ខេត្តសៀមរាបៈភ្លៀងលាយឡំនិងខ្យល់កន្ទ្រាក់បណ្តាលឲ្យរលំផ្ទះពលរដ្ឋចំនួន៦ខ្នង ប៉ើងដំបូលផ្ទះចំនួន២៦ខ្នង និង ខូចខាតទ្រព្យសម្បត្តិសាធា
រណៈមួយចំនួនទៀត នៅក្នុងភូមិសាស្ត្រឃុំចំនួន២នៃស្រុក ពួក
ហេតុការណ៍គ្រោះធម្មជាតិនេះកើតឡើងនៅវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី០៧ខែឧសភា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិសាស្ត្រឃំុល្វានិងឃុំព្រៃជ្រូកស្រុកពួក ខេត្តសៀមរាប។លោកវរៈសេនីយត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានមានប្រសាសន៍ប្រាប់ថា នៅក្នុងហេតុការនោះ មានករណីខ្យល់កន្ទ្រាក់និងភ្លៀង បណ្តាលឲ្យរលំផ្ទះពលរដ្ឋចំនួន០៦ខ្នង ប៉ើ
ងដំបូលផ្ទះចំនួន២៦ខ្នង ប៉ាយគណបក្សចំនួនពីរនិងសម្ភារៈមួយចំនួនទៀត។
លោកបន្តថា ករណីនេះលោកបានរាយការជូនថ្នាក់លើរួចរាល់ហើយ ដើម្បីឲ្យបានដឹងពីព័ត៌មាននេះ។សូមរំលឹកផងដែរថា នៅខេត្តមួយចំនួននៃប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាបដែលតំបន់ទេសចរក៏ទទួលរងគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរផងដែរ៕





































