កំពង់ធំៈ ការដ្ឋានបូមខ្សាចផ្តាច់មុខយកន្លែងបានអាងវ៉ាង វាទទីយកផ្ទៃដីជិត ១០គីឡូម៉ែត្រ ដោយមិនឲ្យមានការបូម ខ្សាច់ជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិតនោះទេ ដែលជាហេតុធ្វើឲ្យមានការសង្ស័យថា អាជ្ញាស្រុក និងប្រធានមន្ទីរ រ៉ែថាមពលខេត្តកំពង់ធំ នាមចេតនាផ្កាប់ឆ្នាំងបាយអ្នកក្រីក្រ និងព្យាយាមយកចិត្តនាយទុន ដើម្បីផ្គាប់ផ្គុននូវលាភស្ការៈ ដោយមិនខ្វល់ពីការអត់បាយ និងអត់មុខរបររបស់អ្នកក្រីក្រនោះទេ។
ជាក់ស្តែងកាលពីថ្មីៗនេះ មានកម្លាំងសមត្ថកិច្វចចម្រុះ បានចុះទៅហាមឃាត់ប្រជាពលរដ្ឋបូមខ្សាច់ជាលក្ខណៈគ្រួសារ ទូទោប៉ិនកដៃ ហើយចូលដោយប៉ែល ជាលក្ខណៈគ្រួសារ បានព្រឹកខ្វះល្ងាច បែជាទៅហាមឃាត់ រារាំងមិនឲ្យមានការ បួមខ្សាច់ដោយផ្អាក់ជាបន្ទាន់ ដោយអះអាងថា ជាន់លើដីកម្មសិទ្ធរបស់ការដ្ឋានដែលគេមានច្បាប់ ចំណែកការដ្ឋានយក្សចំនួន២ កន្លែងដែលត្រូវបានគេស្គាល់ឈ្មោះ ងួន ណៃគី ភេទ ស្រី និងប្រុស ឈ្មោះ ជា វិសាល បានធ្វើសកម្មភាពបូមខ្សាច់ជាលក្ខណៈទ្រង់ទ្រាយធំ បង្ករបាក់ច្រាំងជាច្រើនកន្លែង ក៏អាជ្ញាធរមិនចាប់អារម្មណ៍ និងមានការខ្វាយខ្វល់ពីការទប់ស្កាត់នោះឡើយ មិនតែប៉ុណ្ណោះអ្នកទាំងពីនាក់បានអាងវ៉ាងមិនឲ្យមានអ្នកណាចូលបូមខ្សាច់នៅតាម នណ្តោយស្ទឹងនាងសល្ងាច រហូតដល់ស្ពានគោល ដែលមានចម្ងាយ១០គីឡូម៉ែត្រ ចំនែកអាជ្ញាប័ណ្ណរបស់ ម្តាយនិងកូនសរុប តែ២គីឡូដីតែប៉ុណ្ណោះ ។តាមការបញ្ជាក់ពីលោក ផន សុជាតិ បានឲ្យដឹងថា ដែលជាប្រជាពលរដ្ឋក្រីក្ររកព្រឹកខ្វះល្ងាច បានឲ្យដឹងថា លោកបានទៅសុំច្បាប់ជាច្រើនលើក ច្រើនសារដោយជួបជាមួយលោក ណឹប ចន្ថា ប្រធានមន្ទីរ៉ែថាមពល ពីការសុំច្បាប់ធ្វើអជីវកម្មជាលក្ខណៈគ្រួសារ តែពុំបានអនុញ្ញាតិនោះទេ លោក បានបញ្ជាក់ថា កន្លងមកធ្លាប់មានមន្ត្រីរ៉ែថាមពលខេត្តចុះទៅពិនិត្យទីតាំងបូមខ្សាច់ចំនួន២នាក់ដែរ ដោយចុចGPS យកចំនួន ៥០០ម៉ែត្រ ដោយជំនាញអះអាងថា មិនជាន់ទីតាំងអ្នកណាទេ តែក្រោយលោក លោក ណឹប ចន្ថា បាននិយាយថា ទីតាំងដែលសុំគឺជាន់ គេពាក់កណ្តាល តែក្រោយមកទៀតសមត្ថកិច្ចចម្រុះចុះទៅបានអះអាងថា ទីតាំងបូមខ្សាច់របស់អ្នកក្រីក្ររកព្រឹកខ្វះល្ងាចជាន់គេទាំងអស់។
លោក ណឹប ចន្ថា ប្រធានរែថាមពលខេត្តកំពង់ធំ បានឲ្យដឹងថា ការសុំច្បាប់អនុញ្ញាតិរបស់ លោក ផន សុជាតិ គឺជាទីតាំងជាន់ប្លង់របស់គេដែលមានអាជ្ញាប័ណ្ណហើយ លោកឲ្យរកទីតាំងថ្មី ដើម្បីឲ្យមន្ត្រីរបស់ខ្លួនចុះទៅពិនិត្យនិងវាយតំលៃ ថាជាទីតាំងសម្រាប់ការអនុញ្ញាតិបានឬក៏អត់ ហើយចាំឲ្យពិចារណាថា និងចេញអាជ្ញាប័ណ្ណឲ្យស្របច្បាប់ ហើយលោកបានបញ្ជាក់ថាឈ្មោះ ងួន ណៃគី ភេទ ស្រី និងប្រុស ឈ្មោះ ជា វិសាល ទាំង២នាក់ម្តាយកូនជិត២គីឡូដី ដែល ទទួលសិទ្ធក្នុងការធ្វើអជីវកម្មបូមខ្សាច់។
ដោយ ប៊ុន រដ្ឋា