​ជន​ឆបោក​រថយន្ដ​យក​កាត​គ្រី​គេ​ទៅ​បញ្ចាំ​ជា​បន្តបន្ទាប់​ម្នាក់​ត្រូវបាន​កំលាំង​នគ​បាល​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

0

ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​ម្នាក់​បាន​បោក​រថយន្ដ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ហើយ​បាន​យក​កាត​គ្រី​ទៅ​បញ្ចាំ​នោះ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាយមានជ័យ​ធ្វើការ​ស្រាវជ្រាវ តាម​ចាប់ខ្លួន​និង​បញ្ជូន​ទៅកាន់​សាលាដំបូង​imageខេត្ដ​ដើម្បី​ធ្វើការ​សួរនាំ​និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់ ។​លោក​ឧ​ត្ត​ម​នេ​នី​យ៍​ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្ដ​បន្ទាយមានជ័យ​បាន​បញ្ជាក់ថា​ជនសង្ស័យ​រូបនេះ​មានឈ្មោះ​ឈុន​សុផល​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់ អូរ​អំបិល ក្រុង​សិរិ​សោភ័ណ ខេត្តបន្ទាយមានជ័យ​។​
​លោក​អាត់​ខែម​បានបញ្ជាក់​ទៀតថា​ជនសង្ស័យ​រូបនេះ​បាន​ជួល​រថយន្ដ​មួយគ្រឿង​ស៊េរី​ឆ្នាំ​៩៧​ពី​ជនរងគ្រោះ​ឈ្មោះ​អេង ចំណាន រស់នៅ​ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ដោយ​ជួល​ក្នុង​រយៈពេល​៧​ថ្ងៃ ឱ្យ​តម្លៃ ១​លាន​រៀល ប៉ុន្ដែ​ជននេះ​បាន​យក​កាត​គ្រី​រថយន្ដ​របស់​ជនរ​ង​គ្រោះ​ទៅ​បញ្ចាំ​នៅឯ​ខេត្ដ​ក្រចេះ​ហើយ​យកតែ​រថយន្ដ​មក​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ ។​បន្ទាប់ពី​បោក​លើក​ទី​១​ជនសង្ស័យ​រូបនេះ​ក៏បាន​ទៅ​ជួល​រថយន្ដ​កាមរី ចំនួន​២​គ្រឿង​ពី​ប្រជាពលរដ្ឋ នៅ​សង្កាត់​អូរ​អំបិល រួចហើយ​យក​កាត​គ្រី ទៅ​បញ្ចាំ​នៅ​ហាង ខេ​យូ​អាប់ ស្ថិតនៅ​ផ្សារ​សិរីសោភ័ណimage បន្ទាប់មក​យក​រថយន្ដ​មក​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​។​ក្រោយពី​មាន​ករណី​ឆបោក​ជា​បន្ដបន្ទាប់ កើតឡើង​និង​មាន​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​រួចមក​ស្នងការ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ លោក​ឧត្ដមសេនីយ៍ អាត់ ខែម បាន​បញ្ជា​ទៅ​ការិយាល័យ​ជំនាញ​បើក​ការស្រាវជ្រាវ​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ហើយ​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ដ​តាម​នីតិវិធី​តែម្តង​។