ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តបានរៀបចំប្រជុំស្តីពីការផ្សព្វផ្សាយសុខភាពដល់កុមារនិងកង្វះអាហាររូបត្ថម្ភក្នុងការប្រែប្រួលអាកាសធាតុ។ពិធីផ្សព្វផ្សាយនេះមានការចូលរួមលោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយ
មានជ័យលោកវេជ្ជះបណ្ឌិតកែវសុភ័ត្រាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ អ្នកស្រីហ៊ឺមពិសីប្រធានក្រុមការងារបច្ចេកទេសនៃអង្ការទស្សនះពិភពលោក លោកប្រធានមន្ទីរនិងយុវជនមកពី៥ស្រុកៗភ្នំស្រុក ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក និងស្រុកមង្គលបូរីបានចូលរួមផងដែរ។លោកគោស៊ុំសារឿតបានមានប្រសាសន៍ថាកុមារជាទំពាំងដែលត្រូវស្នងឬស្សីទៅថ្ងៃមុខកុមារអាចក្លាយខ្លួនទៅជាអ្នកដឹកនាំដ៏កំពូលបានសម្រាប់បន្តរៀបចំកសាងប្រទេសជាតិឲ្យកាន់តែបានសម្បូរសប្បាយជឿនលឿនទៅថ្ងៃមុខ។លោកគោស៊ុំសារឿបាននិយាយបន្តថាដើម្បីឲ្យកុមារមានឪកាសទាំងអស់នេះកុមារទាំងអស់ត្រូវមានជីវិតរស់នៅដោយមានសុខភាពល្អពេញពេញពោលគឺពួកគេត្រូវទទួលបានការថែទាំចិញ្ចឹមបីបាច់ឲ្យបានល្អដូច្នេះកុមារទាំងអស់ត្រូវទទួលបាននូវអាហារដែលមានជីវជាតិគ្រប់គ្រន់គឺប្រភេទអាហារដូចជាផ្លែឈើ បន្លែ ត្រី សាច់ដើម្បីបំប៉នការរីកលូតលាស់ផ្នែករាងកាយនិងបញ្ញាស្មា រតីរបស់ពួកគេមួយវិញទៀតជួយឲ្យពួកគេឲ្យរួចផុតពីជម្ងឺផ្សេងៗផងដែរ។លោកបានបន្តទៀតថា
ការហូបស្អាត រស់នៅស្អាតប្រកបដោយអនាម័យនិងងចាក់វ៉ាក់សាំងកាពារជាកត្តារួមផ្សំសំខាន់មួយដែរ។លោកគោស៊ុំសារឿតបានធ្វើការអំពាវនាវដល់លោក លោកស្រី ដែលជាប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត ថ្នាក់ ស្រុក ឃុំ ភូមិ កុំឈប់ត្រឹមនិងដើម្បីបញ្ចប់បញ្ហាកង្វះអាហាររូបត្ថម្ភកុមារគឺត្រូវរួមគ្នាអនុវត្តន៍ការងារដែលជាប្រយោជន៍ដល់ការលើកស្ទួយឲ្យទទួលបានអាហាររូបត្ថម្ភល្អៗពិសេសក្នុងកំឡុងពេលចាប់កំណើតក្នុងផ្ទៃម្តាយរហូតដល់កើតនិងមានអាយុ២ឆ្នាំ៕




































