មន្ត្រី​គយ​ច​ល័យ​បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់​ទៅ​តុលាការ​ពាក់​ពន្ធ​និង​ករណី​ជំនួញ​ឈើ​ខុសច្បាប់​ចូលទៅ​ប្រទេស​វៀតណាម

0

​ខេត្តក្រចេះ​៖ ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​ត្រូវបាន​មន្ត្រី​គយ​ចល័ត​និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃ​០៥​ខែឧសភា ពាក់​ព​ន្ឋ័​និង​ករណី​ជំនួញ​ឈើ​ខុសច្បាប់​ដឹក​ចេញពី​ស្រុក​ស្នួល​ចូលទៅ​ប្រទេស​វៀតណាមn1​កាលពីពេល​ក​ន្ល​ង​ទៅ ។​បុរស​ជា​ជនជាតិ​វៀតណាម ចំនួន​៣​នាក់​នេះ​ក្នុងនោះ​មាន​ព្រូ​និង​អ្នកបើករ​រថយន្ត​កូរ៉េ គឺ​ត្រូវ​ក្រុម​គយ​ចល័ត​ធ្វើ​ការចាប់​បង្ក្រាប​បានកា​លពី​យប់​ថ្ងៃទី​២ ខែ ឧសភា នៅ​ចំនុច​គីឡូ មែត្រ​លេខ​១២៩ ក្នុងភូមិ​សា​ស្ត្រ៏ ឃុំ​កា​បី ស្រុក​ស្នួល ពាក់​ព​ន្ឋ័ ជំនួញ​ការនាំ​ឈើ​ខុសច្បាប់ ដឹក​ចេញពី​តំបន់​ព្រៃ​ដែន​ជម្រក​សត្វ​ស្នួល​ក្នុង​គោលដៅ​នាំ​ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​(​ងាំ​០៦) ។​
​ជាមួយនិង​ការចាប់​បង្ក្រាប​របស់​ក្រុមមន្ត្រី​គយ​ចល័ត សហការ​ដោយ​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស លើ​ការបើក​យុ​ទ្ឋ​នា​ការបង្ក្រាប​ទៅលើ រថយន្ត​ដឹកឈើ​ជាច្រើន​គ្រឿង​របស់ លោក ហួត ប៊ុន​គីម និង លោក ណាក់ មន្ត្រី​យោធា​ដែល​ឈរជើង​នៅ​តំបន់​ខាងលើ គឺ​ស្ទើ​តែមាន​ការផ្ទុះអាវុធ ដាក់គ្នា​ទៅហើយនោះ ។n ក្រោយមក​កម្លាំង​របស់​លោក ក៍​ចាប់​ឃាត់​បាន​រថយន្ត​ដឹកឈើ​មួយគ្រឿង​រួម​និង​បុរស​ជនជាតិ វៀតណាម​បីនាក់​នេះ​នៅក្នុង​ចំណោម​រថយន្ត​ធំៗ ជាង​១០​គ្រឿង​ផ្សេងទៀត​ដែល​បើក​ចូល ទឹកដី​ប្រទេស​វៀតណាម​រួចមក ។​​សមត្ថកិច្ច​អះអាងថា ជនសង្ស័យ​ជនជាតិ​ោ​វៀតណាម​ទាំងបី​នាក់​ពាក់​ព័​ន្ឋ​និង​ជំនួញ ឈើ​ខុសច្បាប់​គឺ ត្រូវ​មន្ត្រី​ជំនាញ​ខាង​គយ​ចល័ត បាន​កសាង​សំណុំរឿង​ចាត់​បញ្ជូន ខ្លួន​ទៅ កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់​វិធី​ធាន​ការបន្ត​តាមផ្លូវ​ច្បាប់​៕
ម៉េង ហ៊ាង