បណ្តាលអោយផ្ទុះលលាដ៏ក្បាលកាលពីវេលាម៉ោង3,30នាទី ល្ងាចថ្ងៃទី7-5-15 តាមបណ្តោយផ្លូវជាតិលេខ5 ត្រង់ចំនុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខណ:ដែលក្មេងប្រុសរូបនោះកំពុងជិះកង់

0

ខេត្តបាតដំបង៖ តែម្នាក់ឯង ហើយត្រូវរថយន្តមកបុកចំពីក្រោយ។ ហេតុការណ៍ដ៏អាណោចអាធមនេះត្រូវបានប្រភពជាច្រើនដែលនៅទីនោះបាននិយាយថាគេឃើញមានរថយន្តមួយគ្រឿងម៉ាកកាមរីព៌ណខ្មៅស៊ែរីឆ្នាំ93 ពាក់ស្លាកលេខក្រុងប៉ៃលិន 2A0239 បានបើកបរimage (1)យ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវភ្លោះ។ ប្រភពដដែលបានបន្តទៀតថា លុះនៅពេលដែលរថយន្តបើកបរទៅដល់ត្រង់ចំនុចកើតហេតុខាងលើ ក៏ស្រាប់តែបានរេចង្កូតទៅបុកលើកង់មួយគ្រឿងដែលជិះដោយក្មេងប្រុសម្នាក់ បណ្តាលអោយ ក្មេងប្រុសនោះហោះផ្លោងទៅក្បែនឹងមាត់លូជាប់ចិញ្ចើមថ្នល់ ប៉ុន្តែរថយន្តមិនបានបង្អង់ល្បឿននោះទេ គេបែរជាជាន់ហ្គាបន្ថែម បណ្តាលអោយកង់រថយន្តខាងមុខកិនចំក្បាលក្មេងផ្ទប់ទៅនឹងជ្រុងគំរបលូ វើអោយផ្ទុះលលាដ៏តែម្តង ដែលមើលទៅការស្លាប់នេះគួរអោយសង្វេកក្រៃលែង។ នៅពេលនោះដែរទាំងប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចបានមកចោមរោមមើល ព្រមទាំងបាន ឃាត់ខ្លួនអ្នកបើកបរដើម្បីប្រគល់ទៅអោយខាងសមត្ថកិច្ចជំនាញជាអ្នកដោះស្រាយ ចំណែកម្តាយ ក្មេងរងគ្រោះបានស្រែកទ្រហ៊ោយំយ៉ាងខ្លាំងដោយក្តីអាឡោះអាល័យទៅលើកូនប្រុសរបស់ខ្លួន ដែលបានស្លាប់យ៉ាងវេទនា។ក្មេងប្រុសរងគ្រោះនោះមានឈ្មោះឃឿន ពុទ្ធាលី អាយុ12ឆ្នាំរស់នៅimage (2)
ក្នុងសង្កាត់អូរចារនោះតែម្តង។ នៅចំពោះមុខសមត្ថកិច្ចចរាចរ អ្នកបើកបររថយន្តដែលមានឈ្មោះយឿន វាសនា ភេទប្រុស អាយុ32ឆ្នាំ រស់នៅភូមិអូរដំបង ឃុំអូរដំបង2 ស្រុកសង្កែបានទទួលស្គាល់ថាការបើកបររបស់ខ្លួន ពិតជាបានខុសទាំងស្រុង ដោយសារតែខ្លួនមានការងងុយដេកខ្លាំងពេកក៏បានរេចង្កូតដោយមិនដឹងខ្លួន ហើយនៅពេលបុកភ្លាម ខ្លួនហាក់ដូចជាភ្ញាក់កន្រ្តាក់ក៏ជាន់ហ្គាបន្ថែមទើបបណ្តាលអោយកិនក្បាល ក្មេងប្រុសនោះបន្ថែមតែម្តង។
លោកវរ:សេនីយ៍ឯកសាត គឹមសាន នាយការិយាល័ចរាចរផ្លូវគោកខេត្តបានគូសបញ្ជាក់ថា
នេះគឺជាកំហុសមួយយ៉ាងធ្ងន់ធ្ងរដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ហើយខំប្រឹងបើកទាំង ងងុយដេក មិនព្រមឈប់សំរាកសិន ដូច្នេះបច្ចុប្បន្នអ្នកបើកបរត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ហើយនឹងកំពុងរៀបចំឯកសារដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងតាមផ្លូវច្បាប់៕image (1)