ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​សម្រុក​ដឹកជញ្ជូន​ឈើ​យ៉ាង​អាណាធិបតេយ្យ​ទៅ​លក់​នៅ​ប្រទេស​វៀ​ណា​ម តាម​ច្រករបៀង​ព្រំដែន​

0

​ខេត្តរតនគិរីៈ ស្រុក​អណ្តូង​មាស ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​មិន​ស្របច្បាប់ ការធ្វើ​អាជីវកម្ម​ដោយ​ពុំ​ស្របច្បាប់​នោះ​មាន​រយៈពេល​ច្រើន​ខែ​កន្លងមកហើយ តែ​សមត្ថកិច្ច​នៅក្នុង​តំបន់​នោះ​មិនបាន​ទប់ស្កាត់​នោះទេ​។ រហូតមកដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥ ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចុះទៅ​បង្ក្រាបបាន​រថយន្ត​កែច្នៃ​មួយគ្រឿង​ដែល​ផ្ទុក​ឈើប្រណិត​ពេញ​រថយន្ត​រួច​ប្រគល់អោយ​ទៅ​មេព្រៃ​ខេត្ត​ដើម្បី​ចាត់​វិធា​ការបន្ត​ទៅតាម​ច្បាប់​។​
​ ​តាម​ប្រភព​បានអោយដឹងថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ដែល​មិន​ស្របច្បាប់​នេះ​យ៉ាង​គគ្រឹគ​គ្រេង​តាម​ប្រភេទ​រថយន្ត​ស៊េរី​ទំនើប​និង​រថយន្ត​កែច្នៃ​ដើម្បី​យកទៅលក់​អោយ​វៀតណាម​តាម​ច្រករបៀង​ភូមិ​ចង ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ដោយ​អាណាធិបតេយ្យ រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​ប្រ​ងើយ​មិនមាន​វិធានការ​ទប់ស្កាត់​បង្ក្រាប​ឡើយ​។​DSC03791
​ ​ប្រភព​បន្តបាន​ឲ្យ​ដឹងថា​ការបង្ក្រាប​បទល្មើស​ឈើប្រណិត​សមត្ថកិច្ច​នៅ​ទីនោះ​ហាក់បីដូច​មិនឃើញ ឫ​ក៏​ធ្វើ​មិនដឹង​សង្ស័យ​ពួកគេ​កំពុងតែ​ងឹ​ត​ភ្នែក​ដោយសារតែ​កញ្ចប់​លួង​ចិត្ត​ពី​ឈ្មួញ​ទាំងអស់នោះ​ហើយ ទើប​មើល​អ្វី​មិនឃើញ​បែបនេះ​។ ពួកក្រុម​ឈ្មួញ​រកស៊ី​ជំនួញ​ឈើប្រណិត​ខុសច្បាប់​ទាំងអស់នោះ​កាន់តែ​បានដៃ ហើយ​បន្តធ្វើ​សកម្មភាព​ខ្លាំងខ្លា​ថែមទៀត​បាន​ដឹក​ពី​តំបន់​ផ្សេងៗ​យកទៅលក់​អោយ​វៀតណាម​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​គេ​។ កាលពី​វេលា​ម៉ោងជាង​ប្រាំបួន​យប់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥​នេះ​ខណៈដែល​ពួក​ឈ្មួញ​កំពុងធ្វើការ​ដឹកជញ្ជូន​ឈើប្រណិត​លេខ​១​ទៅកាន់​តាម​ច្រករបៀង​ខាងលើ​។ ពេលនោះ​កម្លាំង​ប៉ូលិស​ប្រឆាំង​បទDSC03793ល្មើស​សេដ្ឋកិច្ច​ខេត្ត​ដែលមាន​ចំនួន​៤​នាក់​បាន​ចុះទៅ​បង្ក្រាប​ហើយ​ឃាត់​បាន​រថយន្ត​កែច្នៃ​មួយគ្រឿង​ដែល​កំពុង​ចរាចរណ៍​ដឹកឈើ​ផ្ទុក​ពេញ​រថយន្ត​នោះ​រួច​បញ្ជូនមក​ស្នង​ការដើ​ម្បី​បង្ក​សំណុំរឿង​តាម​និតិ​វិធី​។ លោក​នូវ ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បានអោយដឹងថា រថយន្ត​ដឹកឈើ​នោះ​គឺ​ឈ្មួញ​បំរុង​ដឹក​យកទៅ​លាក់ទុក​ដើម្បី​បន្ត​ដឹកជញ្ជូន​យកទៅលក់​ឲ្យ​វៀ​ណា​ម​តាម​ច្រករបៀង​ភូមិ​ចង ឃុំ​ញ៉ា​ង ប៉ុន្តែ​ដឹក​ទៅដល់​ចំណុច​ភូមិ​ពែង ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស​កម្លាំង​យើង​បាន​ចុះទៅ​បង្ក្រាប​បានតែ​រថយន្ត​កែច្នៃ​និង​ឈើ​ប្រណីត​ពេញ​រថយន្ត​តែ​តៃកុង​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។DSC03789 នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​បន្តថា ឈើ​ទាំងអស់នោះ​រួមមាន​ជិត​៣០​កំណាត់ មានមុខ​កាត់​ចាប់ពី​៤​តឹក​ចុះ មាន​ប្រវែង​ជាង​៣​ម៉ែត្រ​។ ក្រោយពី​ធ្វើ​កំណត់ហេតុ​រួច​ឈើ​នឹង​រថយន្ត​ដែលជា​ភស្តុតាង​ល្មើស​នោះបាន​ប្រគល់​ឲ្យ​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បន្ត​ដើម្បី​ចាត់វិធានការ​តាមច្បាប់​ព្រៃឈើ​ផងដែរ​៕
​ឡុង សារ៉េត​