ខ្យល់ក​ន្ទ្រា​ក់​ដែល​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ជាង​70​ខ្នង

0

​ខេត្តរ​តម​គី​រីៈ​ក្នុង​មួយ​ពព្រេច​ភ្នែក​ផ្ទះ​ជាង​៧០​ខ្នង ព្រមទាំង​ដំណាំ​កៅស៊ូ ចន្ទី​ត្រូវ​រង​ការខូចខាត និង​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​ខ្យល់​កន្ត្រាក់​ដ៏​ធំ គ្របដណ្ដប់​លើ​៣​ឃុំ ក្នុងស្រុក​កូន​មុំ ខេត្ត​រតនគីរី​។​
ហេតុ​ការ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥.២០​នាទី ព្រឹក​ព្រលឹម​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៥ ក្រោយពេល​ភ្លៀង​មួយ​មេ​ធំ បាន​ធ្លាក់​ស្ទើរ​ទូទាំង​ខេត្ត​រតនគីរី តែ​រង​ការប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​ធ្ងន់ធ្ងរ មាន​៣​ឃុំ គឺ ឃុំ​ទឺន ឃុំ​តា​អង និង​ឃុំ​ត្រពាំង​ជ្រេះ​។​02

លោក ធៀន ចាន់​ធៀង អភិបាលស្រុក​កូន​មុំ បានអោយដឹង​ជាបឋម​ថា ផ្ទះ​៧៦​ខ្នង​ត្រូវ​រង​ការខូចខាត ក្នុងនោះ​១០​ខ្នង​ត្រូវ​រង​ការខូចខាត​ទាំងស្រុង ក្រៅពីនោះ​គ្រាន់តែ​របើក​ដំបូល​តែប៉ុណ្ណោះ ព្រមទាំង​បណ្ដាលអោយ​មនុស្ស​មនុស្ស​៥​នាក់​រងរបួស ក្នុងនោះ​ប្រុស​៣​នាក់ និង​ស្រី​២​នាក់ រងរបួស​ផងដែរ ហើយ​ផលដំណាំ​របស់​បងប្អូន​ប្រជាពលរដ្ឋ រង​ការ​បុំ​ផ្លាញ​អស់​ជាច្រើន​ហិតា​។​0504
ក្រោយពេល​កើតហេតុ គេ​សង្កេតឃើញ​មាន កម្លាំង​នគ​បាល​ស្នងការ​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការ​ស្រុក​កូន​មុំ ព្រមទាំង​កងរាជអាវុធហត្ថ​ស្រុក និង​កម្លាំង​សឹក​រង​ស្រុក​កូន​មុំ ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ជួយ​អន្តរាគមន៍ និង​ដឹកយក​អ្នករងរបួស​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ផងដែរ​។​01
វេលា​ម៉ោង​៣ រសៀល​ថ្ងៃ​ដដែល សាខា​កា​បាទ​ក្រហម​ខេត្ត​រតនគីរី បាន​យក​អំណោយ ទៅ​ចែកជូន​ដល់​ក្រុមគ្រួសារ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ទាំង​៧៦ គ្រួសារ នៅក្នុង​ឃុំ​ទាំង​៣ ក្នុងស្រុក​កូន​មុំ ក្នុង​១​គ្រួសារ​ទទួលបាន មី​១​កេះ ត្រីខ​១​យួរ អង្ក​៣០​គីឡូក្រាម មុង​ជ្រ​លួ​ក​ថ្នាំ​១ តង់​១​ផ្ទាំង​ដែលមាន​ប្រវែង​៣​ម៉ែត្រ​គុន​៤​ម៉ែត្រ និង​ថវិការ​ចំនួន​១០​ម៉ឺន​រៀល ចំពោះ​គ្រួសារ​ដែល​ត្រូវ​ផ្ទះ​រលំ​ទាំងស្រុង​ទទួលបាន​២០​ម៉ឺន​រៀល​។​
​ឡុង សារ៉េត​