សង្ស័យ​ផឹកស្រា​ស្រវឹង​មើ​ក​ម៉ូតូ​លឿន​ពេល​ពាក់​កណ្ដាលរាត្រី​ទៅបុក​រថយន្ត​ពីក្រោយ​រួញ​ម៉ូតូ​ពាក់កណ្ដាល​របួសធ្ងន់​ស​ន្ល​ប់ម្នាក់​ឯង​ជិត​២០​នាទី​ទើប​មាន​អ្នក​ជួយសង្គ្រោះ​

0

​ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់​ដែល​គេ​សង្ស័យថា ស្រវឹងស្រា​ជោគជាំ​នោះបាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ទាំង​ពេល​កណ្ដាល​ស្បៃ​រាត្រី ដោយ​ប្រើប្រាស់​ល្បឿន​លឿន មិនមាន​ពាក់មួក​សុ​វត្ថ​ភាព នៅលើ​ផ្លូ​ជាតិ​លេខ​៥​ក៍បាន​ទៅបុក​និង​រថយន្ត​ស្រប​ទិស​ពីក្រោយ ដែល​កំពុង​ធ្វើ​ចរាចរណ៍image​បណ្ដាល​ឲ្យ​រូ​ញ​ម៉ូតូ​មួយ​កំណាត់​មុខ ឯ​បុរស​នេះ​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្ដូក​នៅលើ​ផ្លូវ​ម្នាក់ឯង ដោយ​រថយន្ត​ទៅ​បាត់ រហូត​រយះពេល​ប្រហែល​២០​នាទី​ទើប ឃើញ​មាន​អ្នក​ភួ​មិ​ជួយសង្គ្រោះ​។ ហែ​តុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោ​ង​១១​និង​៥៥​នាទី​យប់និង​ចូល​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ចន្លោះ​គីឡូ​ម៉ែ​ត្រ​១៦៣-១៦៤​ក្នុង​ភួ​មិ​ក្រាំង​ធំ ឃុំ​អូស​ណ្ដ​ន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

​លោក ម៉ោ​ល សាវ៉ា​ន នគរបាល​ចរាចរណ៍​ស្រុក​ក្រគរ​ឲ្យ​ដឹងថា ជនរងគ្រោះ​នេះ​ឈ្មោះ ផន សុខា អាយុ​១៨​ឆ្នាំ រស់នៅ​ភួ​មិ​ផ្គោ​ល​ធំ ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ លោក​បន្តថា​មុនពេល​កើត​ហែ​តុ មាន​គេ​ឃើញ​បុរស​នេះ​បាន​ជិះ​ម៉ូ​ប្រភេទ​អា​សង​ទ្រី​ម​គ្មាន​ផ្លាក់លេខ​ហើយ​គ្មាន​ពាក់មួក​សុ​វត្ថ​ភាព មកពី​ទិស​ខាងលិច​ឆ្ពោះទៅ​កើត​លើផ្លូវ​ជាតិ​លេខ​៥​ដោយ​ប្រើ​ល្បឿន​លឿន កាត់​ស្បៃ​រាត្រី​ដ៍​សែន​ស្ងាត់ មានតែ​សន្ធឹក​សម្លេង​រថយន្ត​មួយៗ​ឆ្លងកាត់ ។ ស្រប​ពេលដែល​មកដល់​ចំនុច​កើត​ហែ​តុ​ខាងលើ​ក៍​អ្នក​ភួ​មិ​ទីនោះ ដែល​គាត់​ចុះមក​បត់ជើងធំ​ផ្ទះ​ក្បែរ​នោះដែរ​នោះ ក៍​ឃើញ​បុរសរងគ្រោះ​ខាងលើ​នោះ​បោះពួយ​ទៅបុក​រថយន្ត​ធំ​មួយគ្រឿង ពីក្រោយ​ដែល​កំពុង​ចរាចរណ៍​នៅខាងមុខ ស្រប​ទិស​គ្នា​នោះ​មួយ​ទំហឹង ឡើង​រួញ​ម៉ូតូ​មួយ​កំណាត់​ឯ​បុរស​នោះ​របួស​ធ្ងន់ធ្ងរ​សន្លប់​ឈឹង នៅលើ​ទ្រូងផ្លូវ​ម្នាកឯង ប្រមាណ​ជា​២០​នាទី​ទើប​អ្នក​ភួ​មិ​នាំគ្នា​ក្រោកពីដំណេក​ប្រាប់​សមត្ថកិច្ច​ដើម្បី​យកទៅ​សង្គ្រោះ ។image (1)

​លោក ម៉ោ​ល សាវ៉ា​ន ក៍បាន​បន្តថា បើតាម​សាក្សី​នោះ​ដឹង​គឺ​ម​ឆន​ហែ​ត​កា​ភ្លាម​រថយន្ត​នោះបាន​បង្កើនល្បឿន​លឿន បោះពួយ​ទៅ​ទិសខាងកើត​បាត​ស្រមោល តែម្តង​៕ លាន គ្រ​ន​