​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​អាត់​ខេ​ម​ដឹកនាំ​កម្លាំង​នគ​បាល​ជាង​៧០០​នាក់ ជួយ​ជួសជុល ផ្ទះ​ប្រជាពលរដ្ឋ នៅ​ស្រុក​ថ្មពួក​១២៩​ខ្នង​

0

​ខេត្តបន្ទាយមានជ័យ​៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កំលាំង​នគ​បាល​ចំនួន​៧០០​នាក់​ចុះជួយ​ជួសជុល និង​រុះរើ​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កន្លងមក​នៅ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៥​ស្ថិតនៅ ឃុំ​គោក​រមៀត imageស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ជួយ​ជួសជុល​ផ្ទាល់​នោះបាន​បញ្ជាក់ថា​នៅក្នុង​ប្រតិបត្តិ​ការជួយ​អ​ន្តា​រាគ​មន៍​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ខាងលើនេះ​មាន​កម្លាំង​នគរបាល​៣៥០​នាក់​កម្លាំងយោធា​កងពល​លេខ​៥១​ចំនួន ២៥០​នាក់​កម្លាំងយោធា​តំបន់សឹករង​ខេត្ត ចំនួន​១០០​នាក់ កម្លាំង​អាវុធហត្ថ និង​កម្លាំង​អាជ្ញាធរ ផ្សេងទៀត ។​លោក​អាត់​ខែម បានបញ្ជាក់​ទៀតថា​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ខ្យល់ កន្ត្រាក់​មាន​ចំនួន​១២៩​ខ្នង ក្នុងនោះ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​៣៤​ខ្នង​ហើយ​ការងារ​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ឲ្យ​image (2)ក្រុមការងារ​ចុះជួយ​ដល់​ជនរងគ្រោះ​ក្នុង​ខេត្តបន្ទាយមានជ័យ​ភ្លាមៗ​ធ្វើឡើង​រហូតដល់​ចប់​។​គួរបញ្ជាក់​ផងដែរ​ថា​នៅ​ស្រុក​ថ្មពួក​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅតាម​ឃុំ​ស្រុក​ប៉ើង​រលំ​អស់​ជាច្រើន​រយ​ខ្នង​មាន​ទាំង​ផ្សារ សាលារៀន​និង​វត្ត​អ​រាម​ជាដើម​ជាហេតុ​ធ្វើ​ឲ្យ​កំលាំង​មា​នស​មិត្ត​កិច្ច​និង​អាជ្ញា​រធរ​ចុះជួយ​រើ​ផ្ទះ​និង​ធ្វើការ​ជួសជុល​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ជា​បន្តបន្ទាប់​។​ហើយ​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ក៏បាន​ទទួល​គ្រឿង​ធ្វើ​ផ្ទះ​មួយចំនួនធំ​និង​គ្រឿងឧបភោគ​និង​បរិភោគ​និង​ថវិការ​មួយចំនួនធំ​ពី​កាកបាទក្រហម​ទៀតផង​។​ប្រជាពលរដ្ឋ​បាន​ថ្លែង​អំណ​គុណ​ដល់​លោកជុំទាវ​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​និង​ស​មិត្ត​កិ​ច​ចំរុះ​ដែល​លះបង់​ទាំង​ទ្រព្យធន​និង​កំលាំងកាយ​ចិត្ត​ជួយ​ដល់​ពួកគាត់​ដែល​កំពុង​តែមាន​ទុក​គាត់​បាន​និយាយ​បន្តថា​កន្លងមក​ពេលដែល​ពួកគាត់​មាន​ទុក​លំបាក​ពុំដែល​មាន​អ្នកណា​ចុះមក​ជួយ​នោះឡើយ​ក្រៅពី​កាកបាទក្រហម​និង​ស​មិត្ត​កិច្ច​ចំរុះ​ចុះ​តែប៉ុណ្ណោះ​៕​image (3)