ឈ្លោះ​គ្នា​ក្នុង​ពី​ធី​ពេល​រៀ​ការ​ភាគី​កូនក្រមុំ​ជា​អ្នកភូមិ​ម្នាក់​របួសធ្ងន់​ចូលដេក​ពេទ្យ ឯ​ភាគី​កូន​ក​ម្លោះ​ម្នាក់​ចូលក្នុង​ព​ន្ឋ​នាគារ

0

​កំពង់ឆ្នាំង​៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ល្ងាច ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥ ចោទប្រកាន់​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា បណ្តាលអោយ​ជនរងគ្រោះ ម្នាក់​រងរបួស​ធ្ងន់ ធ្ង​រ​នៅក្នុង​ពី​ធី​មង្គលការ​មួយ នៅ​ភូមិ​ច្រាប​កន្ទួត ឃុំ​ពាម ស្រុកDSC06992​សាមគ្គី​មានជ័យ​ ករណីនេះ​បាន​ប្រព្រឹត្តឡើង វេលា​ម៉ោង​៧​និង​៣០​នា​ទៅ​យប់​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៥​​ ​លោក ឌុ​ច ចំរើន នាយ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានអោយ​​ដឹងថាៈ ជនសង្ស័យ​ដែល​ត្រូវបាន​តុលាការ​ឃុំខ្លួន​នោះ​មានឈ្មោះ ហ៊ុំ ចិ​ត្រា អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​​ក្នុង​ខេត្តកំពង់ចាម​។​ចំណែក​ជនរងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ មានឈ្មោះ​កង ណែ​ត អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាប​កន្ទួត ឃុំ​ពាម ស្រុក​សាម​គ្កី​មានជ័យ ។
​លោក​ប្រធានការិយាល័យ​បានបញ្ជាក់​អោយដឹងថាៈ នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ និង​មិត្ត​ភ័​ក្រ​ចំនួន​១០​នាក់ ដែល​ធ្វើការ​នៅ​ភ្នំពេញ ជាមួយ​កូន​ក​ម្លោះ បានមក​ចូលរួម​និង ជួយ​កំដរ​ការកូន​ក​ម្លោះ​ជា​មិត្រ​ភ័​ក្រ​របស់គេ នៅ ភូមិ ឃុំ កើតហេតុ​ខាងលើ ។​លុះដល់​ល្ងាច​ឡើង​ក្នុង​ពី​ធី​រាំលេង​កំសាន្ត ភាគី​កូន​ក​ម្លោះ បាន​ប៉ះ​សំដី​មានទំនាស់​គ្នា​ជាមួយ​ភាគី​កូនក្រមុំ​ដែលជា​ម្ចាស់​ស្រុក ហើយក​ឈានដល់​ការ​ប្រ​វ៉ា​យ​ប្រតប់​គ្នា​មួយ​ប្រ៉ា​វ បណ្តាលអោយ​ភាគី​ខាង​កូន​ក​ម្លោះ​ម្នាក់​ឈ្មោះ សី រងរបួស​បែកក្បាល ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​ប្រជា​ការពារ​បាននាំគ្នា​ឃាត់​និង​ស្ងប់ស្ងាត់ ព្រមជាមួយ​បិទ​ធុងបាស់​ផងដែរ ។DSC06993
​ក្រោយមក​ភាគី​ខាង​កូន​ក​ម្លោះ​មិន​អស់ចិត្ត ខណៈ​ឃើញ​ជនរងគ្រោះ​ឈ្មោះ កង ណែ​ត ដែលជា​ភាគី​ខាង​កូនក្រមុំ ដើរ​តែម្នាក់ឯង​ត្រឡប់ទៅផ្ទះ​វិញ ភាគី​កូន​ក​ម្លោះ​ដែលមាន​គ្នាច្រើន​នាក់​បាននាំគ្នា​ពួនស្ទាក់​វាយ ជនរងគ្រោះ​បណ្តាលអោយ​រងរបួស​ធ្ងន់​ធ្ង​រ ហើយ​ត្រូវ​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច និង​បាន​ត្រូវ​ក្រុមគ្រូពេទ្យ​បញ្ជូន​បន្តទៅ​សង្គ្រោះ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រុងភ្នំពេញ​។​
​ចំណែក​បក្ខពួក​ជនដៃដល់​បាននាំគ្នា​គេចខ្លួន​អស់ នៅសល់តែ​ជនសង្ស័យ​ម្នាក់ ឈ្មោះ ហ៊ុំ ចិ​ត្រា ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​សាលា​ល​ដំបូង​ខេត្ត​។ លោក ឌុ​ច ចំរើន បាន​បន្តថាៈ ក្នុង​ជម្លោះ​ខាងលើ​គឺ​បណ្តាលមកពី​ការ ផឹក​ស្រ​ចឹ​ង​រាំវង់​ឌឺដង និង​ប៉ះ​សំដី​គ្នា រវាង​ភាគី​កូន​ក​ម្លោះ និង​ភាគី​កូនក្រមុំ​ជា​ម្ចាស់​ទឹកដី ទើប​កើត​ជម្លោះ​ហឹ​ង្សា​បែបនេះ ដោយ​ម្នាក់​របួសធ្ងន់​កំពុង​ដេកពេទ្យ និង​ម្នាក់ទៀត​បក្ខពួក​ជនដៃដល់​ចូលដេក​ក្នុង​ព​ន្ឋ​នាគារ​ខេត្ត ៕