ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានផ្ដាច់ជីវិតដោយអត្តឃាតចងក៍សម្លាប់ខ្លួនឯងបានសម្រេច នៅឯស្រុកកំរបស់ខ្លួន ចោលប្រពន្ធនិងកូនពីនាក់ យ៉ាងអនោចអធម បើទោះជាមានការារាំងពីក្រុមគ្រួសារបង្កើតរបស់បុរសនេះដែលបានប៉ងសម្លាប់ខ្លួនច្រើនលើកមិនបានសម្រេចយ៉ងក៍
ដោយ ដោយក្រុមគ្រួសារអះអាងថាគេមានជុំងឺប្រចាំកាយផងនិងមានទំនាស់ជាមួយបងប្អូនរស់នៅភួមិផង៕ ករណីនេះត្រូវបានលោក អុក សុះ នាយប៉ុស្ត៍រដ្ឋបាលបានឲ្យដឹងថា គឺកើតឡើងកាលពីវេលាមោ៉ង ៤និង ០០នាទីទៀបភ្លឺថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ ស្ថិតក្នុងភួមិឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។លោក អុក សុះ បានឲ្យដឹងទៀតថាបុរសរងគ្រោះនេះមានឈ្មោះ រឿន រុំ អាយុ៣១ឆ្នាំ ដែលបានទៅរស់នៅជាមួយប្រពន្ធនិងកូនភួមិអូរំចេក ឃុំព្រៃត្រឡាច ស្រុករុក្ខគឺរី ខេត្តបាត់ដំបង បើតាមក្រុមគ្រួសារជាម្ដាយបង្កើតរបស់បុរសនេះបា្យដឹងថាកូនប្រុសរបស់គាត់គេបាន មានប្រពន្ធកូនបែកគ្រួសារទៅរស់នៅឯស្រុករុក្ខគីរី ខេត្តបាត់ដំបង ។ ហើយពីបីខែមុននេះគេមានជំងឺប្រចាំកាយដោយរូបគាត់ជាម្ដាយនិងប្រពន្ធគេមើលថែអស់លុយច្រើនហើយគឺមិនជាសោះ ស្រាប់តែមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ អារុំកូនគាត់បានមកលេងផ្ទះគាត់ជាម្ដាយ រហូតមិនចងទៅផ្ទះឯណោះវិញសោះ ហើយប្រពន្ធគេបានទៅមកៗ
មើលថែប្ដី ញឹកញាប់។ លុះថ្ងៃទី៤និងទី៥ឧសភា២០១៥នោះ គេបានព្យាយាមរត់ទៅចងកសម្លាប់ខ្លួនច្រើនលើក តែត្រូវរារាំងពីរូបគាត់និងក្រុមគ្រួសារ ដោយគេប្រាប់ថាខ្លួនមិនចង់រស់ឡើយព្រោះមានជំងឺហើយ មានទំនាស់ជាមួយបងប្អូននៅជិតខាងឯភួមិខ្លួនរស់នៅទៀត ។ស្រាប់តែនៅយប់ថ្ងៃកើតរូបគាត់បាននាំគ្នាយាម គេរហូតដល់ជិតភ្លឺនឹកថាមិនស្អីទៀតទេ ក៍បានចុះពីផ្ទះទៅមើលមាន់ទាជ្រូកគោក្របី មួយសន្ទុះធំក៍ត្រឡប់ឡើងទៅលើផ្ទះវិញ ស្រែកហៅកូនមិនលឺ ក៍ស្ទុះទៅបើងមុងមើល ស្រាប់តែបាត់កូន ក៍នាំគ្នាភ្ញាក់ផ្អើលស្រែកហៅ ដើររក ក៍ប្រទះឃើញ ជនរងគ្រោះចងក៍និងដើមជ្រៃខាងក្រោយផ្ទះកំពស់៣ម៉ែត្រនិងខ្សែនីឡុងស្លាប់បាត់ទៅហើយ។លោក អុក សុះ បានបញ្ជាក់ថាក្រោយពេលកើតហែតុរដ្ឋបាលប៉ុស្ត៍នគរបាលយុត្តិធម៏ជាមួយនិងកំលាំងជំនាញស្រុករួមជាមួយអាជ្ញាធរគ្រូពេទ្យពិនិត្យសពជនរងគ្រោះ ឃើញថាគេពិតជាអត្តឃាតខ្លួនឯងដោយចងក៍សម្លាប់ខ្លួនពិតប្រាកដមែន៕
លាន គ្រន




































