ខេត្តកណ្តាល៖ ដើម្បីសុំដោះលែងតៃកុងឡានបាននៅក្រៅឃុំ។ ប៉ុន្តែការ
រត់ការដោះលែងតៃកុងឡានបង្កហេតុ ឲ្យ
មនុស្សស្លាប់និងរងរបួសបាននៅក្រៅឃុំពី
សំណាក់ប្រពន្ធ័តុលាការខេត្តកណ្តាល នា
ពេលនេះទំនងជាបានរួចខ្លួនក្រោមអំណាច
ទឹកលុយរបស់ក្រុមគ្រួសារតៃកុងឡាន ។
ហេតុដែលយើងនិយាយបែបនេះពីព្រោះ
កន្លងមកតៃកុងឡានបង្កហេតុបុកមនុស្ស
ស្លាប់និងរបួសជាច្រើនករណីមិនត្រូវបាន
តុលាការដាក់ទោសទាន់ឫអនុវត្តច្បាប់ចរា
ចរណ៏ជើងគោកនោះទេគឺដោះលែងឲ្យតៃ
កុងឡានបង្កហេតុរួចខ្លួនរហូតដោយគ្រាន់
តែដាក់លុយតំកល់គឺជាការស្រេច។នៅពេល
បានមនុស្សនៅក្រៅឃុំហើយ ភាគីម្ចាស់រថ
យន្តទាំងនោះដោះស្រាយសំណងដល់ជន
រងគ្រោះស្រេចអំពើចិត្ត ឫអូសបន្លាយពេល
រាប់ខែរាប់ឆ្នាំ បង្កឲ្យភាគីរងគ្រោះមានការ
ឈឺចាប់ ហើយបានរិះគន់ប្រពន្ធ័តុលាការ
ពុករលួយ មិនបានអនុវត្តន៏ច្បាប់ចរាចរណ៌
ជើងគោគនោះទេ ។
ពាក់ពន្ធ័ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏បង្ក
មានមនុស្សស្លាប់និងរបួសរំពឹងថាប្រពន្ធ័តុ
លាការខេត្តកណ្តាលអនុវត្តន៏ច្បាប់ចរាចរ
ដើម្បីលើកកំពស់គន់ភាពច្បាប់ចរាចរណ៌
និងផ្តល់ទំនុកចិត្តរវាងពលរដ្ឋរងគ្រោះនិង
ប្រពន្ធ័តុលាការ ៕




































