រថយន្ត​ដឹក​ទ្រុងមាន់​បើក​លឿន​ដល់​ផ្លូវបត់​កោង ជាន់​ហ្វ្រាំង​បង្ខំ​ក្រឡាប់​បះជើង អ្នក​ជិៈ​លើ​ទ្រង់មាន់​ខាងក្រោយ​របួស​ធ្ងន់ ចំណែក​២​នាក់​ជិៈ​ក្នុង​កាប៊ីន​បាន​រងរបួស​ស្រាល​

0

​កំពង់ឆ្នាំង​៖​មនុស្សម្នា​ក់បាន​រងរ​បួស​ធ្ងន់​និង​២​នាក់​ទៀត​របួស​ល្រា​ល ដោយសារ​រថយន្ត​ដឹក​ទ្រុង​ដាក់​មាន់​ធុន​ធំ​មួយគ្រឿង​បាន​ក្រឡាប់​បះជើង​លើផ្លូវ​ជាតិ ខណៈដែល​អ្នកបើកបរ​បាន​បើករថយន្ត​លឿន​ក្នុង​ផ្លូវ​កោង ហើយ​បាន​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ​។​ហេតុ​ការ​ណ៏​នេះ​បាន​កើតa1ឡើង​នៅវេលា​ម៉ោង ៤​និង​២០​នាទី​ល្ងាច​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច ភូមិ​អូររូង ឃុំ​ឈូក ស ស្រុក​កំពង់ត្រឡាច ។
​ ​សមត្ថកិច្ច​នគរបាល ស្រុក​កំពង់ត្រឡាច បានអោយដឹងថាៈ រថយន្ត​ធុន​ធំ​ខាងលើ ម៉ាក​ហ៊ី​យ៉ាន់ ដាយ​ព​ណ៏​ស ពាក់​ស្លា​កល​លេខ ភ្នំពេញ 2J. 4990 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ ។ មុនពេល​កើត​​ហេតុ​រថយន្ត​ខាងលើ​បានធ្វើ​ដំណើរ​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ភ្នំពេញ ដោយមាន​ដឹក​ទ្រុង​សម្រាប់​ដាក់​មាន់​​ពេញ និង​មាន​មនុស្ស​ជិៈ​គ្នា​៣​នាក់ ក្នុងនោះ​២​នាក់​ជិៈ​ក្នុង​កាប៊ីន​មិន​ស្គាល់ឈ្មោះ​និង​អាស័យដ្ឋាន និង​ម្នាក់ទៀត​ជិៈ​ខាងក្រោយ​លើ​ទ្រង់មាន់ ឈ្មោះ ជា​។​លុះ​ពេលមកដល់​ចំណុចកើតហេតុ​ជា​ផ្លូវ​កោង ដោយសារ​រថយន្ត​មាន​ល្បឿន​លឿន​ពេក​បត់​មិន​រួច​អ្នកបើកបរ​បានជា​ន់​ហ្វ្រាំង​បង្ខំ បណ្តាលអោយ​រថយន្ត​ក្រឡាប់​លើ​ថ្នល់ជាតិ​តែម្តង​។​DSC01725
​ក្រោយពេល​កើតហេតុ​គេ​ឃើញ​អ្នក​ជិៈ​ក្នុង​កាប៊ីន​រថយន្ត​២​នាក់​បានន​រងរបួស​ស្រាល និង​អ្ន​ជិៈ​លើ​ទ្រុងមាន់​ខាងក្រោយ ឈ្មោះ ជា មាន​ទីលំនៅ ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍ​ន៏ ស្រុក​ទឹកផុស បាន​រងរបួស​ធ្ងន់ធ្ង​រ ហើយ​ត្រូវបាន​គេ​ប្រញាប់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ រាជធានី​ភ្នំពេញ ។
​ ​សមត្ថកិច្ច​បានអោយដឹង​ទៀតថាៈ អ្នក​ជិៈ​ក្នុង​រថយន្ត​ទាំង​២​នាក់​មិន​ព្រម​ប្រាប់​ពី​អត្តសញ្ញាណ​នោះទេ តែ​បានដឹងថាៈ​គេ​ទាំង​២​នាក់ មាន​ម្នាក់​ជា​អ្នកបើកបរ បាន​ប្រញាប់ប្រញាល់​ដឹក​ជនរងគ្រោះ យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ក្រុងភ្នំពេញ​។DSC01730 ចំណែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច និង​បាន​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ ដោយ​រង់ចាំ​ការដោះស្រាយ ការដោះស្រាយ​ជាមួយ​ជនរងគ្រោះ​៕DSC01728