ក្រុមហ៊ុន លី អ៊ុត​នី សំអាង​លើ ស​.​ជ​.​ណ ដីការ​ខេត្ត និង​ដីការ​រក្សា​ការពារ​របស់​តុលាការ ដុត​និង​រុះរើ​ផ្ទះ ឈូសឆាយ​ដំណាំ ពលរដ្ឋ​បឹង​ការ​ប៉ៅ

0

​បន្ទាយ​មាន​ជ័​យៈ លំនៅដ្ឋាន និង​ស្រែចម្ការ របស់​ប្រជាពលរដ្ឋ​ជា​គ្រួសារ​យោធិន​រំសាយ និង​ពិការ នៅ​ចំនុច​បឹង​កា​ប៉ៅ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន​៩​ខ្នង លើដី​ទំនាស់​ជាមួយ​ក្រុមហ៊ុន លី អ៊ុត​នី ត្រូវបាន​ក្រុមហ៊ុន​នេះ​បញ្ជា​អោយ​ដុត រុះរើ និង​ប្រើ​គ្រឿងIMG_2433ចក្រ​ឈូសឆាយ បំផ្លាញ​ដំណាំ​ជា​ស្រែចម្កា​រការ​ពីថ្ងៃ​ទី​៧ ឧសភា ២០១៥ ដោយ​សំអាង​លើ ស​.​ជ​.​ណ សេចក្តីជូនដំណឹង​រប​ស់​សាលាខេត្ត និង​ដីការ​រក្សា​ការពារ​សាលាដំបូង​ខេត្ត ។​
​តាម​ការ​អោយដឹងពី​ប្រជាពលរដ្ឋ​ដែល​ត្រូវគេ​ដុត និង​រុះរើ​ផ្ទះ ចំនួន​៩​គ្រួសារ រួមមាន​ឈ្មោះ ឆាយ ពេជ្រ​, កែវ រើ​ន​, ហេង ម៉ៅ​, ដុស លួ​ម​, ព្រាប សៀន​, លន់ ហៅ ហេង​, លាភ​, សល់​, ទុំ​, បានអោយដឹងថា ដោយ​គ្រួសារ​របស់​ពួកគាត់​ជា​យោធិន​រំសាយ និង​ពិការ​ត្រូវបាន​រដ្ឋាភិបាល​មាន សម្តេច ហ៊ុន សែន បានប្រកាស់​ចែក​ដី​៥​ហិច​តា​ក្នុង​មួយ​គ្រួសារ​ជូន​ពួកគាត់ ក្រោយ​សមា​ហរ​ន្ត​កម្ម​ទើប​ពួកគាត់​មក​នៅ និង​ធ្វើស្រែ​អស់​រយៈពេល​៦ ទៅ​៧​ឆ្នាំ​មកហើយ ដោយមាន​សរុប​ទាំងអស់​៣៦​គ្រួសារ ។ ការរស់នៅ និង​អាស្រ័យ​ផល​លើដី​ចំនុច​បឹង​ការ​ប៉ៅ​នេះ​ពុំ​ដែលមាន​បញ្ហា​អ្វី​ឡើយ តែ​២​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន លី អ៊ុត​នី ដែលមាន​លោក លី អ៊ុត​នី ជាIMG_2423​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បាន ប្តឹងផ្តល់​មកលើ​ពួកគាត់ អោយ​ពួកគាត់​រុះរើ​លំនៅដ្ឋាន និង​មិនត្រូវ​ធ្វើស្រែ​ចម្ការ​នៅ​លើដី​ទំហំ​១៨០​ហិច​តា ។ មិន​ថែម​តែប៉ុណ្ណោះ​នៅវេលា​ម៉ោង​១១ ថ្ងៃត្រង់​ម្សិលមិញ ក្រុមហ៊ុន​លោក លី អ៊ុត​នី ដែលមាន​លោក ភុំ ជឹ​ណ្ណា​រា និង​លោក ព្រាប សារុន អតីត​មេ​បញ្ជា​រង​កងពល​លេខ​២១ ដែលជា​អ្នលក់​ដី​ទាំងនេះ​អោយ​លោក លី អ៊ុត​នី ព្រមទាំង​សមត្ថកិច្ច​នគរបាល​ជាប​ច្រើន​នាក់​ឈរ​ការពារ មិនអោយ​ពលរដ្ឋ​ប្រើ​ហឹ​ង្សា​មកលើ​កំលាំង​ក្រុមហ៊ុន ក្នុង​ការដុត​ផ្ទះមួយ​ខ្នង​របស់​ឈ្មោះ ដុស លួ​ម ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ដែល​មិនបាន​នៅផ្ទះ​រវល់​ទៅ​ស៊ីឈ្នួល​ដាំដំឡូង​អោយគេ និង​បាន​រើ​ផ្ទះ ផ្តួលរំលំ​ផ្ទះ ចំនួន​៨​ខ្នង​ទៀត​របស់​ពួកគាត់ ។ ថែមទាំង​បាន​យក គ្រឿងចក្រ​ឈូសឆាយ​ដំណាំ រួមមាន ស្រូវ សណ្តែក ចេក ជាច្រើន​ហិច​តា ។ មិន​ថែម​តែ​ប៉​ណ្ណោះ ក្រុមហ៊ុន​នេះ​បាន​ប្រើ​គ្រឿងចក្រ​កាយ​ដី​ធ្វើជា​ប្រឡាយ នៅមុខ​លំនៅ​ដ្ឋា​ពួកគាត់ និង​កាយ​ផ្តួលរំលំ​ដើមឈើ​បិទផ្លូវ​មិនអោយ​ពួកគាត់​ធ្វើដំណើរ​ទៅ​លំនៅដ្ឋាន​បាន ។ ទោះបីជា​ប្រជាពលរដ្ឋ ជា​ម្ចាស់ផ្ទះ​កំពុងតែ​ស្ថិតនៅ​ក្នុងផ្ទះ និង​ធ្វើ​ការតវ៉ា​យ៉ាងណាក៏ដោយ ។IMG_2401
​លោក ភុំ ជឹ​ណ្ណា​រា ដំណាងអោយ​ក្រុមហ៊ុន លី អ៊ុត​នី អ៊ី​ម​ផត​អ៊ិ​ច​ផត បាន​បដិសេធ​ទៅ​និង​ការចោទប្រកាន់ថា ក្រុមហ៊ុន ដុតបំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ គឺ​ខាង​ក្រុមហ៊ុន​គ្រាន់តែ​រុះរើ​សំណង់​ទាំងនោះ​ទៅតាម​អ្វីដែល​ពួកគាត់​មិន​គោរព​តាម​សន្យាថា ក្រោយ​ចូលឆ្នាំ​រួច​រុះរើ​ដោយ​ខ្លួនឯង ។ ការដែល​ក្រុមហ៊ុន​ហ៊ាន​ធ្វើបែបនេះ​គឺ​សំអាង​ទៅលើ ស​.​ជ​.​ណ លេខ​១៥៥៣ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​២៤ ធ្នូរ ២០១២ និង​សេចក្តីជូនដំណឹង​របស់​សាលាខេត្ត​បន្ទាយមានជ័យ លេខ​២១៧ ចុះ​ថ្ងៃទី​១១ មិថុនា ២០១៤ និង​ទៅតាម​ដីការ​រក្សា​ការពារ​របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។​ជាមួយ​ការអះអាង​នេះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ទាំង​៩​គ្រួសារ បាន​ចោត​ប្រកាន់​ទៅលើ​ក្រុមហ៊ុន​ថា ពុំមាន​ដីការ​អោយ​រុះរើ​ផង​ស្រាប់តែ​យក​កំលាំង​សមត្ថកិច្ច​មក​ការពារ សកម្មភាព​ដុតបំផ្លាញ និង​រុះរើ​លំនៅដ្ឋាន​ពួកគាត់ ធ្វើអោយ​ពួកគាត់​គ្មាន​ទី​ជំរក និង​សុំ​អ្នកជិតខាង​ជ្រក​ភ្លៀង​បន្ទាប់ពី​រុះរើ​រួច ៕
​ ​