លោក​ឡុង ស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​កាន់ជើង​ឈ្មួញ​ឈើ ទើប​ព្យា​យា​ចងកម្ម​ពា​ជាមួយ​អ្នកកាសែត

0

ខេត្តព្រះវិហារ  ​សមាគមន៍​អ្នក​កសែ​តៈ ព្យុះ​អំណាច​អយុត្តិធម៌ បាន​កើតឡើង​នៅក្នុង​ខេត្តព្រះវិហារ ចំពោះ​អ្នក​សារពត៌មាន បង្ករ​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ ការអនុវត្ត​ច្បាប់​របស់​ស្ថាប័ន​តុលាការ ខេត្តព្រះវិហារ ដែល​ព្យាយាម​ទំលាក់កំហុស​ទៅលើ អ្នក​សារពត៌មាន ដោយ​មិន​ខ្វល់​ពី​ច្បាប់​របប​សារពត៌មាន បែរជា​កាន់ជើង​ឈ្មួញ​ឈើ​ទៅវិញ​។​10
​មហាជន​បានធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​អធិរាជ​ព្រះរាជអាជ្ញារង ឡុង ស៊ីថា ដែល​បាន​ប្តេជ្ញា​បង្ក្រាប​អ្នក​សារពត៌មាន​ហើយ​ចាត់ទុក​អ្នក​សារពត៌មាន ជា​ឆ្អឹង​ទទឹង​ករ នៃ​ការឃុបឃិត​រកស៊ី​ឈើ​ប្រចាំខេត្ត​ព្រះវិហារ​របស់​ពួកគេ និង​បាន​ប៉ះពាល់​ដល់​ផលប្រយោជន៍ ធ្វើ​ឲ្យ​លោក ឡុង ស៊ីថា មាន​គំ​ម្រោ​ង​កំចាត់​អ្នក​សារពត៌មាន ចេញពី​ខេត្តព្រះវិហារ ដោយ វិធានការ កោះហៅ​ស្ថាប័ន​អ្នក​សារពត៌មាន ជា​បន្តបន្ទាប់ ក្រោយពី​លោក ឡុង ស៊ីថា បាន​កាច់​បំបាក់​ធ្មុង​របស់​អ្នក​សារ ពត៌មាន ដោយ​អយុត្តិធម៌ ចំនួន​២​នាក់ និង​មូល​បង្កាច់​តាមតែ​ចិត្ត​នឹកឃើញ ក្រោម​ការបញ្ជា​របស់​ឈ្មួញ​ឈើ មិនតែប៉ុណ្ណោះ ល្បិច​ដ៏​កខ្វក់​របស់​ព្រះរាជអាជ្ញារង​រូបនេះ បាន​កោះហៅ​អ្នក​សារពត៌មាន មួយចំនួន​ទៅ​បំភ្លឺ បង្ករ​ឲ្យ​អ្នក​សារពត៌មាន​មួយចំនួន មានការ​ភិតភ័យ ស្ទើរតែ​ពុំ​ហ៊ាន​ថត និង​ផ្សព្វផ្សាយ​ពី​សកម្មភាព ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ខេត្តព្រះវិហារ ។​9
​តាម​ការស៊ើបអង្កេតរ​បស់ របស់​ក្រុម​ស្រឡាញ់​ភាពយុត្តិធម៌ បាន​ឆ្លុះ​ប​ញ្ជាំ​ង​ឲ្យ​នូវ​ទង្វើ​របស់លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ បានទទួល​ពាក្យបណ្តឹង​របស់ ឈ្មួញ​ជាប់​ចំណាត់ថ្នាក់​ឧក្រិដ្ឋជន​ព្រៃឈើ បាន​ប៉ះពាល់​លាភស្ការៈ របស់​ពួកគេ​ដែល​ត្រូវបាន​ប្រភព បង្ហាញ​ឲ្យ​ដឹងថា មាន​គូរ​កន​ឈ្មោះ ផៃ នឿន ជា​ម្ចាស់​រោង​ម៉ាស៊ីន​រ៉ៃ​ខុសច្បាប់ ទី​២ ឈ្មោះ ពេជ្រ ចិន្តា មាន​ម៉ាស៊ីន​រ៉ៃ​ខុសច្បាប់ ទី​៣ លោក ហេង សម្បត្តិ ហៅ ហេង ហួត មាន​រោង​សិប្បកម្ម​ខុសច្បាប់ ជា​ឈ្មួញ​ឈើ​ដ៏​ធំ​ក្នុង​ខេត្តព្រះវិហារ និង​ឈ្មោះ តួរ អូន ជា​អ្នក​រត់ការ ក្រុម​ទាំងនេះ​បាន​យក​កាកសំណល់​លុយ មួយចំនួន​ឲ្យ​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង ចាប់​អ្នកកាសែត រីឯ​លោក ឡុង ស៊ីថា កាលពីមុន​ជា​កូន​មាន់​អត់​រោម លុះ​បាន​អែបអប និង​ទទួល​លាភស្ការៈ​ពី​ឈ្មួញ​ឈើ បានក្លាយ​ខ្លួន​ទៅជា ស្តេចខ្លា ប្រចាំខេត្ត​ព្រះវិហារ លោត​ត្របាក់ អ្នក​ស្រឡាញ់​ភាព​យុ​ត្តី​ធម៌ ដោយ​ខ្វះ​ការពិចារណា​ខាង​ផ្លូវច្បាប់ ។​11
​ក្រោយពី​លោក ឡុង ស៊ីថា បាន​ព្យាយាម​ទំលាក់កំហុស​ទៅលើ​អ្នក​សារពត៌មាន ហើយ​នាំ​រថយន្ត​សា​រ៉ែ​ន​ទៅ​ចាប់​ទាំងយប់​ហើយ​យក​ដាក់គុក​ទាំងយប់ ដោយ​គ្មាន​ការពិចារណា គ្មាន​ការកោះហៅ​បំភ្លឺ គ្មាន​ការសួរនាំ​ដោយ​អាង​អំណាច ជា​តុលាការ ចាប់​គ្មាន​ដិ​ការ ដោយ​គ្រាន់តែ​ឈ្មួញ​ឈើ​ឆ្លើយ​ដាក់ ដោយ​ការអនុវត្ត​ច្បាប់​បែបនេះ គឺ​ត្រូវបាន​ធ្វើឡើង​ដោយសារតែ​រឿង​គំនុំ​ផ្ទាល់ខ្លួន ដែល​កន្លងមក អ្នក​សារពត៌មាន​ធ្លាប់បាន ចុះទៅ​ថត​សកម្មភាព​សមត្ថកិច្ច​ប​ង្ក្រា​ប​ទីតាំង​បទល្មើស​របស់​បក្សពួក ហើយ​រហូតមក​ដល់ពេលនេះ អ្នក​សារពត៌មាន ២​រូប ត្រូវបាន​ជាប់ឃុំ​ជាង​២​ខែ​មកហើយ ពុំ​ព្រម​ដោះលែង ទោះជា​មានការ​អន្តរាគមន៍ និង​សុំ​ដោះលែង​នៅក្រៅ​ឃុំ​ក៏ដោយ​។​4
​ដោយ សមាគមន៍ អ្នក​សារពត៌មានឈុន សុវណ្ណឌី ម្ចាស់សិប្បកម្ម ម្ចាស់រណារ៉ៃ ដើមបណ្ដឹងអ្នកសាព័ណ៍ ហេង ហួត មេឈ្មួញដឹកឈើ ធ្វើសិប្បកម្ម15 13 11 10 9 8 7 6 5 4 3 2