រថយន្ត​ទូ​រី​ស​១៥​កៅអី​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេ​ជួប​ក្រឡាប់ ២-៣​ត្រឡប់​រងរបួស​ធ្ងន់​និង​ស្រាល​៣០​នាក់​នៅ​ក្រុង​បាវិត​

0

​ខេត្តស្វាយរៀង​៖ ​យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស​ស្រី​៣០​នាក់​ជា​កម្មករ​កម្មការិនី​រោងចក្រ​បាន​រងរបួស​ខ​ណៈ​ជិះ​រថយន្ត​ទៅធ្វើ​នៅ​រោងចក្រ​មួយ​នៅ​ក្រុង​បាវិត​រថយន្ត​បាន​វា​ជែង​គ្នា​ផ្ទុះ​កង់​ក្រោយ​ដាច់​កាឡេ​បណ្តាល​ឲ្យ​រង​របួល​ស្រាល​ធ្ងន់​ជាង​៣០​នាក់​។​ហេតុការណ៍​នេះ​បានកើតFB_IMG_1431052333950​កាលពី​វេលា​ម៉ោង​៦:៤០​នាទី​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៥​ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​នៅក្នុង​ភូមិ ថ្មី សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង​។​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ដល់​រន្ធត់​នេះ​បាន​ឲ្យ​ដឹងថា​៖​មុនពេល​កើតហេតុ​គេ​រថយន្ត​ទូ​រី​ស​១៥​កៅអី​មួយគ្រឿង​ដឹក​កម្មករ​កម្មការិនី​ទៅ​ធ្វើការ​រោងចក្រ​នៅ​ក្រុង​បាវិត​ដែល​បើកបរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​ង​លឿន​ប្រជែង​គ្នា​និង​រថយន្ត​មួយ​ផ្សេងទៀត​ខណៈពេល​កំពុង​ប្រជែង​ស្រាប់តែ​ដាច់​ក្រ​ឡេ​ផ្ទុះ​កង់​ក្រោយ​ខាងស្តាំ​បណ្តាល​ឲ្យ​រថយន្ត​ក្រ​ឡេ​ពេញ​ផ្លូវ​និង​ក្រឡាប់​២-៣​ត្រឡប់​ខ្ទា​ត់មនុស្ស​ចេញទៅ​លើ​ថ្នល់​និង​ខ្លះ​នៅក្នុង​រថយន្ត​គួរ​ឲ្យ​រន្ធត់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែងកើតហេតុ​ចេញមក​ចោមរោម​មើល​និង​រាយការណ៍​ទៅដល់​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍ សំរួល​ចរាចរណ៍ និង ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទាំង​នោះមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ជី​ភូ និង មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖​អ្នកបើករថយន្ត​ក្រោយពេល​កើតហេតុ​បាន​រត់គេចខ្លួន​បាត់ស្រមោល​ដោយ​ទុក​ជនរងគ្រោះ​នៅ​ពាស់ពេញ​លើ​ថ្នល់​គួរ​ឲ្យ​សង្វែង​។20150508_084928​ប្រភព​ដ​ដែរ​បាន​ឲ្យ​ដឹង​ទៀតថា​៖​រថយន្ត​បង្ករ​នោះ​ជា​ប្រភេទ​រថយន្ត​ទូ​រី​ស​១៥​កៅអី ពណ៌ ខៀវ ពាក់​ស្លាក​លេខ កណ្តាល 2A 4037 ដែល​ដឹក​កម្មករ​កម្មការិនី​ជាង​៣០​នាក់​។​ប្រភពពី​កម្មករ​រងគ្រោះ​បាន​ឲ្យ​ដឹងថា​៖​រថយន្ត​ដឹក​កម្មករ​នេះ​ដឹក​កម្មករ​ដូច​សព្វមួយដង​ពី​៣០​នាក់​ទៅ​៣៧​នាក់​ដឹក​ចេញពី​ភូមិ ពោធិ​រាជ និង ភូមិ ព្រៃ​ដំឡូង ឃុំ ពោធិ​រាជ ស្រុក ស្វាយជ្រំ ទៅកាន់​រោងចក្រ​មួយ​នៅ​ក្រុង​បាវិត​ចេញដំណើរ​ពី​ម៉ោង​៦:០០​នាទី​ព្រឹក​លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ​ស្រាប់តែ​ជួប​និង​គ្រោះថ្នាក់​ក្រ​ឡប់​តែម្តង​។​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ខាង​អាជ្ញាធរខេត្ត​និង​សាខា​កាកបាតក្រហមកម្ពុជា​ខេត្តស្វាយរៀង​បាន​ចុះសាកសួរ​សុខទុក្ខ​និង​នាំយក​ថវិកា​ជួយ​ដល់​កម្មករ​កម្មការិនី​ដែល​រងគ្រោះ​រថយន្ត​ក្រឡាប់​ទាំង​៣០​នាក់​ក្នុង​ម្នាក់ៗFB_IMG_1431052322058​ចំនួន​១០០០០០​រៀល​និង​អ្នក​ដែល​រងរបួស​ធ្ងន់​ចំនួន​៦​នាក់​ក្នុង​ម្នាកៗ​ទទួលបាន​ចំនួន​២០០០០០​រៀល​។​ដោយឡែក​នៅ​រោងចក្រ ឈី​ង ខូ ក៏មាន​កម្មករ​កម្មការិនី​ដួលសន្លប់​ដោយសារ​ទុស្សេ​ខ្សែភ្លើង​រត់​ជាន់គ្នា​ចំនួន​៦​នាក់​ដែល​មក​សំរាក​នៅ​មន្ទីរពេទ្យ ជី​ភូ ត្រូវបាន​អាជ្ញាធរខេត្ត​និង​សាខា​កាកបាតក្រហមកម្ពុជា​ខេត្តស្វាយរៀង​បាន​ឧបត្ថម្ភ​ក្នុង​ម្នាក់ៗ​ទទួលបាន​១០០០០០​រៀល​ផងដែរ​៕​20150508_085025 20150508_081410