ខេត្តព្រះវិហា៖ គ្នាពីបទជួញដូរនិងសេពគ្រឿងញៀនស្ថិតនៅច្រកអានសេះខេត្តព្រះវិហារតាមសេចក្ដីរាយការណ៍បានអោយដឹងថាសមត្ថកិច្ចនគរបាលជំនាញសហការជាមួយអង្គភាពវរះសេនាតូចនគរបាលការពារព្រំដែនគោក៧៩៣បានឃាត់ខ្លួនបុរស២នាក់ជាជនសង្ស័យក្នុង
ករណីចុះបង្ក្រាបបទល្មើសគ្រឿងញៀន២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយកាលពីព្រឹកថ្ងៃទី០៦ឧសភា២០១៥ស្ថិតនៅតំបន់ព្រំដែនប្រាសាទព្រះវិហារក្នុងភូមិអានសេះឃុំស្រុកជាំក្សាន្តខេត្តព្រះវិហារ។ភ្នាក់ងារបានរាយការណ៍អោយដឹងថាបុរសជាជនសង្ស័យទាំង២នាក់ដែលក្រុមសមត្ថកិច្ចចាប់ឃាត់ខ្លួនរួមទាំងវត្ថុតាងថ្នាំញៀននាពេលនោះទី១ជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀននិងទី២ប្រើប្រាស់សេពគ្រឿងញៀន។ប្រភពព័ត៌មានបានអោយដឹងថាសព្វថ្ងៃនេះនៅតំបន់ព្រំដែនប្រាសាទព្រះវិហារកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរសំរាប់ជនសង្គមងងឹតយកធ្វើជាទីផ្សារលក់ចែកចាយគ្រឿងញៀនខុសច្បាប់។ក់ងារបាននិយាយថាជនសង្ស័យដែលសមត្ថកិច្ចនគរបាលជំនាញឃាត់ខ្លួនមានទី១ឈ្មោះយ៉ុងចាន់ភេទប្រុសអាយុ៤៩ឆ្នាំចុះបង្ក្រាបនៅចំណុចស្ពានពីរភូមិអានសេះឃុំស្រុកជាំក្សាន្តដកហូតវត្ថុតាងរួមមានម៉្សៅក្រាមពណ៌សចំនួន២កញ្ចប់និងថ្នាំញៀនប្រភេទគ្រាប់WYចំនួន៧គ្រាប់។ទី២ឈ្មោះសេងទួនភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅមិនពិតប្រាកដជាប់ចោទពីបទសេពគ្រឿងញៀនតាមរយះធ្វើតេស្តទឹកនោមដោយដកហូតវត្ថុតាងទូរស័ព្ទដៃ១គ្រឿង។លោកខាត់ហ៊ុនប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានអោយដឹងនៅរសៀលថ្ងៃទី០៧ឧសភាថាជនសង្ស័យទាំង២នាក់សមត្ថកិច្ចកំពុងស៊ើបសួរបន្ថែមដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់។លោកនិយាយថាក្នុងឆ្នាំ២០១៥នេះនៅខេត្តព្រះវិហារមានករណីជួញដូរនិងសេពគ្រឿងញៀនកើនទ្បើងហើយសមត្ថកិច្ចនគរបាលជំនាញខិតខំបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់។ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថាគ្រឿងញៀនខុសច្បាប់ទាំងនោះសង្ស័យមានការហូរចូលរាល់ថ្ងៃពីព្រំដែនទ្បាវជាប់កំពង់ស្រទ្បៅស្រុកឆែបនិងច្រកឃុបឃិតគ្នាជាខ្សែបណ្តាញសម្ងាត់ធ្វើការចែកចាយទៅគ្រប់ខេត្តរាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា។ប្រជាពលរដ្ធបានសន្និដ្ឋានថានៅតំបន់ព្រំដែនប្រាសាទព្រះវិហារមានបទល្មើសជួញដូរធំៗចំនួន២គឺទី១ប្រមូលទិញលក់ឈើប្រណីតប្រភេទគ្រញូងបេងធ្នង់នាងនួននិងទី២លក់ចែកចាយគ្រឿងញៀនហើយគ្រឿងញៀនវាជាប់ពាក់ព័ន្ធគ្នាយ៉ាងសំខាន់មិនអាចខ្វះបានជាមួយពលករខ្មែរចូលទឹកដីថៃតាមច្រករបៀងព្រំដែនដើម្បីកាប់ឈើគ្រញូងដោយខុសច្បាប់គឺភាគច្រើនពលករខុសច្បាប់ទាំងនោះមានការសេពគ្រឿងញៀន៕



































