ខេត្តសៀមរាប៖ ប្រឡាយមេ១ខ្សែត្រូវបានមន្រ្តីមានអំណាច១រូបបំរើការនៅសាលាក្រុងសៀមរាប សាងសង់រួចជាស្ថាពរហើយ ដើម្បីជួលឲ្យគេលក់ដូរយ៉ាងរំភើយ ហើយសំណង់នេះត្រូវបានអជ្ញាធរចុះមកហាមឃាត់ដែរតែហាក់បីដូចជាគ្មានប្រសិទ្ភាពសោៈឡើយ ករណីនេះ
ទំនងជាមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបអាចសាងសង់បានយ៉ាងរលូនដូច្នេះ។ប្រវត្ត្តិនៃការសាងសង់សំណង់នេះត្រូវបានគេឃើញជាង១ឆ្នាំហើយ ដោយឃើញអាជ្ញាធរចុះមកផ្អា
កម្តងហើយ ប៉ុន្តែពេលនេះទើបគេសំណង់ដ៏រឹងមាំនេះបានរួចរាល់ជាស្ថាពរទៅហើយ។
អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាបទំនងជាជាប់ត្រគាកខ្លាំងហើយមើលទៅ ទើបគេសង្កេតឃើញមានសំណង់ជាច្រើនសាងសង់រំលោភលើផ្លូវសាធារណះយ៉ាងត្រជាក់ត្រជំុក្រោមការគ្រប់គ្រងរបស់លោក សែ សាម៉ុត ជាប្រធានមន្ទីរដែនដីនៃខេត្តទេសចរមួយនេះ។
ទាក់ទិននឹងករណីនេះដែរលោក សូ ប្លាតុង អភិបាលក្រុងសៀមរាបមិនអាចទាកទងសុំការពន្យល់បានទេនៅរសៀលថ្ងៃទី០៩ ខែឧសភានេះ។ចំណែកលោក សែ សាម៉ុត ប្រធានមន្ទីរ សុរិយោវដីនិងសំណង់នៃខេត្តសៀមរាប ក៏មិនអាចទាក់ទងសុំការពន្យល់បានដែរ។
សំណង់ជាច្រើនកន្លែងនៃខេត្តសៀមរាប ត្រូវបានមហាជនរិះគន់ថា សាងសង់រំលោភផ្លូវសាធារណះនិងរំលោភលើត្រពាំងបុរណ ប្រឡាយទឹក បានយ៉ាងរលូនខណះពួកគេមានអំណាច និងមានលុយឲ្យជំនាញ រីឯពលរដ្ឋក្រីក្រមិនអាចសង់អ្វីបានធំដុំនោះទេ បើហ៊ានសង់ប្តេសប្តាសប្រាកដជាគេដកហូតសំភារះអស់ជាក់ជាមិនខាន៕



































