បុរស​ម្នាក់ ត្រូវបាន​កំលាំង​អាវុធហត្ថ​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​អំពើ​ហឹ​ង្សា​

0

​ខេត្ត​ព្រះសីហនុ៖ ​ ​បុរស​ម្នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា​តាម​ប្រដេញ​ចាប់ និង​ឃាត់ខ្លួន​បាន​ភ្លាមៗ​ក្នុងចំណោម​បក្សពួក​ពីរ​ក្រុម​មាន​គ្នា ១៣​នាក់ ដែល​បានធ្វើ​សកម្មភាព​ពួនស្ទាក់​បើកឆាក​ប្រយុទ្ធ​គ្នា​ស៊ីសាច់ ហុតឈាម នៅត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​៦ ស្ថិតនៅ​ផ្លូវ​ម៉ាFB_IMG_1430884319489​ឡេ ក្នុងភូមិ​វាល ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥ ។
​ ​លោក​សម សា​មាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា​បាន​ឪ្យ​ដឹងថា មុន ពេល​កើតហេតុ​គេ​បានឃើញ​ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម មួយក្រុម​មាន​គ្នា​០៦​នាក់ មាន​ដៃទទេ និង​ក្រុម​ទៀត​មាន​គ្មា ០៧​នាក់ ប្រដាប់​ដោយ​ដំបង កាំបិទ និង​កាំភ្លើង​កែច្នៃ បាន​ពួក​ស្ទាក់​បើកឆាក​ប្រយុទ្ធ​ហុតឈាម​គ្នា​យ៉ាង​សាហាវ ដោយ​បានធ្វើ​សកម្មភាព​កាប់ ចាក់ វាយ ទៅលើ​ក្រុមទី​១ បណ្តាល​ឪ្យ​មាន​អ្ន្ក​ក​រងរបួស​ធ្ងន់ធ្ងរ និង​ស្រាល ។​
​ ​លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ស្រុក​បាន​បន្ត​ឪ្យ​ដឹង​ទៀតថា ដោយមាន​ការចង្អុលបង្ហាញ និង​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ គ្រប់​អាវុធហត្ថ​នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​តួនាទី​ក្នុងការ​ចូលរួម​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ទាំងឡាយ​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន ជាពិសេស​ក្រុម​ក្មេង​ទំនើង និង​ថ្នាំញៀន​ជា​ដើ​ន ដើម្បី​រា​ក្សា​សន្តិសុខ សុវត្ថិភាព​សា​ធា​រណះ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ ។FB_IMG_1430884312871
​លោក សម សា​មាន មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា​បាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ សុខ តួ ភេទ​ប្រុស អាយុ​២១​ឆ្នាំ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​បញ្ជូនទៅ​ព្យាបាល ។ ដោយឡែក​ក្រុម​ក្មេង​ទំនើង​បង្កហេតុ ត្រូវបាន​កម្លាំង​ជំនាញ​បាន​ដេញ​ប្រថាប់ ចាប់​ប្រ​ធី​ង​បាន​ចំនួន ០១​នាក់ មានឈ្មោះ​ផាន់ និង​បក្សពួក​ចំនួន ០៦​នាក់ ផ្សេងទៀត​បាន​រត់គេច​ខ្លួន​បាត់ ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​អាវុធហត្ថ​ស្រុក​កំពង់​សិលា​កំពុង​ស្រាវ​ស្រាវ​កំណត់​មុខសញ្ញា​តាម​ចាប់​ក្រុម​ក្មេង​ទំនើង​ទាំងអស់នោះ យកមក​ចាត់ការ​ទៅតាម​វិធានការ​ច្បាប់ មិន​ទុក​ឪ្យ​ជនល្មើស​ទាំងនោះ​បង្ក​អសន្តិសុខ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់​សិលា ធ្វើយ៉ាងណា​អនុវត្ត​ទៅតាម​គោលនយោបាយ ៩​ចំណុច ភូមិ ឃុំ មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភាពសុខសាន្ត ។​ ​បច្ចុប្បន្ន​ជនល្មើស​ឈ្មោះ ផាន់ ត្រូវបានធ្វើ​ការសាកសួ​រ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តាមផ្លូវ​ច្បាប់ ៕​ ​