រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី៧ខែមេសាឆ្នាំ២០១៤នៅចំណុចកំពង់ចម្លងជ្រោយចង្វាស្វាយជ្រុំ(កំពង់ដរស្វាយជ្រុំ)ស្ថិតក្នុងក្រុមទី៣ភូមិ៣សង្កាត់ជ្រោយចង្វាខណ្ឌឬស្សីកែវរាជធានីភ្នំពេញបន្ទាប់ពីរថយន្ដកូរ៉េមួយគ្រឿងបានសណ្ដោងប្រដាប់គ្រឡុកស៊ីម៉ង់ហើយដាច់ហ្វ្រាំជ្រុលទៅបុករះម៉ូតូចំនួន៧គ្រឿងនិងរថយន្ដមួយគ្រឿងព្រមទាំងរងរបួសអ្នកដំណើរចំនួន៣នាក់ទៀតផង។រថយន្ដដែលដាច់ហ្វ្រាំងហើយបានជ្រុលទៅបុករះម៉ូតូចំនួន៧គ្រឿងនិងបណ្ដាលអោយរងរបួសដល់អ្នកធ្វើដំណើរនោះម៉ាកគៀរ(រថយន្ដកូរ៉េ)មួយតោនកន្លះពណ៌ខៀវគ្មានស្លាកលេខបើកបរដោយឈ្មោះព្រួញមាសភេទប្រុសអាយុ២៦ឆ្នាំស្នាក់នៅភូមិទួលស្ពឺឃុំតាលន់ស្រុកស្អាងខេត្តកណ្ដាល។
ចំណែកអ្នកដំណើរម្នាក់ដែលរងរបួសធ្ងន់ក្នុងចំណោមបក្សពួក៣នាក់នោះឈ្មោះវ៉ែនពិសិដ្ធភេទប្រុសអាយុ៦២ឆ្នាំស្នាកនៅភូមិឬស្សីស្រុកឃុំឬស្សីស្រុកស្រីសន្ធខេត្ដកំពង់ចាម។បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាះមុនពេលកើតហេតុរថយន្ដបង្កបានបើកសណ្ដោងម៉ាស៊ីនគ្រឡុកស៊ីម៉ង់ចុះបម្រុងនឹងឆ្លងសាឡាងទៅត្រើយម្ខាងពេលដែលកំពុងចុះដោយកំពង់ចម្លងជ្រោយចង្វាស្វាយជ្រុំនេះមានជម្រេលចោទផងនោះស្រាប់តែរថយន្ដបានដាច់ហ្វ្រាំងហើយក៏ជ្រុលទៅបុករះម៉ូតូចំនួន៧គ្រឿងរថយន្ដ១គ្រឿងនិងបណ្ដាលអោយរងរបួសអ្នកដំណើរចំនួន៣នាក់ដែលកំពុងឈរនៅក្នុងសាឡាង។
ជនរងគ្រោះត្រូវបានប្រជាពលរដ្ធហៅរថយន្ដសង្គ្រោះមកដឹកយកទៅព្យាបាលនៅមន្ទីពេទ្យចំណែកម៉ូតូនិងរថយន្ដទាំងអស់ត្រូវបានសមត្ថកិច្ចនគបាលបុស្ដ៍ជ្រោយចង្វាប្រគល់អោយនគបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នា។បើតាមការរៀបរាប់របស់អ្នកដំណើរម្នាក់បានអោយដឹងថាះកំពង់ចម្លងមួយនេះមានការពិបាកយ៉ាងខ្លាំងក្នុងការឆ្លងម្ដងៗគឺកំពង់ចំម្លងនេះមានជម្រេលចោទគួរអោយខ្លាចហើយផ្លូវចុះទៅសាឡាងគឺដីទទេពុំមានចាក់ស៊ីម៉ងឬចាក់គ្រួសឡើយ។
ប្រជាពលរដ្ធបានសំណូមពរអោយអ្នកគ្រប់គ្រងកំពង់ចម្លងមួយនេះមេត្តាចាក់ប៉េតុងឬចាក់គ្រួសដើម្បីអោយអ្នកដំណើរឆ្លងកាត់បានស្រួលផង។គួរបញ្ជាក់ថាះនេះមិនមែនជាលើកទីមួយទេដែលកំពង់ចម្លងមួយនេះជួបបញ្ហាបែបនេះហើយថ្មីៗនេះក៏មានអ្នកដំណើរបានធ្លាក់ពីលើរថយន្ដម្ដងរួចមកហើយតែពុំរងរបួសធ្ងន់ធ្ងូរនោះទេ៕