ជនសង្ស័យ​ពីរ​នាក់​ធ្វើ​សកម្មភាព​កាច់​សោរ ក ម៉ូតូ​ពី​ស្រុក​ជីក្រែង​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ក្របួច​ជាប់​

0

​សៀមរាប :ពត៌មានវីដេអូ  ជនសង្ស័យ​ភេទ​ប្រុស​ទាំងពីរ​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃទី​០៨​ខែមេសា​ឆ្នាំ​២០១៤​នេះ​នៅក្នុង​ក្រុង​សៀមរាប ។ លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការណ៍​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់ ឯ​.​ឩ ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​ខេត្ត និង ឯ​.​ឩ ឧ​ត្ត​ម​សេនី​យ៌​ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថ្វេ​រដង​ផង​នោះ​។​

ជាក់ស្តែង​ជនសង្ស័យ​ភេទ​ប្រុស​ទាំងពីរ​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​ព្រមទាំង​វត្ថុតាង​រួមមាន ម៉ូតូ​សង់ ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០០៤ មួយគ្រឿង​ដែល​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​កាច់​សោរ ក ម៉ូតូ​របស់​ជនរងគ្រោះ​មកពី​ស្រុក​ជីក្រែង​ខេត្តសៀមរាប និង សម្ភារ​:​សម្រាប់ធ្វើ​សកម្មភាព​កាច់​សោរ ក ម៉ូតូ​មួយចំនួនទៀត ផងដែរ ។

លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា បាន​បន្ត​ប្រសាសន៍​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ជនសង្ស័យ ទាំងពីរ​នាក់​នេះ កពុង​តែ​ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​សួ​នាំ​បន្ត​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី ដោយឡែក​ម៉ូតូ​១​គ្រឿង​នេះ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ធ្វើការ​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម្បី​វិញ ៕ ​អត្ថបទ​ដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ​02 Sequence 01