ការវិវឌ្ឍ​ន៍​របស់​តុលាការខេត្ត​ព្រះវិហារ​បើ​កសាវ​នា​ការ​សំណុំរឿង​អ្នកកាសែត​២​នាក់​បន្ទាប់ពី​ជាប់ឃុំ​ជាង​២​ខែ​និងលើកពេលប្រកាសថ្ងៃទី ២៦

0

​ព្រះវិហារ​. សាលាដំបូង​ខេត្តព្រះវិហារ​បាន​បើក​សាវ​នា​ការ សំណុំរឿង​អ្នក​សារ​ពត៍​មាន​២​រូប​ដែល​ត្រូវបាន​ឈ្មួញ​ឈើ​ប្តឹង​ពីបទ​កំហែង​យក និង​ជ្រៀតជ្រែក​មុខងារសាធារណៈ ហើយ​ត្រូវបាន​លោក ឡុង ស៊ីថា​ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តព្រះវិហារ ឃាត់ខ្លួន​អ្នកកាសែត​ដែលមាន​ឈ្មោះ ឈឿង ចាន់​. នៅ​អង្គភាព ទូរទស្សន៍ អប្សរា និង ទិ​ត្យ ស្រ៊ នៅ​អង្គភាព​AKP. ត្រូវបាន​ឃាត់ខ្លួន​ដាក់​ព​ន្ឋ​នាគារ ជាង​២​ខែ ទើបតែ​លើក​មក​ជំនុំ​ជុះ​រះ​នៅ​ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ​២០១៥​។​IMG_6374
​ក្នុង​ទិដ្ឋភាព​នៃ​អង្គ​ជំនុំ​ជំ​រះ ដោយមាន​ការចូលរួម​ដោយ​លោក យិ​ត ពន្លឺ ចៅក្រម​ជំនុំជម្រះ លោក កៅ ស៊ូផា មេធាវី​តំណាង​ឲ្យ​ជនជាប់ចោទ​២​រូប ចំណែក​លោក​ឡុង​ស៊ីថា តំណាង​អយ្យការ មិនបាន​ចូលរួម​នោះទេ ធ្វើ​ឲ្យ​សេចក្តី​នៃ​អង្គជំនុំជម្រះ​ប្រព្រឹត្ត​ទៅដោយ​ឲ្យ​លោក ស្រេង វុ​ទ្ធា តំណាង​អយ្យការ​ជំនួស រឿងក្តី​របស់​អ្នក​សារពត៌មាន សំណុំរឿង​លេខ​. ៣៥ ចុះ​ថ្ងៃទី​១០ ខែ កុ​ម្ភះ ឆ្នាំ ២០១៥ ។​IMG_6371
​ដោយមាន​ដើមបណ្តឹង​៦​នាក់ បាន​ព្រួត​គ្នា​ប្តឹង ទី​១ ឈ្មោះ ហេង​សម្បត្តិ ទី ២ លោក ឈៀង​ម៉ៅ ទី​៣ លោក ហេង សម្បត្តិ​ទី​៤ លោក ផៃ​នឿន ទី​៥​លោកស្រី តួន អូន ទី​៦​ឈ្មោះ ម៉ៅ ការបើក​សាវ​នា​ការ​នេះ ត្រូវបាន​ធ្វើឡើង​ចាប់ពី​ម៉ោង ៩.៣០​នាទី​ដល់​ម៉ោង ១១.៣០​នាទី និង ម៉ោង ២.៣០​នាទី ដល់​ម៉ោង ៤.៣០​នាទី តែ​ពុំទាន់​ទទួលលទ្ធផល​យ៉ាងណា​នោះទេ ។​
​ក្នុង​ថ្ងៃ​កាត់ក្តី​ជំ​នុះ​ជំ​រះ ដោយមាន​ការចូលរួម ដោយ​លោក សុខ សុវណ្ណ ប្រធាន​សមា​គន៍ អ្នក​សារពត៌មាន​កម្ពុជា និង​ប្រធាន​សមាគមន៍ ឯទៀត​រួមទាំង​កាសែត ទូរទស្សន៍ ក្នុងស្រុក​ចំនួន ៣២​នាក់ មកពី​បណ្តា​ខេត្ត​ចូលរួម​ស្តាប់​សាវ​នា​ការ​ជំនុំ​ជំ​រះ នៅ​តុលាការ​ខេត្តព្រះវិហារ ក្រោយពី​បាន​ស្តាប់​នូវ​អង្គហេតុ នៃ​អង្គ​សា​វនា​ការ​រួចមក គឺ​ទទួលបាន​ចម្លើយ​ថា លោក ឈឿង ចាន់ ពុំបាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់ គឺ​គ្រាន់តែ​ជាការ​ពឹងពាក់​របស់​ឈ្មួញ​ឲ្យ​ទទួល​លុយ ទៅ​ឲ្យ​បុគ្គល​ម្នាក់ទៀត​តែប៉ុណ្ណោះ ចំណែក​លោក ទិ​ត្យ ស្រ៊ ត្រូវបាន​ជាប់ចោទ ពីបទ​កំហែង​យក ដោយសារ​ការធ្វេសប្រហែស​ក្នុងតួនាទី ។​IMG_6364
​តាម​ការស្នើរ​សុំ​របស់លោក កៅ ស៊ូផា មេធាវី​តំណាង​ឲ្យ​ជនរងគ្រោះ បាន​សំណូមពរ​ឲ្យ​ចៅក្រម មានការ​អធ្យាស្រ័យ​លើកលែងទោស ឲ្យ​អ្នកកាសែត​២​រូប​ដោយ​យល់ឃើញថា ការចោទប្រកាន់​របស់​លោក ឡុង ស៊ីថា បាន​អនុវត្ត​មិន​ត្រឹម​ត្រូវបាន​និតិ​វិធី​ច្បាប់ គឺ​គ្រាន់តែ​គេ​ឆ្លើយ​ដាក់ ក៏​ចាប់​អ្នកកាសែត​ដាក់​ព​ន្ឋ​នាគារ​ជិត​៣​ខែ ហើយ​ពុំមាន​ពាក្យបណ្តឹង​នោះទេ​ពាក់​ព័​ន្ឋ​ទៅនឹង​លោក ឈឿង ចាន់ នោះទេ សូម្បីតែ​លោក ឈឿង ម៉ៅ ដែលជា​ដើមបណ្តឹង​បាន​ឆ្លើយ​នៅក្នុង​សាវ​នា​កា​រថា លោក​មិនបាន​ប្តឹង​ទេ ហើយក៏​មិនបាន​ឲ្យ​លុយ​៥០​ម៉ឺន​ទៅ​លោក​ឈឿង​ចាន់​នោះទេ ចំណែក​លុយ ១០ ម៉ឺន​រៀល លោក​បាន​អះអាងថា បាន​ឲ្យ​ទៅ​លោក ឈឿង​ចាន់ ទុក​ចាក់​សាំង ជា​មនោ​ស​ញ្ជេ​ត​នា​នោះទេ តែ​ទោះជា​ម្ចាស់​ដើមបណ្តឹង​បាន​អះអាង​បែបនេះ​ក្តី ក៏​លោក ឡុង ស៊ីថា បាន​ព្យាយាម​ឃាត់ឃាំង​សេរីភាព​ដាក់​ព​ន្ឋ​នាគារ​ជិត​៣​ខែ រួចមកហើយ នឹង​ពុំទាន់​ធ្វើការ​ដោះលែង​នោះទេ ។​IMG_6359
​ពាក់​ព័​ន្ឋ​ទៅនឹង​ការចោទប្រកាន់​នេះ មហាជន​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​លោក ឡុង ស៊ីថា ហើយ​ចោទ​សួរថា បើ​អាង​តែ​ខ្លួន​ជា​ព្រះរាជអាជ្ញារង និង​ជា​ស្ថាប័ន​ច្បាប់ ចាប់​ហើយ​ព្យាយាម​លាប​ពណ៌ រឿង​តូច​ទៅជា​រឿង​ធំ ចោទប្រកាន់​ដោយ​ខុស​និតិ​វិធី​បែបនេះ តើ​ត្រូវ​បានទទួល​ការណែនាំ និង​មានទោស​ដែរឬទេ ? ។​សូមបញ្ជាក់​ផងដែរ​ថា សា​វនា​ការ​ជំនុំ​ជំ​រះ​នេះ ត្រូវបាន​លើក​ពេល​ទី​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៥ វេលា​ម៉ោង ៩ ព្រឹក ដើម្បី​បើក​ការ​ជំនុំ​ជំ​រះ​បន្តទៀត​។
​ដោយ សមាគមន៍​អ្នក​សារពត៌មានIMG_6355 IMG_6354