គណបក្ស​ប្រជាជន​និង​ខាត​សន្លឹកឆ្នោត ប្រសិនបើ​អាជ្ញាធរខេត្ត​ប៉ៃលិន ពុំមាន​វិធានការ​ដោះស្រាយ​បញ្ហា​ការឡើង​គីឡូរ​ភ្លើង​ខុស​ប្រក្រតី នៅ​ភូមិ​ផ្សារ​ព្រំ​

0
User comments

ខេត្ត​ប៉ៃលិន​៖ ការលើកឡើង​របស់​ប្រជាពលរដ្ឋ​នេះ កើតឡើង​កាលពី រសៀល​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ នៅ​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​១០៥​គ្រួសារ​មានការ​កើត​ទុក​មិន​សុខចិត្ត បាន​ប្តឹងតវ៉ា​ដល់​អាជ្ញាធរខេត្ត​ឲ្យ​រក​ដំណោះស្រាយ​ជូន​ពួកគាត់ អំពី​បញ្ហា​ភ្លើង​ឡើង​គីឡូ​ខុសពី​ធម្មតា ក្នុង​ខែ​មិនា ឆ្នាំ​២០១៥​កន្លងទៅ​។ ហើយ​ការប្តឹងតវ៉ា​នេះ បានកើត​ឡើងជា​ច្រើនដង​រួចមកហើយ ប៉ុន្តែ​អាជ្ញាធរខេត្ត​ប៉ៃលិន ពុំមាន​វិធានការ​ដោះស្រាយ​ឲ្យ​ពួកគាត់​នោះទេ ទុក​ឲ្យ​ក្រុមហ៊ុនអគ្គីសនី​ឯកជន​មួយ​នេះ ធ្វើតាម​អំពើ​ចិត្ត ។​
​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា​៖ កាលពី​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៥​កន្លងទៅ​ថ្មីៗ​នេះ អាជ្ញាធរខេត្ត​ប៉ៃលិន​បាន​អនុញ្ញាតិ​អោយ​តំណាង​មន្ទីរ​រ៉ែ​ថាមពល តំណាង​ក្រុមហ៊ុន​ភ្លើង​អគ្គីសនី​ឯកជន​ផ្សារ​ព្រំ និង​តំណាង​ប្រជាពលរដ្ឋ​មក​ចូលរួម​ប្រជុំ​ដោះស្រាយ​ម្តង​រួចមកហើយ ជា​លទ្ធផល តំណាង​ក្រុមហ៊ុន​ភ្លើង​អគ្គីសនី​បាន​ផ្អាក​មិនអោយ​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​ភ្លើង​ឡើង​គីឡូ​ទាំងនោះ​បង់​សេវា​ប្រើប្រាស់​ក្នុង​ខែ​មិនា​នោះទេ ចាំ​អោយ​អាជ្ញាធរ​អគ្គីសនី​កម្ពុជា​ត្រួត​ពិនិត្យមើល​សិន ។ ប្រភពព័ត៌មាន​បន្តទៀត​ថា​៖ អាជ្ញាធរខេត្ត​បាន​ជំ​រុញអោយ​មន្ទីរ​រ៉ែ​ថាមពល​ធ្វើ​លិខិតស្នើរ សុំអោយ​អាជ្ញាធរ​អគ្គីសនី​កម្ពុជា ចុះមក​ស្រាវជ្រាវ​រក​មូលហេតុ​អំពី​ការឡើង​គីឡូ​ភ្លើង​នេះ​។ តែ​ក្រោយពី​អាជ្ញាធរ​អគ្គីសនី​មក​ត្រួតពិនិត្យ គឺ​បានធ្វើ​តែ​ផ្ទះ​មួយចំនួន ប៉ុណ្ណោះ​ដោយ​ឆ្លើយថា កុង​ទ័​រ​ភ្លើង​មិនមាន​បញ្ហា​អ្វី​ទេ ព្រោះ​រដូវ​នេះ​ជា​រដូវក្តៅ​បានជា​ឡើង​ខុសធម្មតា​។​តែ​ប្រជាពលរដ្ឋ​មិន​ទទួលយក​នោះទេ បើ​ខុស​ហេតុអ្វី​ខុស​តែ​ក្នុង​ខែ​មិនា​នោះ ចុះ​ខែ​មុនៗ​មិន​លើស​ដូច​ខែ​មិនា​នេះ​។​
លោកស្រី​ខិត សុ​ម៉ាលី តំណាងអោយ​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ផ្សារ​ព្រំ បានអោយដឹងថា​៖ មូលហេតុ​ដែល​ពួកគាត់​បាន ប្តឹងតវ៉ា​អំពី​ភ្លើង​នេះ គឺ​ដោយសារ​ការប្រើប្រាស់​ភ្លើង​ក្នុង​ខែ​មិនា វា​ឡើង​គីឡូ​ច្រើនពេក វា​មិន​តុល្យៈភាព​ដូច​ខែ​មុនៗ​នោះទេ ។ លោកស្រី​បន្តថា​៖ ជា​រៀងរាល់ខែ​គ្រួសារ​គាត់​ប្រើ​អស់​ថវិកា​ចំនួន ៤,១០០​បាត​តែប៉ុណ្ណោះ តែ​ក្នុង​ខែ​មិនា​ឆ្នាំ​២០១៥​គឺ​កើន​ឡើងដល់​៩,៥០០​បាត​។ ហើយ​គ្រួសារ​តូច​ជាងគេ​ប្រើ​អស់​២៣០​បាត តែ​បាន​កើនឡើង​៧៥០​បាត និង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​បាន​កើនឡើង​ទ្វេគុណ​ដល់​ទៅ​ជាង​១០០%​ឯណោះ​។ លោកស្រី​បន្ថែមថា​៖ ក្នុងករណី​នេះដែរ​តំណាង​ក្រុមហ៊ុនអគ្គីសនី​បានអោយដឹងថា បើ​បងប្អូន​ប្រជាពលរដ្ឋ​មិនបាន​បង់​សេវា​ភ្លើង​ជូន​ទេនោះ​រយៈពេល​៥​ថ្ងៃ​ទៀត​នឹង​បិទ​ភ្លើង​មិនអោយ​ប្រើប្រាស់​ទៀត​ទេ​។ ដូច្នេះ​ក្នុងនាម​ប្រជាពលរដ្ឋ​ទាំងអស់​សូម​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​អោយ​ពួកគាត់​បាន​សមស្រប​ផង គឺ​ទី​១ អោយ​ពួកគាត់​បង់​សេ​វ៉ា​ក្នុង​ខែ​មិនា​ដូច​ខែ​មុនៗ ទី​២​សុំអោយ​បុគ្គ​លឹក​ក្រុមហ៊ុន​ធ្វើការ​បូកសរុប​កុង​ទ័​រ​ភ្លើង​អោយបាន​ច្បាស់លាស់ ទី​៣ សូម​កុំអោយ​ក្រុមហ៊ុនអគ្គីសនី​ឯកជន​បិទ​ភ្លើង ។ បើ​អាជ្ញាធរខេត្ត​មិន​ទទួលយក​សំណូមពរ​ទាំង​៣​ចំណុច​នោះទេ ពួកគាត់​នឹងធ្វើ​សំណើរ​សុំ​ដល់​ការិយាល័យ​តំណាងរាស្ត្រ​ជួយ​ដោះស្រាយ​ថែមទៀត​។
​អ្នកយកព័ត៌មាន​កម្ពុ​ជាថ្មី​ប្រចាំខេត្ត​ប៉ៃលិន មិនអាច​សុំ​ការបញ្ជាក់​ពី​តំណាង​ក្រុមហ៊ុនអគ្គីសនី​ឯកជន​ភូមិ​ផ្សារ​ព្រំ បានទេ ដោយ​ទូរស័ព្ទ​មិន​ចូល ។​

User comments
User comments

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ​លោក ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន​បានបញ្ជាក់​តាម​ទូរស័ព្ទ​ដល់​អ្នក​សា​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​៧ ខែឧសភា នេះ​ថា​៖ កន្លងមក​អាជ្ញាធរខេត្ត​ប៉ៃលិន​បាន​ដោះស្រាយ​ជូន​ពួកគាត់​ជា​៣​តំណាក់កាល រវាង​ក្រុមហ៊ុនអគ្គីសនី និង​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​៣៥​គ្រួសារ​ទទួលស្គាល​ចំនួន​តែ​ប្រជាពលរដ្ឋ​ចំនួន​៤៧​គ្រួសារ​មិន​ទទួលស្គាល់​នោះទេ ដោយ​ពួកគាត់​ចោទប្រកាន់ថា​ការត្រួតពិនិត្យ​នេះ គឺ​មានការ​អាថ៌កំបាំង​ក្នុងនោះ​បានអោយ​ពួកគាត់​មានការ​កើត​ទុក​មិន​សុខចិត្ត​ប្តឹងតវ៉ា​បន្តទៀត​ដូច្នោះ ។ លោក​មាន​ប្រសា​ស​ន៏​បន្តទៀតថា​៖ អាជ្ញាធរខេត្ត​ពុំមាន​វិធានការ​ដោះស្រាយ ឲ្យ​ពួកគាត់​បន្តទៀត​ទេ តែ​និង​ជួយ​សម្របសម្រួល​បន្ថែម​ទៀត ។​
​សូមបញ្ជាក់ថា​៖​ករណី​ខាងលើនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ចោទ​សួរថា តើ​អាជ្ញាធរខេត្ត​ប៉ៃលិន ទុក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ខ្លួន​គ្រប់គ្រង រស់​ក្រោម​ការ​ជិៈ​ជាន់​របស់​ឈ្មួញ​រកស៊ី​ឯកជន​មួយ​នេះ ឫ​ក៏មាន​ការឃុបឃិត​គ្នា ដើម្បី​បំផ្លាញ​សន្លឹង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ពួកគាត់​សុទ្ធតែជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ៕

User comments
User comments
User comments
User comments
User comments
User comments
User comments
User comments
User comments
User comments