​​ព្រៃ​លិច​ទឹក​ស្រុក​ជីក្រែង​ត្រូវគេ​ដុតបំផ្លាញ​ភ្លើងព្រៃ​ឆេះ​ដើម្បីវាទទីយកដីធ្វើជាកម្មសិទ្ធ

0

​សៀមរាបៈ ពេលនេះ​ជា​រដូវប្រាំង​អាកាសធាតុ​មាន​ភាពរាំងស្ងួត​ហួតហែង​ក្តៅ​ខ្លាំង​ព្រៃ​ងាយ​នឹង​ភ្លើង​ឆេះ​។ ជាក់ស្តែង​នៅ​ចំណុច​ស្ទឹង​កំបុត​, អូរ​តា​ជ័យ​, ខ្វែង​តា​មាស​, ស្ថិតក្នុង​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ព្រៃ​លិច​ទឹក​ដែលជា​វា​រី​ជីវៈចម្រុះ​ត្រូវ​ភ្លើង​ស្ទើរ​ទាំងស្រុង នៅ​ចុងខែ​មេសា និង​ដើមខែ​ឧសភា​នេះ​។ ករណី​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​ជលផល​ចំណុច​ទាំងនេះ មានការ​សន្និដ្ឋាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ស្ទឹង​កំបុត​ការដុត​ព្រៃ​គឺជា​ចេតនា​របស់​បុគ្គល ក្នុង​គោលបំណង​យក​ផ្ទៃដី​ធ្វើ​កសិកម្ម​។​IMG_0066

ព្រោះ​មាន​ស្នាម​អារឈើ និង​ដែក​រណា និង​ស្នាម​កាប់​ព្រៃ​ចាស់​ថ្មី ចំណែកឯ​កន្លែង​ផ្សេងទៀត​ពុំទាន់​មានការ​សន្និដ្ឋាន​ច្បាស់លាស់​ទេ​​ជុំវិញ​បញ្ហា​ទាំងនេះ លោក សេង យន់ មេឃុំ​អន្លង់​សំណរ​បាន​និយាយថា លោក​ធ្លាប់ធ្វើ​ការផ្សព្វផ្សាយ​ពិ​ផលប្រយោជន៍​ព្រៃលិច​ទឹក​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​ដង​ដែរ​។ ប៉ុន្តែ​នៅតែមាន​ជន​អគតិ​មួយចំនួន​ដុតបំផ្លាញ​ដី​ក​សម្បទាន​របស់​រដ្ឋ​មក​ធ្វើជា​កម្ម​សិទ្ធ​ គាត់​បន្តទៀតថា គាត់​នឹង​អោយ​មន្ត្រីក្រោមឱវាទ​រប​ស់​គាត់​ប្រឹងប្រែង​ស៊ើបរក​ឈ្មោះ​អ្នក​ដុត​ដើម្បី​យកមក​ដាក់ទោស​តាមច្បាប់​។​ ដោយ អុក ផ្លុងIMG_0051IMG_0047