សៀមរាប៖អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងស្រុកជីក្រែង បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដែលមានមាសភាពចូលរួមព្រះគ្រូចៅអធិការ គ្រូសូត្រឆ្វេង/ស្តាំ ចំនួន៦១អង្គ អាចារ្យគណកម្មការចំនួន៤៥នាក់ លោកយាយលោកតាចំណុះជើងវត្តបុព្វទិសារាម(កំពង់ក្តី)ចំនួន
២២នាក់ សរុប២៦អង្គនាក់ ផែនការគ្រងទុក១៩៤អង្គនាក់ ។ ក្នុងវត្តចំនួន៣៥នៅក្នុងស្រុកជីក្រែងបានចូលរួមចំនួន២៧វត្ត អវត្តមានចំនួន៨វត្តប្រកបដោយលទ្ធផលល្អប្រសើរ។ បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទទួលបានលទ្ធផលចំនួន១០ចំណុចដោយជោគជ័យ។
១. របាយការណ៍បូកសរុបៈ ស្តីពីការងារធម្មការ និងសាសនារយៈពេល១ឆ្នាំនេះ
២. សង្ឃប្រកាសៈ គឺពីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី២៣ដែលបានប្រារព្វបើកនូវសាលសន្និសិតចតុមុខ ចុះនៅថ្ងៃទី១៨ ខែធ្នូ ព.ស២៥៥៨ គ.ស ២០១៤ របស់គណសង្ឃនាយក និងក្រសួងធម្មការ និងសាសនា
៣. រៀបចំរចនាសម្ព័ន្ធគឺតែងតាំងចៅអធិការគ្រូសូត្រឆ្វេង/ស្តាំ គ្រប់វត្តនៅក្នុងស្រុក។
៤. ការរៀបចំអាចារ្យគណកម្មវត្តៈ អង្គសន្និបាតពិនិត្យឃើញថាបានដំណើរចំនួន៥០% ហើយកន្លងមកវត្តមួយចំនួន បានបោះឆ្នោតជ្រើសរើស តែការបំពេញសំណុំបែបបទមានការយឺតយ៉ាវ។
៥. ការពិភាក្សាអំពីបើកពុទ្ធិកបឋមសិក្សា និងធម្មវិន័យៈ កន្លងមកបានពិនិត្យឃើញថានៅខ្វះពាក្យស្នើសុំពុទ្ធិកបឋមសិក្សា ខ្វះការធ្វើអធិការកិច្ច សមណសិស្សសិក្សាពុំបានចប់ចុងចប់ដើម។
៦. ការសម្តែងព្រះបាតិមោក្ខៈ អង្គសន្និបាតបានពិចារណាឃើញថាវត្តនៅក្នុងស្រុកជីក្រែងទាំងមូល ការសម្តែងបាតិមោក្ខបាត់សូន្យតែម្តង។
៧. ពិធីបុណ្យអាសាឡូបូជាៈ រៀងរាល់ថ្ងៃ១៥កើត ខែអាសាឍ វត្តនីមួយៗមិនសូវយកចិត្តទុកដាក់ ចាប់អារម្មណ៍អំពីបុណ្យអាសាឡូឡើយ។
៨. ការស្វាធ្យាយធម៌របស់ព្រះសង្ឃៈ តាមវត្តនិងតាមពិធីបុណ្យនីមួយៗ ព្រះចៅអធិការតាមវត្តដឹកនាំសូត្រមន្តតាមនិយមរៀងៗខ្លួន វត្តខ្លះសូត្របាលីសុទ្ធ វត្តខ្លះទៀតសូត្របាលីផង ប្រែផង រីឯវត្តខ្លះសូត្រប្រែសុទ្ធ ធ្វើអោយពុទ្ធបរិស័ទ ងឿងឆ្លងអំពីព្រះពុទ្ធសាសនាតែមួយហេតុអ្វីក៏មានការសូត្រផ្សេងៗគ្នា។៩. ការស្វាធ្យាយធម៌របស់អាចារ្យៈ បុណ្យតាមសាសនា និងបុណ្យទំនៀមទំលាប់ប្រពៃណីខ្មែរយើង បុព្វចារ្យគ្រងទុកអោយជាតំណររៀងមក ដល់សព្វថ្ងៃមានការរៀបចំខុសៗគ្នាទៅតាមចំណង់ចំណូលចិត្តរបស់អាចារ្យ។
១០. បញ្ហាប្រឈមវត្តនីមួយបានលើកបញ្ហាប្រឈមចំនួន៣៖
– វត្តមួយចំនួន លើកអំពីបញ្ហាអធិករណ៍ក្នុងវត្តៈ ដណ្តើមគ្នាធ្វើធំ
– ការបិណ្ឌបាតមិនសមរម្យៈ ដោយយកថង់ជំនួសបាត
– អាចារ្យគណកម្មការធំជាងព្រះសង្ឃៈកាន់លុយកាក់សម្រេចចាយវាយដោយខ្លួនឯង
ដោយព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ មានការតម្រង់ទិស ព្រះចៅអធិការ អាចារ្យ គណកម្មការ រហូតជិត២០វត្តក្រោមការផ្តួចផ្តើមរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមកអាចារ្យយើងបានបង្វែរទស្សនៈពិធីកម្មផ្សេងៗគ្នា ទៅតាមការណែនាំរបស់ក្រសួង។ ជាចុងក្រោយព្រះគ្រូ ឈន់ ឈឿន ព្រះសមុហ៍ខេត្តសៀមរាបបានបកស្រាយបញ្ហាប្រឈមជួនអនុសំវច្ឆរសន្និបាតមន្ត្រីសង្ឃដើម្បីត្រងត្រាបើ និងអនុវត្តតាមដែលមានជាធរមាន ពិសេសចៅអធិការដែលមានក្នុងវត្តនីមួយៗ។
ស្រុកជីក្រែង (ដោយ អ៊ុក ផ្លុង)




































