សៀមរាប៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៥ ចំនួន ៦៩គ្រួសារ នៅសង្កាត់ស្វាយដង្គំ និងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានទទួលអំណោយរបស់សម្តេចគតិ្តព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធាន
កាកបាទក្រហមកម្ពុជាត្រូវបានលោកឃឹមប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ នាំយកទៅចែកជូនកាល ពីព្រឹកថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៥ នៅក្នុងភូមិវាល សង្កាត់សំបួរ ក្រុង សៀមរាប ។តាមសេចក្តីរាយការណ៍របស់លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាបបានឲ្យដឹងថាចាប់ថ្ងៃទី២២មេសាមកដល់ថ្ងៃទី០៥ឧសភានេះ ដែលប្រជាពលរដ្ឋចំនួន៤សង្កាត់របស់ក្រុងសៀមរាបទទួលរងគ្រោះដោយគ្រោះធម្មជាតិចំនួន៣លើកហើយ បានធ្វើឲ្យប្រជាពលរដ្ឋរង គ្រោះមាន១២០គ្រួសារ រលំផ្ទះ ៣០ខ្នង ទ្រេត ៥ខ្នង បើងដំបូល ៨៤ខ្នង។ ក្នុងគ្រោះធម្មជាតិ កាលពីថ្ងៃទី០៥ ឧសភា ឆ្នាំ២០១៥កន្លងមកនេះ ធ្វើឲ្យប្រជាពលរដ្ឋក្នុង សង្កាត់ស្វាយដង្គំ និង សង្កាត់សំបួរ ស្មើ៥ភូមិ ទទួលរងគ្រោះ ដោយរលំផ្ទះ ២៤ខ្នង របើកដំបូល ៤៥ខ្នង ។មានប្រសាសន៍សំណេះសំណាលនោះដែរលោក ឃឹមប៊ុនសុង ក៏បានសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុដោយខ្យល់កន្ទ្រាក់ដែលបណ្ដាលឲ្យរលំផ្ទះបងប្អូន។ ក្នុងនោះដែរលោក ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាក៏មិនបានទុកឲ្យបងប្អូនប្រជាពលរដ្ឋរងការលំបាក ក្នុងគ្រោះមហន្តរាយណាមួយដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយដូចពាក្យស្លោកថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមជានិច្ច ។ ម៉្យាងទៀតក៏មិនបានទុកឲ្យបងប្អូនរងគ្រោះនៅឯកកោ និង មិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអត់អាហារឡើយ ។
លោក ឃឹម ប៊ុនសុង ក៏បានលើកឡើងផងដែរថា អំណោយដែលបានយកមកប្រគល់ជូនបងប្អូននាពេលនេះ គឺទទួលបានមកពីការប្រមូលផ្តុំនូវកម្លាំងមនុស្សធម៌របស់សប្បុរសជន ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះហើយអំណោយទាំងនេះទោះបីវាមិនស្មើទៅនឹងការខូចខាត បាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនក៏ពិត មែន តែបានជួយសម្រាលក្នុងការដោះស្រាយជីវភាពរបស់បងប្អូនបានមួយរយៈផងដែរ ។ ក្នុងសកម្មភាពមនុស្សធម៌ នេះ គឺសម្រាប់ជួយដល់ជនរងគ្រោះ ដោយមិនបានប្រកាន់ពូជសាសន៍ ពណ៌សម្បុល និន្នាការនយោបាយណាមួយ ឡើយ ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើ ដល់បងប្អូនរងគ្រោះ ក៏ដូចប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើននូវការ ប្រុងប្រយ័ត្នខ្ពស់ អំពីការបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន សំខាន់ចំពោះកុមារតូចៗ កុំឲ្យរត់លេងនៅពេល មេឃកំពុងធ្លាក់ភ្លៀងបណ្តាលឲ្យមានជម្ងឺផ្សេងៗកើតឡើងពិសេសកុំប្រើប្រាស់នូវគ្រឿងអេឡិកត្រូនិច នៅពេលមេឃភ្លៀងដែលបណ្តាលឲ្យឆ្លងនូវចរន្តនៅពេលដែលមានផ្គររន្ទះជាដើម។ ម៉្យាងទៀតក្រោយពេលទទួលបានអំណោយទាំងនេះហើយបងប្អូនត្រូវបង្កើនការដាំដុះដំណាំរួមផ្សំ ក្នុងការបង្កើនជីវភាពប្រចាំថ្ងៃក្នុងក្រុមគ្រួសារពីព្រោះពេលនេះរដូវវស្សាបានមកដល់ហើយ យើងត្រូវបង្កបង្កើនផលឲ្យបានទាន់រដូវផងដែរ ។អំណោយដែលចែកជូនបងប្អូនរងគ្រោះទាំង៦៩គ្រួសារ ដោយអ្នករលំផ្ទះទាំង២៦គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ១២មុខ និង ថវិកា ១០ម៉ឺនរៀល ចំពោះគ្រួសារបើងដំបូលផ្ទះ ទាំង៤៥គ្រួសារ មួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ១១មុខ និង ថវិកា ៤ម៉ឺនរៀល ។
ហើយនៅក្នុងនោះដែរលោកឃឹមប៊ុនសុងប្រធានគណះកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តបាន
បន្តនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលរលំផ្ទះដោយសារខ្យល់កន្ទ្រាក់កាលពីថ្ងៃទី០២



































