ទី​២ ឈ្មោះ​ឈៀង សី​ណា អាយុ​២៣​ឆ្នាំ នៅ ភូមិ​ក្បាលស្ពាន​១ និង​ទី​៣ ឈ្មោះ​ត្រាំ​ង ទិ​ត្យ អាយុ​២៧​ឆ្មាំ នៅ ភូមិ​ក្បាលស្ពាន​១ ។​នៅ​ចំពោះមុខ​មន្ត្រីនគរបាល ជនសង្ស័យ​ទាំង​៣​នាក់ បាន​សារភាពថា ពួកខ្លួន​បាន​ជក់​ថ្នាំញៀន ប្រភេទ​យ៉ាម៉ា ពេល​ជក់​អស់ ទើប​សមត្ថកិច្ច​ប្រទះឃើញ​ហើយក៏​ឃាត់ខ្លួន​តែម្តង ។​image
​ជនសង្ស័យ​បាន​បន្តថា ពួកគេ ធ្លាប់ប្រើ​ប្រាស់​ថ្នាំញៀន អស់​រយះពេល​ជាង​១​ឆ្នាំ​មកហើយ ពេល​ជក់​ទៅ ទិញ​ពី​ក្មេង​តូចៗ នៅ​ម្តុំ​រ៉ា​ចាស់​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ត្រូវបាន​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕​គង្គា​