មន្ត្រី​នគរបាល​ស្រុក​កំពង់ត្រឡាច និមន្ត​ព្រះសង្ឃ សូត្រមន្ត​ចំរើន​សិរី​សួស្តី និង​ធ្វើ​កិច្ច​រំដោះគ្រោះ នៅតាម​ដងផ្លូវ ក្នុង​ខេត្ត​កំពង់ឆ្នាំង​


​មន្ត្រីនគរបាល នៃ​អធិការដ្ឋាន ស្រុក​កំពង់ត្រឡាច កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៤ បាន​រៀបចំ​ធ្វើ​ពិធី​សូត្រមន្ត ចំរើន​សិរី​សួស្តី នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​មមី ឆ​ស័ក ពុទ្ធ​ស័ក​រាជ ២៥៥៨ និង បាន​និមន្ត​ព្រះសង្ឃ ធ្វើ​កិច្ច​រំដោះគ្រោះ នៅតាម​ដងផ្លូវ ដែល​ជា​ចំណុច​កើតឡើង នូវ

​ករណី​គ្រោះថ្នាក់​ចរាចរណ៌​ញឹកញាប់ បណ្តាលអោយ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន ។

​ស្នូ​សូត្រធម៌ និង​ដំណើរ​ព្យុះ​ហ​យាត្រា របស់​ព្រះសង្ឃ​ចំនួន​៦​អង្គ និង​មន្ត្រីនគរបាល​ជាច្រើន​នាក់ បាន​និមន្ត និង​ចេញដំណើរ​ពី​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់ត្រឡាច ឆ្ពោះទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវ សំខាន់ៗ ក្នុងស្រុក​មួយ​ចំនួន​ទៀត ។​
​នៅត្រង់​ចំណុច​ធ្លាប់​កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៌​ញឹកញាប់ ដែល​បណ្តាលអោយ​មនុស្ស ស្លាប់ និង​រងរបួស ព្រះសង្ឃ​បាន​ធ្វើ​កិច្ច​ដោយ​សូត្រធម៌ បង្សុកូល ប្រោះ​ព្រហ្ម ទឹកមន្ត ដេញ​ឧបទ្រុពចង្រៃ អោយ​ប​វាស​ចៀស​ឆ្ងាយ និង​សុំ​មកវិញ​នូវ​សេចក្តីសុខ​សប្បាយ ដល់​អ្នកដំណើរ​ទាំងឡាយ កុំអោយ​ជួប​នូវ ហេតុ​ការណ៌​អាក្រក់​ដូច​មុនៗ​ទៀត ។
​    ​លោក ហ៊ុល វាសនា អធិការនគរបាល ស្រុក​កំពង់ត្រឡាច បាន​មាន​ប្រសា​សន៌ អោយដឹងថា នៅក្នុង​ឱកាស ដែល​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹង​ឈាន​ចូល​មក​ដល់ នៅក្នុង​ពេល​ឆាប់ៗ ខាងមុខនេះ កម្លាំង​ប៉ូលីស​ចរាច​រណ៌ បានចាប់ផ្តើម​រឹតបន្តឹង និង​ដាក់​កម្លាំង​ចុះ​ត្រួតពិនិត្យ ការអនុវត្តន៌​ច្បាប់ ចរាចរណ៌​ផ្លូវគោក ក្នុង​គោលបំណង ពង្រឹង​ការគោរព​ច្បាប់​ចរាច​រណ៌ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាច​រណ៌ អោយ​នៅ​កម្រិត​ទាប​បំផុត ។
​ក្នុងពេល​ជាមួយគ្នា​នេះ កម្លាំង​នគរបាល ស្រុក​កំពង់ត្រឡាច ក៏​បាន​ដាក់​អោយ​ឈរជើង នៅតាម គោលដៅ​សំខាន់ៗ​មួយចំនួន ដូចជា​ទី​វត្ត​អារាម និង​រម្យ​នីយ៌ដ្ឋាន​នានា ដែល​ប្រជាពលរដ្ឋ ទៅ​ធ្វើបុណ្យ និង​ទៅលេង​កំសាន្ត ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់ ជូន​ពួកគាត់​អោយបាន​ល្អ​ប្រសើរ ៕

Sequence 01.Still047 Sequence 01.Still048 Sequence 01.Still051 Sequence 01.Still052 Sequence 01.Still053