ខេត្តប៉ៃលិន៖: បុរសស្ត្រីពីរនាក់ប្ដីប្រពន្ធបានវាយគ្នារងរបួសសងម្ខាង ខណ:ពេលដែលបុរសជាប្តីស្រវឹងស្រារ ជាប្រចាំថ្ងៃ ក័ចូលទៅដេកក្នុងផ្ទះ ឡូឡាជេរកូន ប្រពន្ធ ពេលនោះស្ត្រីជាប្រពន្ធ ខឹង យកដំបងឈើជ្រុងទៅវាយប្តី ពីរឈើជ្រុងចំមុខនិងក្បាលប៉ោង ប្តីខឹងទ្រាំមិនបាន
ក្រោកស្ទុះរត់ទៅកាច់ មែកអំពិលង៉ាប់ មូល ប៉ុនមេជើងវាយទៅលើប្រពន្ធ បណ្ដាលឲ្យបែកចំ,មុខខាងឆ្វេងហូរឈាមដួលសន្លប់ ត្រូវបានអ្នកជិតខាងយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តប៉ៃលិន ដើម្បីព្យាបាល។ រីឯបុរសជាប្តីត្រូវសមត្តកិច្ចហៅទៅអប់រំ ធ្វើកិច្ចសង្យា បញ្ឈបប្រើហឹង្សាក្នុងគ្រួសារបន្ទាប់មកក៍ឲ្យផ្ទះវិញ។
ហេតុការណ៍ប្រើហឹង្សានេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០៥ឧុសភាឆ្នាំ២០១៥នៅចំណុចផ្ទះបុរសស្ត្រីរងគ្រោះទាំងពីរនាក់ក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។បើតាមសមត្តកិច្ចប៉ុស្ថិអូរតាវ៉ៅបានឲ្យដឹងថា បុរសស្ត្រីពីរនាក់ប្តីប្រពន្ធទី១ ឈ្មោះឈឿន ស្រីពៅ ជាប្រពន្ធ អាយុ៥៩ឆ្នាំ ជាកសិករ ចំណែកប្តីឈ្មោះ សៀម,សារ៉េត អាយុ ៦២ឆ្នាំកម្មករស៊ីឈ្នួលដាំដកដំឡូងមី អ្នកទាំងពីរនាក់ រស់នៅភូមិ ឃំ..ខាងលើ។
តាមសាក្សីនៅជិតកន្លែងកើតហេតុបានមើលឃើញឲ្យដឹងថា មុនពលកើតហេតុគេបានឃើញក្រុមគ្រួសារនេះក្រ រកមុខខ្វះក្រោយ ពេលមកពីរស៊ីឈ្នួលគេបានលុយមក គិតតែ ជុំគ្នាផឹកស្រា ពេលកើតហេតុ ពួកគាត់ស្រវឹង ប្តីស្រវឹងឡូឡារហូតពេលផឹកស្រារ រួចដើរទៅដេកក្នុងផ្ទះលើគ្រែ ,រអូរទាំ ប្រពន្ធខឹងទ្រាំមិនបាន ក៍យកឈើជ្រុង ដើរទៅវាយប្តីពីរឈើជ្រុងបណ្ដាលឲ្យបែកមុខនិងក្បាលប៉ោង ។
សាក្សីជិតខាងបានបន្តថា លុះក្រោយមកស្រាប់តែលឺ និយាយគ្នាខ្លាំងៗស្ត្រីជាប្រពន្ធបានរត់ចេញពីរក្នុផ្ទះ បន្ទាប់មកទៀតក៍ឃើញបុរសជាប្តីរត់ដេញតាមស្រាប់តែឃើញមែកអំពិលនៅកន្លែងនោះក៍កាច់យកមកវាយប្រ ពន្ធពីរចំហៀងមុខខាងឆ្វេងបណ្ដាលឲ្យរយះហូរឈាម ត្រូវបានអ្នកភូមិនិងអ្នកជិតខាងយករទដឹកដាក់លើរទះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតប៉ៃលិន។ ចំណែកបុរសជាប្តីត្រូវបានសមត្តកិច្ចមកឃាតខ្លួនយកទៅអប៉រំ នៅប៉ុស្ថិអូតាវ៉ៅ ហើយធ្វើកិច្ចសង្យាដើម្បីបញ្ឍប់អំពើហិង្សាក្នុងគ្រួសារតទៅទៀត ៕
ដោយ សេង សុវណ្ណារិទ្ធ




































