រឺ​ម៉ក​ដឹក​ភ្ញៀវទេសចរ​ណ៏​បាន​ព្រលះ​គ្នា ជាមួយ​ម៉ូតូ​ផ្អើល​ភ្ញៀវ​ឈរ​មើល​ទាំង​ព្រឹក​

0

​សៀមរាប​៖ យ៉ាងហោចណាស់​មាន​ភៀវ​ជាតិ​និង​អន្តរជាតិ​ចោមរោម​ឈរ​មើល​យ៉ាងច្រើន​កុះករ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង ០០​នាទី ព្រឹក ថ្ងៃទី​០៩ ខែ ឧសភា ឆ្នាំ ២០១៥ ស្ថិតនៅត្រង់​ចំណុច​មុខ​អង្គរវត្ត​ចំងាយ​ប្រមាន​ជាង ២០០ ម៉ែត្រ​នូវ​ប៉ែកWP_20150509_016​ខាងលិច​នៃ​ប្រាសាទ ក្នុងភូមិ​ត្រពាំង​សេះ ស​ង្គា​ត់ កោ​គចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​តាម​ប្រភព​ព៏​ត​មាន​ពី​អាជីវករ​លក់ដូរ​នូវ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅពេលនោះ​មាន​រឺ​ម៉ក​មួយគ្រឿង​បើកបរ​មកពី​ទិស​ខាងលិច​បម្រុង​នឹង​បត់​ឆ្វេង​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​មក​ព្រលះ​ពីក្រោយ​ចំពាក់​កណ្តាល​នៃ​រឺ​ម៉ក​បាន​បណ្តាល​ឲ្យ​រឺ​ម៉ក​ក្រឡាប់​បាសជើង​ជ្រូង ម៉ូតូ​បាន​ប្រកាច់ប្រកិន​ពេញ​ផ្លូវ​ហើយ​អ្នកបើកបរ​ម៉ូតូ​រងរបួស​បែក​ត្របកភ្នែក​ខាងស្តាំ ចំណែក​អ្នកបើកបរ​រឺ​ម៉ក​ត្រូវ​ស្មា​ខាងឆ្វេង​រងរបួស​ស្រាល ។WP_20150509_009​សមត្ថកិច្ច​ចរាចរ​ណ៏​ផ្លូវគោក​ប្រចាំ​នៅមុខ​ប្រាសាទអង្គរវត្ត​បាន​ឲ្យ​ដឹងថា អ្នកបើក​រឺ​ម៉ក​ឈ្មោះ ព្រំ សេរី ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ​ដឹក​ភ្ញៀវទេសចរ​ណ៏​ក្នុង​បរិវេន​ប្រាសាទ ចំណែក​អ្នកបើក​ម៉ូតូ​ឈ្មោះ កិ​ច តុលា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ បម្រើការ​ភ្ញៀវទេសចរ​ណ៏​ក្នុង​ខេត្តសៀមរាប បន្ទាបពី​សមត្ថកិច្ច​ជំនាញ់​ធ្វើការ​វាស់វែង​សម្របសម្រួល​អ្នក​ទាំងពី​រ​ហាកបីដូចជា​ព្រងើយ​ក​ន្ទើ​យ​ចំពោះ​សមត្ថកិច្ច ដោយសារតែ​អ្នក​ទាំងពី​ឯកភាព​ទទួលខុស​ទាំង​សងខាង​ក៏​សុខ​មិន​ទាមទា​សំណង​រៀងៗ​ខ្លួន ចំណែក​រឺ​ម៉ក​និង​ម៉ូតូ​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​ដើ​ប្បី​បញ្ចប់រឿង​៕WP_20150509_005 WP_20150509_004 WP_20150509_002 ដោយ ស៊ាន សុផាត​ រូបភាព ខេង ឧត្តម