លោក​អធិការ​ស្រុក​ពេ​ជ្រា​ដា​ទុក​រឿង​ចោល​មិន​ព្រម​ចាត់ការ​សង្ស័យ​ទទួល​សំណូក​

0

​មណ្ឌលគិរី៖  មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​រថយន្តបុក​ម៉ូតូ​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​រៀងៗ​ខ្លួន​អស់ហើយ ក្រុមគ្រួសារ​ខាង​សព​អស់សង្ឃឹម​គ្រា​ដែល​អធិការ​ស្រុក ពេ​ជ្រា​ដា​មានការ​បិទបាំង​និង​ធ្វើការ​ផ្អឹប​រឿង​ទុក​មិន​ចាត់ការ​។11216035_485524488272615_886215841_n[1]​ហេតុ​ការ​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃទី ១២ ០៤២០១៥ មក​ម្លេះ​ត្រង់ចំនុច​ផ្លូវកែង ភូមិ​ស្រែ​ពោធិ​រដែត ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់អោយដឹង​គ្រា​ដែល​រថយន្ត​បង្ក​និង ម៉ូតូ បាន​បើក​បញ្ច្រាស់​ទិស​គ្នា ក្នុង​ល្បឿន​លឿន ក៏​ជួប​គ្រោះថ្នាក់​នេះ​តែម្តងទៅ ភ្លាមៗ​នោះ​ភាគី​ខាង​ម៉ូតូ​ដដែល​មាន​គ្នា​២​នាក់​
បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែម្ដង​ទៅ ចំនែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់​បច្ចុប្បន្ន​អ្នក​ដែល​របួស​ក្នុង​ហេតុការណ៍​នោះបាន​ស្លាប់បាត់​បងជីវិត​ផងដែរ ដូច្នេះ​នៅក្នុង​ហេតុការណ៍​នេះ​បានសម្លាប់​មនុស្ស​ចំនួន​២​នាក់​។ គ្រា​នេះដែរ​រថយន្ត​បង្ករ​ម៉ាក ហាយ​លិ​ន​ឌ័​រ គ្មាន​ស្លាក់​លេខ​សង្ស័យថា​ដឹង​ឈើ​របស់​ឈ្មោះ ធា ជា​ម្ចាស់​រថយន្ត​ព្យាយាម​បើក​រត់គេច រហូតដល់​សមត្ថកិច្ច និង​បងប្អូន​ក្រុមគ្រួសារ​សព​ធ្វើការ​ដេញតាម​រថយន្ត​បង្ករ​នោះ ឃាត់​បាន​នៅ​ចំណុច ស្រុក​ពេ​ជ្រា​ដា យកមក​ទុក​នៅ​អធិការ​ស្រុក​ពេ​ជ្រា​ដា​ដើម្បី​ដោះស្រាយ​។ បើតាម​ការអះអាង​រប​ស់​អ្នក​នៅ​ស្រុក​ពេ​ជ្រា​ដា​បាន​និយាយថា នៅ​រសៀល​ថ្ងៃ​កើត​ហេតុ​នោះ​ប៉ូលីស ស្រុក​ពេ​ជ្រា​ដា រួមទាំង​ប៉ូលីស​ប៉ុស្តិ៍​រដ្ឋបាល​ផងដែរ​បានធ្វើ​ការឃាត់​ខ្លួន​មន​ស្សម្នាក់​
ដែលជា​ម្ចាស់​រថយន្ត​បង្ករ​ឈ្មោះ ធា មកកាន់​ប៉ុ​សិ៍​រដ្ឋបាល បន្ទាប់ពី​សួរនាំ បុរស​ម្នាក់​នោះ​ជា​ម្ចាស់​រថយន្ត​បាន​មួយ​ដង្ហើម​រុយ​ក៏​ធ្វើការ​ដោះលែង​បាត់ ស្រមោល​តែម្តង​។ តាំងពី​ថ្ងៃកើតហេតុ ១២ ០៤ ២០១៥រហូតដល់ ថ្ងៃទី ០៦ ០៥ ២០១៥ រថយន្ត​បង្ករ​ត្រូវបាន​លោក អធិការ​ស្រុក​ពេ​ជ្រា​ដា រក្សាទុក​មិនមាន​ការ ដោះស្រាយ​អ្វី​បន្តិច​សោះឡើយ​។ លោក សារឿន ម៉ាប់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ស្រុក​ពេ​ជ្រា​ដា​ត្រូវជា ពូ របស់​សព ប្រាប់ថា​នៅ​ថ្ងៃកើតហេតុ​ខាងលើ​ជនរងគ្រោះ ក្នង​ករណី​ខាងលើ គឺជា​ក្មួយ​របស់​ខ្នួ​ន​ជនរងគ្រោះ​ទី​១​ឈ្មោះ ប្លេ​វ តូច ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជា​ជនជាតិ​ព្នង​ដែល​រស់នៅ​ក្នង​ភូមិ ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន មនោ​រម្យ ខេត្តមណ្ឌលគិរី ម្នាក់ទៀត ឈ្មោះ សុខ ចាន់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជា​ជនជាតិ​ព្នង​ដូចគ្នា (​បច្ចុប្បន្ន​អ្នក​ទាំងពីរ​ស្លាប់់​) ទាំងពីរ​អ្នក​សុទ្ធសឹង​ជា​គ្រួសារ​ក្រីក្រ រកតែ​ថវិការ​សំរាប់​
​ធ្វើបុណ្យ​តាម​ប្រពៃណី​មិនបាន​ផង​។11212483_485524498272614_95606736_n[1]
លោក សារឿន ម៉ាប់ ជា​គ្រួសារ​ខាង​ជនរងគ្រោះ (​សព​) បាន​ព្យាយាម សុំ​ជួប​លោក អធិការ​ស្រុក​ពេ​ជ្រា​ដា ឈ្មោះ សៅ សុវណ្ណ​រិ​ទ្ធ​ជា​ច្រើនដង​ដែរ​ប៉ុន្តែ​លោក អធិការ​រូបនេះ​បាន​ឆ្លើយថា រវល់ៗ​រហូត​។​បើតាម​ការ​ខ្សឹបខ្សៀវ​ពី​មន្ត្រី​ប៉ូលីស​ជំនាញ​ការិយាល័យ ចរាច មិន​បញ្ចេញ​ឈ្មោះ បង្ហើប​ប្រាប់ថា មាន​​ការ​សូកប៉ាន​ពី​ម្ចាស់​រថយន្ត បង្ករ អោយទៅ​លោក​អធិការ​មិនតិច​ឡើយ ទើបបាន​គេ​ផ្អឹប​រឿង​មិន ព្រម​ចាត់​​ការ​បែបនេះ​។ គ្រួសារ​សព្វ​ទាំង​ពីរបាន​អស់ជំនឿ​រលើ​លោក​អធិការ​ស្រុក​ពេជ្រ​ដា​នេះហើយ​។​បច្ចុប្បន្នក្រុមគ្រួសារ​សព្វ បាន​សរសេរ​ពាក្យបណ្តឹង យក​ប្តឹង សាលាដំបូង​ខេត្ត ហើយ​ដើម្បី​ទាមទារ​អោយ តុលាការ​ជួយ​រក​យុ​ត្តិ​ធ័​រ​។​
​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង សាលាដំបូង​ខេត្ត​បាន​ប្រាប់ថា រូបលោក បានទទួល​ពាក្យបណ្តឹង​ហើយ ព្រះរាជអាជ្ញារង​រូបនេះ​បាន​អះអាងថា និង​ចាត់ការ​រឿងនេះ​ជូន​ជនរងគ្រោះ​ក្នុងពេល​ដ៏​ខ្លី​ខាង មុខ​នេះ​។​ទាក់ទង​និង​លោក អធិការ​ស្រុក​ពេជ្រ​ដា​រង​ការចោទប្រកាន់​ខាងលើនេះ​អ្នកឆ្លើយឆ្លង​ពត៍​មាន​​យើង​បាន​ព្យាយាម​សុំ​ការពន្យល់​បំភ្លឺ​បានទេ​ដោយ​តេ​ចូល​ទូរ​សព្ទ័​គាត់​គ្មាន​អ្នកទទួល​។​​លោក ចាន់ ទិ​ត្យ នាយការិយាល័យ​ចរាច​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​អោយដឹងថា​ក្នុងករណីនេះ​ជិត​១​ខែ​ហើយ​លោក​ពុំទាន់​ទទួល​សំណុំរឿង​នៅឡើយ​ទេ​៕